ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយគឺ​បាន​ចាំង​សសរ​ទាំង​ប្រាំពីរ​ស្រេចឡើងពីថ្ម។
2ក៏​បាន​សម្លាប់​សត្វ​សម្រាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយផងដែរ។
3បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​
4«តើអ្នក​ណា​ដែល​ឆោត​ល្ងង់ខ្លះ?​ ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​មក!» ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់» គឺនិយាយទៅកាន់អ្នកដែលខ្វះប្រាជ្ញា។
5«ចូរ​មក​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរដែល​យើង​បាន​លាយ​ហើយ។
6ចូរ​លះ​ចោលសេចក្ដី​ល្ងង់​ខ្លៅចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ដើរ​ក្នុង​ផ្លូវ​នៃ​ការ​ចេះ​ដឹងផង។
7អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​ការនោះវិញ។
8កុំ​ស្ដី​បន្ទោស​មនុស្ស​វាយ‌ឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។
9សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹងទៀត។
10ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់។
11ដ្បិត​ដោយ‌សារ​យើង នោះ​អស់​ទាំង​ថ្ងៃ​របស់​កូន នឹង​បាន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​កូន នឹង​បាន​យឺន‌យូរ​ទៅ។
12បើ​កូនមាន​ប្រាជ្ញា នោះ​គឺ​មាន​សម្រាប់​តែ​ខ្លួន​កូន​ទេ ឬ​បើ​កូន​ចំអក នោះ​មាន​តែ​កូន​ម្នាក់គត់ នឹង​ត្រូវ​រង​ភារៈ​នោះ»។
13ចំណែកពួក​ស្ត្រី​ដែល​ល្ងី‌ល្ងើ គេ​តែង​ស្រែក​ឡូ​ឡា ក៏​ល្ងង់​ខ្លៅ​ឥត​ដឹង​អ្វី​សោះ។
14ពួកគេ​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួនរបស់នាង ឬ​ទី​អង្គុយ​ត្រង់​ទី​ខ្ពស់​នៃ​ទីក្រុង។
15ដើម្បី​ហៅ​រក​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ជា​ពួក​អ្នក​ដែល​ដើរ​តម្រង់​តាម​ផ្លូវ​របស់ខ្លួនពួកគេ។
16«ចូលឲ្យអ្នក​ណា​ដែល​ឆោត​ល្ងង់ បែរ​មក​ទី​នេះ​ចុះ» ប្រាជ្ញានិយាយ​បបួល​អស់​អ្នក ដែល​គ្មាន​យោបល់​ថា។
17«ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម នំប័ុង​ដែល​លួច​គេ នោះ​ក៏ឆ្ងាញ់ណាស់ដែរ»។
18ប៉ុន្តែ គេ​មិន​ដឹង​ថា ពួក​មនុស្ស​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះស្ថិត​នៅ​ក្នុង ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​ដែរនោះទេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។