1នេះគឺជាពួកបូជាចារ្យ និងពួកលេវី ដែលឡើងមកជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរមាន លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា
2លោកអ័លោកម៉ារា លោកម៉ាលូក លោកហាធូស
3លោកសេកានា លោករេហ៊ូម ហើយនិងលោកម្រេម៉ូត។
4មានលោកអ៊ីដោ លោកគីនេថោន លោកអ័ប៊ីយ៉ា
5លោកមីយ៉ាមីន លោកម្អាឌា លោកប៊ីលកា
66លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា
7លោកសាលូវ លោកអ័ម៉ុក លោកហ៊ីលគីយ៉ា និងលោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាមេដឹកនាំលើពួកសង្ឃ និងលើពួកបងប្អូនរបស់គេ ក្នុងគ្រាលោកយេសួរ។
8ពួកលេវីមាន លោកយេសួ រលោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា និងលោកម៉ាថានា ដែលរួមជាមួយបងប្អូនរបស់លោក ទទួលខុសត្រូវខាងចម្រៀងអរព្រះគុណ។
9លោកបាកប៊ូគា និងលោកអ៊ូនី និងបងប្អូនរបស់លោក ឈរបំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។
10លោកយេសួរ ជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា។
11លោកយ៉ូយ៉ាដា ជាឪពុករបស់លោកយ៉ូណាថាន ហើយលោកយ៉ូណាថាន ជាឪពុករបស់លោកយ៉ាដួរ។
12នៅគ្រាលោកយ៉ូយ៉ាគីម ទាំងនេះគឺជាពួកសង្ឃដែលជាមេដឹកនាំលើពូជវង្សរបស់ពួកគេមានៈ លោកមេរ៉ាយាជាមេដឹកនាំខាងលោកសេរ៉ាយ៉ា លោកហាណានាជាមេដឹកនាំខាងលោកយេរេមា
13លោកមស៊ូឡាមជាមេដឹកនាំខាងលោកអែសរ៉ា លោកយ៉ូហាណានជាមេដឹកនាំខាងលោកអ័ម៉ារា
14លោកយ៉ូណាថានជាមេដឹកនាំខាងលោកមេលីគូរ ហើយលោកយ៉ូសែបជាមេដឹកនាំខាងលោកសេបានា។
15ខាងលោកហារីម មានលោកអ័ឌណាជាមេដឹកនាំ ខាងលោកមេរ៉ាយ៉ូត មានលោកហេលកាយជាមេដឹកនាំ។
16ខាងលោកអ៊ីដោ មានលោកសាការីជាមេដឹកនាំ ខាងលោកគីនេថោន មានលោកមស៊ូឡាមជាមេដឹកនាំ។
17ខាងលោកអ័ប៊ីយ៉ា មានលោកស៊ីកគ្រីជាមេដឹកនាំនៃពូជពង្សមីនយ៉ាមីន។ ខាងលោកម៉ូអាឌា មានលោកពីលថាយជាមេដឹកនាំ។
18ខាងលោកប៊ីលកា មានលោកសាំមួរជាមេដឹកនាំ ខាងលោកសេម៉ាយ៉ា មានលោកយ៉ូណាថានជាមេដឹកនាំ។
19ខាងលោកយ៉ូយ៉ារីប មានលោកម៉ាថ្នាយជាមេដឹកនាំ ខាងលោកយេដាយ៉ា មានលោកអ៊ូស៊ីជាមេដឹកនាំ
20ខាងលោកសាឡាយ មានលោកកាឡាយជាមេដឹកនាំ ខាងលោកអ័ម៉ុក មានលោកហេប៊ើរជាមេដឹកនាំ។
21ខាងលោកហ៊ីលគីយ៉ា មានលោកហាសាបយ៉ាជាមេដឹកនាំ ហើយខាងលោកយេដាយ៉ា មានលោកនេថានេលជាអ្នកដឹកនាំគ្រួសារយេដាយ៉ា។
22ចំណែកពួកលេវី ក្នុងគ្រាលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើពូជពង្សរបស់គេ ព្រមទាំងពួកបូជាចារ្យ រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្តេចសាសន៍ពើស៊ី។
23ពួកកូនចៅលេវី ដែលជាអ្នកដឹកនាំលើពូជពង្សរបស់គេ បានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្រ រហូតដល់គ្រាលោកយ៉ូហាណាន ជាកូនរបស់លោកអេលីយ៉ាស៊ីប។
24ពួកមេដឹកនាំក្នុងពួកលេវីមាន លោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។
25លោកម៉ាថានា បាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និងលោកអ័កគូប ជាឆ្មាំទ្វារដែលចាំយាមនៅឃ្លាំង ត្រង់មាត់ទ្វារ។
26អ្នកទាំងនេះបានបម្រើក្នុងគ្រាលោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ ដែលជាកូនរបស់លោកយ៉ូសាដាក និងក្នុងគ្រាលោកនេហេមា ជាទេសាភិបាល និងលោកអែសរ៉ា ដែលជាបូជាចារ្យ និងជាស្មៀន។
27នៅពេលធ្វើពិធីបុណ្យឆ្លងកំផែងក្រុងយេរូសាឡិម គេស្វែងរកពួកលេវីពីគ្រប់កន្លែងទាំងអស់ដែលពួករស់នៅ នាំមកឯក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យឆ្លងដោយអំណរ ព្រមទាំងមានចម្រៀងអរព្រះគុណ មានច្រៀងអមដោយឈិង ពិណ និងស៊ុង។
28កូនចៅរបស់ពួកអ្នកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា។
