1កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ
2ខ្ញុំបានប្រគល់អំណាចគ្រប់គ្រងលើក្រុងយេរូសាឡិម ឲ្យហាណានី ជាប្អូនប្រុសរបស់ខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះជាម្ចាស់លើសជាងមនុស្សជាច្រើន។
3ខ្ញុំបានប្រាប់គេថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡិម មុនថ្ងៃបញ្ចេញកម្ដៅឡើយ។ ហើយកាលគេកំពុងនៅឈរចាំយាម ត្រូវបិទទ្វារ ហើយខ្ទាស់រនុក។ ក្នុងចំណោមអ្នកក្រុងយេរូសាឡិម ត្រូវចាត់តាំងឲ្យមានពួកអ្នកយាម ខ្លះតាមប៉ុស្ដិ៍យាមរបស់គេ ហើយខ្លះទៀតនៅមុខផ្ទះរបស់គេរៀងខ្លួន»។
4ទីក្រុងនេះធំហើយទូលាយ ប៉ុន្តែប្រជាជនក្នុងក្រុងនោះ មានចំនួនតិច ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។
5ព្រះជាម្ចាស់នៃខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីចុះបញ្ជីតាមពង្សាវតារ។ ខ្ញុំបានរកឃើញបញ្ជីពង្សាវតារនៃអស់អ្នកដែលបានត្រឡប់មកមុនគេ ហើយខ្ញុំឃើញមានឈ្មោះកត់ទុកក្នុងបញ្ជីនោះដូចតទៅ។
6«នេះជាប្រជាជននៅក្នុងអាណាខេត្ត ដែលចេញពីសណ្ឋានជាឈ្លើយ ជាអ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនបាននាំទៅជាឈ្លើយ។ ពួកគេបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ គឺមកកាន់ក្រុងរបស់គេរៀងខ្លួន។
7ពួកទាំងនោះបានមកជាមួយលោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអ័សារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីកវ៉ាយ លោកនេហ៊ូម និងលោកប្អាណា។ នេះជាចំនួនបុរសក្នុងចំណោមប្រជាជនអីុស្រាអែល ដែលមានដូចតទៅនេះ។
8កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២ នាក់។
9កូនចៅរបស់លោកសេផាធាមាន ៣៧២ នាក់ ។
10កូនចៅរបស់លោកអើរ៉ាសមាន ៦៥២ នាក់។
11កូនចៅរបស់លោកផាហាត-ម៉ូអាប់ ខាងកូនចៅរបស់លោកយេសួរ និងលោកយ៉ូអាប់ មាន ២៨១៨ នាក់។
12កូនចៅរបស់លោកអេឡាំមាន ១២៥៤ នាក់។
13កូនចៅរបស់លោកសាធូរមាន ៨៤៥ នាក់។
14កូនចៅរបស់លោកសាកាយមាន ៧៦០ នាក់។
15កូនចៅរបស់លោកប៊ីនុយមាន ៦៤៨ នាក់។
16កូនចៅរបស់លោកបេបាយមាន ៦២៨ នាក់។
17កូនចៅរបស់អាសកាឌមាន ២ ៣២២ នាក់។
18កូនចៅរបស់លោកអ័ដូនីកាមមាន ៦៦៧ នាក់។
19កូនចៅរបស់លោកប៊ីកវ៉ាយមាន ២០៦៧ នាក់។
20កូនចៅរបស់លោកអេឌីនមាន ៦៥៥ នាក់។
21ពួកកូនចៅរបស់លោកអេធើ ខាងលោកហេសេគាមាន ៩៨ នាក់។
22កូនចៅរបស់លោកហាស៊ូមមាន ៣២៨ នាក់។
23កូនចៅរបស់លោកបេសាយមាន ៣២៤ នាក់។
24កូនចៅរបស់លោកហារេបមាន ១១២ នាក់។
25កូនចៅគីបៀនមាន ៩៥ នាក់។
26ពួកបេថ្លេហិម និងពួកនថូផាមាន ១៨៨ នាក់។
27ពួកអ្នកស្រុកអាណាថោតមាន ១២៨ នាក់។
28ពួកអ្នកស្រុកបេត-អាសម៉ាវែតមាន ៤២ នាក់។
29ពួកអ្នកក្រុងគារយ៉ាត់-យារីម កេភីរ៉ា និងប្អៀរ៉ុត មាន ៧៤៣ នាក់។
30ពួកក្រុងរ៉ាម៉ា និងកេបាមាន ៦២១ នាក់។
31ពួកអ្នកក្រុងមីកម៉ាសមាន ១២២ នាក់។
32ពួកក្រុងបេត-អែល និងអៃយមាន ១២៣ នាក់។
33ពួកអ្នកក្រុងនេបូរមួយទៀតមាន ៥២ នាក់។
34កូនចៅរបស់លោកអេឡាំមួយទៀតមាន ១ ២៥៤ នាក់។
35កូនចៅរបស់លោកហារីមមាន ៣២០ នាក់ុ។
36កូនចៅរបស់លោកយេរីខូរមាន ៣៤៥ នាក់។
37កូនចៅរបស់លោកឡូឌ ហាឌីឌ និងលោកអូណូរមាន ៧២១ នាក់។
38កូនចៅរស់លោកសេណាអាមាន ៣ ៩៣០ នាក់។
39ឯពួកសង្ឃគឺ កូនចៅរបស់លោកយេដាយ៉ា ខាងវង្សរបស់លោកយេសួរមាន ៩៧៣ នាក់។
40កូនចៅរបស់លោកអ៊ីមមើរមាន ១០៥២ នាក់។
41កូនចៅរបស់លោកផាសហ៊ើរមាន ១២៤៧ នាក់។
42កូនចៅរបស់លោកហារីមមាន ១០១៧ នាក់។
43ឯពួកលេវីគឺ កូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល កូនចៅរបស់លោកប៊ីនុយ និងកូនចៅរបស់លោកហូដាវាមាន ៧៤ នាក់។
44ឯពួកចម្រៀងគឺ កូនចៅរបស់លោកអសាភមាន ១៤៨ នាក់។
