ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 8

Read Scripture freely. Divine Threads study for this chapter is coming later.

1តើប្រាជ្ញានេះចេញមកពីណា? តើមិនមែនចំណេះដឹងដែលបានចេញមកតាមសម្លេងនាងទេ?
2នៅលើទីខ្ពស់ ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក គឺនាងឈរពេញដោយប្រាជ្ញា។
3ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល ហើយនាង​ស្រែក​ឡើង​ថា។
4«មនុស្សរាល់គ្នាអើយ ពាក្យទាំងនេះគឺសម្រាប់អ្នក ហើយសម្លេងរបស់យើងគឺសម្រាប់កូនមនុស្សទាំងអស់។
5មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ ចូរ​រៀន​ពីប្រាជ្ញា មនុស្ស​ឥត​ប្រាជ្ញា​អើយ អ្នកត្រូវខំឲ្យបានចំណេះដឹងដល់គំនិតផង។
6សូម​ស្ដាប់ ពីព្រោះយើងនឹងនិយាយសេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា ពេលមាត់យើងបើក​គឺថ្លែងពី​ផ្លូវ​ទៀង‌ត្រង់។
7ដ្បិត យើង​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ យើង​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។
8ពាក្យទាំងអស់ដែលចេញពីមាត់យើង​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។
9ពាក្យទាំងនោះគឺសំដៅទៅរក អ្នកដែលនឹងយល់ដឹង ហើយពាក្យរបស់យើងនឹងធ្វើឲ្យមានសេចក្តីត្រឹមត្រូវដល់អ្នកដែលមានប្រាជ្ញាដែរ។
10ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់ រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃលើស​មាស​ទឹក‌ដប់​ទៅ​ទៀត។
11ដ្បិត ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។
12យើង គឺជា​ប្រាជ្ញា រស់នៅជាមួយនិងការពិចារណា ហើយយើងមាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។
13អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​ស្អប់​អំពើ​អាក្រក់។ យើងមិន​ចូល​ចិត្ត ​ការ​អួត​អាងនិងការ​ព្រហើន របៀប​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។ យើងមិនចូលចិត្តទេ។
14យើងមាន​យោបល់ល្អ ហើយសម្លេងនៃប្រាជ្ញាដែរ យើងជាតួនៃប្រាជ្ញា ហើយយើងជាកម្លាំងដែរ។
15ស្ដេច​នានា​គ្រប់‌គ្រង​ទឹកដីបាន ដោយ‌សារ​យើង អ្នកដឹក​នាំ​ទាំង‌ឡាយ តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ។
16អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ទឹកដី ដោយ‌សារ​យើងហើយ​អ្នកទាំងនោះធ្វើការដ៏​សុចរិត។
17យើងស្រឡាញ់​អ្្នកណាដែលស្រឡាញ់យើង ហើយអ្នក​ណាដែល​ស្វែង​រក​យើង អ្នក​នោះ​នឹងរក​ឃើញ។
18យើងផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិតផងដែរ។
19ផល​ផ្លែ​របស់​យើង​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់ អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យមាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។
20យើងនឹងដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។
21យើង​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ឲ្យដល់​អ្នក​ដែល​ស្រឡាញ់​យើង ក៏បំពេញមិនឲ្យចេះខ្វះអ្វីឡើយ។
22ព្រះ‌អម្ចាស់​បាន​បង្កើតយើង​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។
23ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​យើង តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។
24កាលយើង​កើត​មក មិន​ទាន់​មាន​សមុទ្រ ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ផងដែរ។
25ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​បង្កើត​ឲ្យមាន​ភ្នំ​ធំ​ភ្នំ​តូច​និងជ្រលោងផ្សេងៗផងដែរ។
26ពេលយើងកើតមក គឺមុនពេលដែលព្រះអម្ចាស់បានបង្កើតផែនដីឬទីវាល ឬទោះបីធូលីដីដំបូងគេនៅផែនដីទៅទៀត។
27កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ យើង​ក៏​បាន​នៅ​ទី​នោះ​ដែរ។
28កាល​ព្រះជាម្ចាស់បង្កើត​ពពក​នៅ​លើទីខ្ពស់​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ទាំងឡាយត្រូវបានបង្កើតរួច យើងក៏នៅទីនោះដែរ។
29កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដីផងដែរនោះ យើងក៏បាននៅទីនោះជាមួយព្រះអង្គដែរ។
30នៅ​ពេលនោះ យើងបាន​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​យើងគឺជាអំណរ​ព្រះអង្គ​ ពីមួយថ្ងៃទៅមួយថ្ងៃទៀត។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ យើងតែងតែមានអំណរ។
31យើងមានអំណរ​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​បាន​បង្កើត យើងមាន​អំណរ​កើតក្នុងចំណោម​មនុស្ស​លោក។
32ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
33ចូរ​ស្ដាប់​ដំបូន្មាន​របស់​យើង ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
34អ្នក​ណា​ស្ដាប់​យើង ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​ពរហើយ។
35អ្នក​ណា​រក​យើង​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។
36អ្នក​ណា​រក​យើងមិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​យើង អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។