ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នេហេមា 11

Read Scripture freely. Divine Threads study for this chapter is coming later.

1​ពួក​មេ​ដឹក​នាំ​របស់​ប្រជាជនរស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ប្រជា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​ម្នាក់ ក្នុង​ចំ‌ណោម​ដប់​នាក់ ឲ្យ​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ឲ្យ​រស់​នៅ​តាម​ទី​ក្រុង​ឯ​ទៀតៗ។
2បន្ទាប់មកប្រជា‌ជន​បាន​ជូន​ពរ​មនុស្ស​ទាំង​អស់ដែលលះបង់មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម។
3នេះ​ជា​ពួក​មេ​នៅ​ក្នុង​ខេត្ត ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម។ ទោះជានៅ​តាម​ក្រុង​នានា​នៃ​​យូដា គ្រប់​គ្នា​រស់​នៅ​លើ​ទឹក​ដី​ជា​កេរ‌អាករ តាម​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អុីស្រា‌អែល ពួក​បូជាចារ្យ ពួក​លេវី ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន។
4​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មានលោក​អ័ថា‌យ៉ា ជា​កូនរបស់លោក​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​របស់លោកសាការី លោកសាការី​ជា​កូនរបស់លោក​អ័ម៉ារា លោកអ័ម៉ារា​ជា​កូនរបស់លោក​សេផាធា លោកសេផាធា​ជា​កូនរបស់លោក​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស។
5លោកម្អា‌សេ‌យ៉ា ជា​កូនរបស់លោក​បារូក ដែល​ជា​កូនរបស់លោក​កុល-ហូសេ លោកកុល-ហូសេ​ជា​កូនរបស់លោក​ហា‌សាយ៉ា លោកហា‌សាយ៉ា​ជា​កូន​របស់លោកអ័‌ដាយ៉ា លោកអ័‌ដាយ៉ា​ជា​កូនរបស់លោក​យ៉ូ‌យ៉ារីប លោកយ៉ូ‌យ៉ារីប​ជា​កូនរបស់លោក​សាការី លោកសាការី​ជា​កូន​របស់លោកស៊ី‌ឡូនី។
6កូន​ចៅ​របស់​ពេរេស​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិមមានចំនួន៤៦៨នាក់។ ពួកគេគឺ​បុរស​ក្លាហាន។
7ទាំងនេះគឺជា​កូន​ចៅ​បេនយ៉ាមីន មានលោក​សាលូវ ជា​កូនរបស់លោក​មស៊ូ‌ឡាម ដែល​ជា​កូនរបស់លោក​យ៉ូអេឌ លោកយ៉ូអេឌ​ជា​កូនរបស់លោក​ពេ‌ដាយ៉ា លោកពេ‌ដាយ៉ា​ជា​កូនរបស់លោក​កូ‌ឡាយ៉ា លោកកូ‌ឡាយ៉ា​ជា​កូនរបស់លោក​ម្អាសេយ៉ា លោកម្អាសេយ៉ា​ជា​កូនរបស់លោក​អ៊ីធាល លោកអ៊ីធាល​ជា​កូនរបស់លោក​យេ‌សាយ៉ា
8ពួកគេទាំងនោះបានទៅតាមគាត់ មាន​លោកកាបាយ និងលោក​សាឡាយ ទាំង​អស់​មាន ៩២៨ នាក់។
9លោកយ៉ូអែល ជា​កូនរបស់លោក​ស៊ីកគ្រី ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ពួក​គេ ហើយ​យូដា​ជា​កូនរបស់លោក​សេនួរ ជា​អ្នក​មើល​ខុស​ត្រូវ​រង​លើ​ទី​ក្រុង។
10ក្នុង​ចំណោម​ពួក​សង្ឃ​មាន លោកយេ‌ដាយ៉ា ជា​កូនរបស់លោក​យ៉ូ‌យ៉ារីប និងលោក​យ៉ាគិន។
11លោកសេ‌រ៉ាយ៉ា ជា​កូន​របស់លោកហ៊ីល‌គីយ៉ា ដែល​ជា​កូនរបស់លោក​មស៊ូ‌ឡាម លោកមស៊ូ‌ឡាម​ជា​កូនរបស់លោក​សាដុក លោកសាដុក​ជា​កូនរបស់លោក​មេរ៉ា‌យ៉ូត លោកមេរ៉ា‌យ៉ូត​ជា​កូនរបស់លោក​អ័ហ៊ី‌ទូប ដែល​ជា​មេ​គ្រប់​គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់
12និងជំនួយការពួក​គេ ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់ ទាំង​អស់​មាន ៨២២ នាក់ ហើយ​មានលោក​អ័ដាយ៉ា ជា​កូនរបស់លោក​យេ‌រ៉ូហាំ ដែល​ជា​កូនរបស់លោក​ពេឡា‌លា លោកពេឡា‌លាជា​កូនរបស់លោក​អាំស៊ី លោកអាំស៊ីជា​កូនរបស់លោក​សាការី លោកសាការីជា​កូនរបស់លោក​ផាស‌ហ៊ើរ លោកផាស‌ហ៊ើរ​ជា​កូនរបស់លោក​ម៉ាលគា។
13និង​បង‌ប្អូន​របស់​គាត់ ដែល​ជា​កំពូល​លើពូជ​វង្ស​របស់​ឪពុក ទាំង​អស់​មាន ២៤២ នាក់ បន្ទាប់​មក មានលោក​អ័ម៉ា‌សាយ ជា​កូនរបស់លោក​អ័សារាល ដែល​ជា​កូន​របស់លោក​អ័ហា‌សាយ លោកអ័ហា‌សាយ​ជា​កូន​របស់លោកមស៊ី‌លេម៉ូត លោកមស៊ី‌លេម៉ូត​ជា​កូន​របស់លោកអ៊ីមមើរ
14ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ទាំង​អស់​មាន ១២៨ នាក់ ឯ​អ្នក​ដែល​គ្រប់​គ្រង​លើ​គេ គឺលោក​សាបឌាល ជា​កូនរបស់លោក​កេដូ‌លីម។