45ពួកកូនចៅរបស់ឆ្មាំទ្វារគឺ កូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨ នាក់។
46ឯពួកអ្នកបម្រើព្រះវិហារ មានកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា និងកូនចៅរបស់លោកថាបាអូត។
47កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន។
48កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ។
49កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ។
50កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា។
51កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា។
52កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម។
53កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ។
54កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា។
55កូនចៅរបស់លោកបាកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា។
56កូនចៅរបស់លោកនេស៊ីយ៉ា និងកូនចៅរបស់លោកហាធីផា។
57កូនចៅរបស់លោកពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន កូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា។
58កូនចៅរបស់លោកយ្អាឡា កូនចៅរបស់លោកដាកុន កូនចៅរបស់លោកគីដេល។
59កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។
60ពួកអ្នកបម្រើព្រះវិហារ ហើយនិងកូនចៅរបស់លោក ពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន សរុបទាំងអស់មាន ៣៩២ នាក់។
61ពួកអ្នកដែលចេញពីក្រុងធេល មែឡា ធេល ហារេសា កេរូប អ័ដាន និងអ៊ីមមើរ។ តែពួកគេពុំអាចនឹងបង្ហាញពីពង្សាវតារ ឬជីដូនជីតារបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន។
62គឺកូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ទាំងអស់មាន ៦៤២ នាក់។
63ខាងពួកបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបារស៊ីឡាយ (ដែលបានយកកូនស្រីរបស់លោកបារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះរបស់គេ)។
64អ្នកទាំងនោះរកនាមត្រកូលតាមបញ្ជីពង្សាវតាររបស់ខ្លួនមិនឃើញទេ ដូច្នេះ ពួកគេត្រូបាត់បង់វចេញពីការងារជាសង្ឃ ទុកដូចជាសង្ឃដែលមិនបរិសុទ្ធ។
65ហើយក្រោយមក លោកទេសាភិបាលប្រាប់ពួកគេថា គេមិនត្រូវបរិភោគអាហារសក្ការៈបំផុតឡើយ រហូតទាល់តែបានលើកឡើងជាមួយបូជាចារ្យម្នាក់ ជាមួយយូរីម និងធូមីម ។
66ក្រុមជំនុំទាំងអស់គ្នាមានចំនួន ៤២ ៣៦០ នាក់
67ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេគឺមានចំនួន ៧៣៣៧ នាក់ទេ។ ពួកគេមានពួកចម្រៀងទាំងប្រុសទាំងស្រីចំនួន ២៤៥ នាក់។
68សេះរបស់គេមាន ៧៣៦ ក្បាល លាកាត់មាន ២៤៥ ក្បាល
69អូដ្ឋមាន ៤៣៥ ក្បាល និងលាមាន ៦ ៧២០ ក្បាល។
70អ្នកខ្លះមកពីក្នុងចំណោមពួកអ្នកដឹកនាំមេគ្រួសារមួយចំនួន បានថ្វាយតង្វាយសម្រាប់ការងារនេះ។ លោកទេសាភិបាល បានថ្វាយដាក់ក្នុងឃ្លាំង ជាមាសចំនួន មួយពាន់តម្លឹង ពែងមាស ហាសិប សម្លៀកបំពាក់ពួកបូជាចារ្យ ប្រាំរយសាមសិបសម្រាប់។
71មានពួកមេដឹកនាំគ្រួសារមួយចំនួន បានថ្វាយមាសចំនួន ពីរមឿនតម្លឹង និងប្រាក់ចំនួនពីរពាន់ពីររយណែន ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។
72ប្រជាជនដែលនៅសេសសល់បានថ្វាយមាសចំនួនពីរមឿនតម្លឹង ហើយប្រាក់ចំនួនពីរពាន់ពីរណែន ព្រមទាំងសម្លៀកបំពាក់ពួកបូជាចារ្យ ហុកសិបប្រាំពីរ សម្រាប់។
73ដូច្នេះ ពួកបូជាចារ្យ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ប្រជាជនខ្លះ ពួកអ្នកបម្រើនៅព្រះវិហារ និងអ៊ីស្រាអែលទាំងអស់រស់នៅក្នុងទីក្រុងរបស់ពួកគេ។ តាមរយៈ ខែទីប្រាំពីរ ដែលប្រជាជនអុីស្រាអែលបានរៀបចំឡើងវិញនៅក្នុងទីក្រុងទាំងឡាយរបស់ពួកគេ»។