1ចូរសរសើរតម្កើងព្រះអម្ចាស់។ ពួកអ្នកបម្រើនៃព្រះអម្ចាស់អើយ ចូរសរសើរតម្កើង ព្រះនាមព្រះអម្ចាស់ចុះ។
2សូមឲ្យព្រះនាមព្រះអម្ចាស់ ប្រកបដោយព្រះពរ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្ប។
3ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច ព្រះនាមព្រះអម្ចាស់ត្រូវបានសរសើរតម្កើង។
4ព្រះអម្ចាស់គង់នៅខ្ពស់លើអស់ទាំងសាសន៍ ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ។
5តើមានអ្នកណាឲ្យដូចព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃយើង? ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់
6ព្រះអង្គឱនទតមើលផ្ទៃមេឃ និងផែនដី។
7ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម
8ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។
9ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ។ សរសើរតម្កើងដល់ព្រះអម្ចាស់!