15ក្នុង​ចំណោម​ពួក​លេវី​មាន លោកសេម៉ា‌យ៉ា ជា​កូនរបស់លោក​ហាស៊ូប ដែល​ជា​កូន​របស់​លោកអាស‌រីកាមលោកអាស‌រីកាម​ជា​កូនរបស់លោក​ហា‌សាប‌យ៉ា លោកហា‌សាប‌យ៉ាជា​កូនរបស់លោក​ប៊ូននី
16ព្រម​ទាំងលោក​សាបថាយ និង​លោកយ៉ូ‌សាបាឌ ជា​មេ​នៃ​ពួក​លេវី ដែល​គ្រប់​គ្រង​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់។
17មានលោកម៉ាថានា ជា​កូនរបស់លោក​មីកា ដែល​ជា​កូនរបស់លោក​សាបឌី លោកសាបឌី​ជា​កូនរបស់លោក​អេសាភ ដែល​ជា​មេដឹក​នាំ​ក្នុង​ការ​អរ​ព្រះ​គុណ និង​ការ​អធិស្ឋាន និងលោក​បាក‌ប៊ូគា ជា​មេ​ដឹក​នាំ​រង​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ ហើយលោក​អាប់ដា ជា​កូន​របស់លោកសាំមួរ ដែល​ជា​កូនរបស់លោក​កាឡាល លោកកាឡាល​ជា​កូនរបស់លោក​យេឌូ‌ថិន។
18ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បរិសុទ្ធ​មានចំនួន ២៨៤ នាក់។
19ពួក​ឆ្មាំ​ទ្វារ​មាន លោកអ័កគូប លោកថាលម៉ូន និង​បង‌ប្អូនរបស់​គេ ដែល​ចាំ​យាម​នៅ​មាត់​ទ្វារ​ផ្សេងៗ ទាំង​អស់​មាន ១៧២ នាក់។
20​ពួក​អុីស្រា‌អែលឯ​ទៀតៗ ពួក​សង្ឃ និង​ពួក​លេវី រស់​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។ គ្រប់​គ្នារស់​នៅ​តាម​ទឹក​ដី​ជា​មរតក​របស់​គេ​រៀង​ខ្លួន។
21ពួក​អ្នក​បម្រើ​ព្រះ​វិហារ រស់​នៅ​លើ​ភ្នំ​អូផែល ហើយលោក​ស៊ីហា និងលោក​គីសប៉ា ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ។
22អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺលោក​អ៊ូស៊ី ជា​កូនរបស់លោក​បានី ដែល​ជា​កូន​របស់លោកហា‌សាប‌យ៉ា លោកហា‌សាប‌យ៉ា​ជា​កូនរបស់លោក​ម៉ាថានា លោកម៉ាថានា​ជា​កូន​របស់លោកមីកា ជា​ពូជ​ពង្ស​លោកអេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។
23ដ្បិត​មាន​រាជ​បញ្ជា​មួយ​ពី​ស្តេច ស្ដី​អំពី​ដំណើរ​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ពួក​ចម្រៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។
24លោកពេថា‌ហ៊ីយ៉ា ជា​កូនរបស់លោក​មសេ‌សាបេល ក្នុង​ពូជ​ពង្សលោក​សេរ៉ាស ជា​កូនរបស់លោក​យូដា លោក​ជា​អ្នក​ជំនិត​របស់​ស្តេច ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទាក់​ទង​នឹង​ប្រជា‌ជន។
25ភូមិ​ទាំង​ប៉ុន្មាន និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ មាន​ប្រជា‌ជន​យូដា​ខ្លះ រស់​នៅ​ត្រង់​គារយ៉ាត់-អើបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ ហើយ​នៅ​ឌីបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
26នៅ​ម៉ូឡាដា និង​បេត-ផាលែត។
27នៅ​ហាសា ស៊ូអាល នៅ​បៀរ សេបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
28មានប្រជាជនយូដាខ្លះរស់នៅ​ស៊ីកឡាក់ នៅ​មេកូ‌ណា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
29នៅ​អេន រីម៉ូន នៅ​សូរ៉ាស់ នៅ​យ៉ារមុត។
30សា‌ណូអា អាឌូឡាម និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ ហើយ​អា‌សេកា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ដូច្នេះ គេ​បាន​តាំង​ទី​លំ‌នៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ីនណម។
31កូន​ចៅ​បេនយ៉ាមីន​ក៏​បាន​រស់​នៅ ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីកម៉ាស អៃយ បេត អែល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។
32នៅ​អាណា‌ថោត ណូប ហា‌ណា‌នា
33ហាសោរ រ៉ាម៉ា គីថែម។
34ហាឌីឌ សេបោម នេបា‌ឡាត។
35ឡូឌ អូណូរ និង​ជ្រលង​ភ្នំ​របស់​ពួក​ជាង​រចនា។
36ពួក​លេវី​ខ្លះ​ដែល​រស់​នៅ​ស្រុក​យូដា ត្រូវ​បានតម្រូវ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​បេនយ៉ាមីន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។