29ពួកគេក៏មកពីបេត-គីលកាល ពីតំបន់កេបា និងអាសម៉ាវែតដែរ ដ្បិតពួកអ្នកចម្រៀងបានសង់ភូមិរបស់ខ្លួន នៅជុំវិញក្រុងយេរូសាឡិម។
30ពួកបូជាចារ្យ និងពួកលេវីបានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយក៏បានធ្វើពិធីសម្អាតប្រជាជន ព្រមទាំងទ្វារ និងកំផែង ឲ្យបានបរិសុទ្ធដែរ។
31ពេលនោះ ខ្ញុំបាននាំពួកមេដឹកនាំរបស់សាសន៍យូដាឡើងទៅលើកំផែង ហើយតែងតាំងឲ្យមានក្រុមចម្រៀងពីរក្រុមធំៗ ដែលពោលពាក្យអរព្រះគុណ។ ក្រុមមួយដើរនៅលើកំផែងទៅខាងស្តាំ ឆ្ពោះទៅកាន់ទ្វារអាចម៍សត្វ។
32មានលោកហូសាយ៉ា និងពួកមេដឹកនាំយូដាពាក់កណ្ដាល ដើរតាមពីក្រោយក្រុមនោះ។
33បន្ទាប់មក មានលោកអ័សារា លោកអែសរ៉ា លោកមស៊ូឡាម។
34លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា និងលោកយេរេមា។
35ហើយកូនចៅពួកបូជាចារ្យខ្លះដែលកាន់ត្រែ មានលោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលជាកូនរបស់លោកសេម៉ាយ៉ា លោកសេម៉ាយ៉ាជាកូនរបស់លោកម៉ាថានា ម៉ាថានាជាកូនរបស់លោកមីកាយ៉ា លោកមីកាយ៉ាជាកូនរបស់លោកសាគើរ លោកសាគើរជាកូនរបស់លោកអេសាភ។
36មានពួកបងប្អូនរបស់លោកសាការី គឺសេម៉ាយ៉ា លោកអ័សារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ។ ហើយមានហោរាអែសរ៉ា ជាអ្នកនាំមុខពួកគេ។
37ពេលមកដល់ទ្វារក្បាលទឹក ដែលស្ថិតនៅពីមុខគេ គេឡើងតាមជណ្តើរក្រុងព្រះបាទដាវីឌ តាមកន្លែងឡើងទៅលើកំផែង ពីលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត។
38ក្រុមចម្រៀងមួយទៀត ដែលពោលពាក្យអរព្រះគុណ ចេញទៅម្ខាងទៀត។ ហើយខ្ញុំក៏ដើរតាមក្រោយពួកគេ មានទាំងប្រជាជនពាក់កណ្ដាលនៅលើកំផែង ពីលើប៉មគុកភ្លើង រហូតដល់កំផែងធំ
39ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចគេឈប់នៅត្រង់ទ្វារពួកអ្នកយាម។
40ដូច្នេះ អស់អ្នកដែលពោលពាក្យអរព្រះគុណទាំងពីរក្រុម ឈរនៅក្នុងព្រះដំណាក់របស់ព្រះ ហើយខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយខ្ញុំក៏ឈប់នៅទីនោះ។
41ហើយបន្ទាប់មកពួកបូជាចារ្យ មានលោកអេលាគីម លោកម្អាសេយ៉ា លោកមីនយ៉ាមីន លោកមីកាយ៉ា លោកអេលីយ៉ូណាយ លោកសាការី និងលោកហាណានា ដែលជាអ្នកកាន់ត្រែ។
42ហើយក៏មានលោកម្អាសេយ៉ា លោកសេម៉ាយ៉ា លោកអេលាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និងលោកអេស៊ើរដែរ។ ពួកអ្នកចម្រៀង ក៏ស្រែកច្រៀងជាមួយលោកយីសរ៉ាហ៊ា ដែលជាអ្នកនាំមុខរបស់គេ។
43នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះជាម្ចាស់ធ្វើឲ្យគេអរសប្បាយជាខ្លាំង។ ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ ដូច្នេះអំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។
44នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកបូជាចារ្យ និងពួកលេវី។ ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ។ ដ្បិតពួកយូដាមានអំណរចំពោះពួកបូជាចារ្យ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។
45ពួកគេបំពេញមុខងារបម្រើតាមបង្គាប់របស់ព្រះនៃគេ និងធ្វើពិធីសម្អាតឲ្យបានបរិសុទ្ធ ឯពួកអ្នកចម្រៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់របស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រា។
46ដ្បិតកាលពីដើម ក្នុងគ្រាព្រះបាទដាវីឌ និងលោកអេសាភ មានគ្រូដឹកនាំលើពួកអ្នកចម្រៀង មានចម្រៀងសរសើរតម្កើង និងអរព្រះគុណដល់ព្រះជាម្ចាស់។
47នៅគ្រាលោកសូរ៉ូបាបិល និងលោកនេហេមា ពួកអុីស្រាអែលទាំងអស់ ជូនចំណែកអាហារដល់ពួកអ្នកចម្រៀង និងពួកឆ្មាំទ្វារ ជារៀងរាល់ថ្ងៃ។ ហើយគេញែកមួយចំណែកជូនពួកលេវី ហើយពួកលេវីក៏ញែកមួយចំណែក ជូនកូនចៅលោកអើរ៉ុនដែរ។