ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នេហេមា 10

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​លើ​ឯក​សារ​ដែល​បាន​បោះ​ត្រានោះ មានឈ្មោះ លោកនេហេមា ជា​ទេសា‌ភិបាល ជា​កូនលោក​ហាកាលា និងលោក​សេដេគា។
2លោកសេរ៉ា‌យ៉ា លោកអ័សារា លោកយេរេមា។
3លោកផាស‌ហ៊ើរ លោកអ័ម៉ារា លោកម៉ាលគា។
4លោកហាធូស លោកសេបានា លោកម៉ាលូក​
5លោកហារីម លោកម្រេម៉ូត លោកអូបា‌ឌា
6លោកដានី‌យ៉ែល លោកគីនេ‌ថោន លោកបារូក
7លោកមស៊ូ‌ឡាម លោកអ័ប៊ីយ៉ា លោកមីយ៉ា‌មីន
8លោកម្អាស៊ា លោកប៊ីល‌កាយ លោកសេម៉ា‌យ៉ា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​បូជាចារ្យ។
9​ពួក​លេវី​មាន លោកយេសួរ ជា​កូនរបស់លោក​អ័សានា និង​លោកប៊ីនុយ មក​ពី​អំបូរលោក​ហេណា‌ដាឌ លោកកាឌ‌មាល
10និង​ពួកអ្នកដែលដើរតាមពួកលេវីមាន លោកសេបានា លោកហូឌា លោកកេលីថា លោកពេឡា‌យ៉ា លោកហាណាន
11លោកមីកា លោករេហុប លោកហា‌សាប‌យ៉ា។
12លោកសាគើរ លោកសេរេ‌ប៊ីយ៉ា លោកសេបានា
13លោកហូឌា លោកបានី និងលោក​បេនីនូ។
14ពួក​មេ​ដឹក​នាំ​លើ​ប្រជាជនមាន លោកប៉ារ៉ូស លោកផាហាត ម៉ូអាប់ លោកអេឡាំ លោកសាធូរ លោកបានី
15លោកប៊ូននី លោកអាសកាឌ លោកបេបាយ
16លោកអ័ដូ‌នីយ៉ា លោកប៊ីកវ៉ាយ លោកអេឌីន
17លោកអេធើ លោកហេ‌សេ‌គា លោកអ័ស៊ើរ
18លោកហូឌា លោកហាស៊ូម លោកបេសាយ
19លោកហារីប លោកអ័‌ណាថូត លោកនេបាយ
20លោកម៉ាក‌ពី‌អាស លោកមស៊ូ‌ឡាម លោកហេស៊ារ
21លោកមសេ‌សាបេល លោកសាដុក លោកយ៉ាដួរ
22លោកពេ‌ឡាធា លោកហាណាន លោកអ័‌ណាយ៉ា
23លោកហូសេ លោកហា‌ណា‌នា លោកហាស៊ូប
24លោកហាឡូ‌ហេស លោកពីឡាហា លោកសូបេក
25លោករេហ៊ូម លោកហា‌សាប‌ណា លោកម្អា‌សេ‌យ៉ា
26លោកអ័‌ហ៊ីយ៉ា លោកហាណាន លោកអ័ណាន
27លោកម៉ាលូក លោកហារីម និង​លោកប្អាណា។
28ចំណែក​ប្រជា‌ជន​ដែលនៅសេសសល់មាន ពួក​បូជាចារ្យ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញពី​ប្រជា‌ជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ គឺ​អស់​អ្នក​ដែល​មាន​ចំណេះ និង​ការ​យល់​ដឹង
29ពួកគេបានចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។
30យើង​បានសន្យាថាមិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​យើង​ឡើយ។
31យើងក៏បានសន្យាថា ប្រសិន​បើ​ជនជាតិ​​ដែល​នៅ​ក្នុង​ទឹកដីនោះ យក​ទំនិញ ឬ​ស្រូវ​អង្ករ​មក​លក់នៅ​ថ្ងៃ​សប្ប័ទ យើងនឹង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​សប្ប័ទ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ។ ជារៀងរាល់​ឆ្នាំ​ទី​ប្រាំពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ ព្រម​ទាំង​លើក​លែង​បំណុល​គ្រប់​ទាំង​អស់តាមរយៈជនជាតិយូដា។
32យើង​ក៏បានទទួលយក​ច្បាប់ ដើម្បីបង់​មួយ​ភាគ​ក្នុង​បី ក្នុងមួយសេកែល​រាល់​ឆ្នាំ សម្រាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះជាម្ចាស់​នៃ​យើង
33គឺថ្វាយនំបុ័ង​តាំង​ទុក តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​ប្រចាំ និង​តង្វាយ​ដុត​ដែល​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ និងពិធីជប់លោងដែលបានកំណត់ វត្ថុ​បរិសុទ្ធ តង្វាយ​លោះ​បាប សម្រាប់​ធ្វើ​ពិធី​រំដោះ​បាប​ពួក​អុីស្រា‌អែល និង​សម្រាប់​អស់​ទាំង​កិច្ច​ការ‌ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់​នៃ​យើង។
34យើងជាពួក​បូជាចារ្យ ពួក​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ពី​ដំណើរ​តង្វាយ​ជា​អុស។ ដើម្បី​យក​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់ គឺ​រៀង​រាល់​ឆ្នាំ សម្រាប់​ដុត​នៅ​លើ​អាសនា​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។
35យើង​សន្យា​នឹង​យក​ផល​ដំបូង​ពី​ស្រែ​ចម្ការ​របស់​យើង និង​ផល​ដំបូង​ពី​ផ្លែ​ឈើ​គ្រប់​មុខ មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ ជា​រៀង​រាល់​ឆ្នាំ។
36ដូច​ដែលមាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ យើងបានសន្យាថានឹង​នាំ​កូន​ច្បង​របស់​យើង កូន​ដំបូង​នៃ​សត្វ និង​កូនដំបូងនៃ​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់​នៃ​យើង គឺ​នាំ​មក​ជូន​ពួក​បូជាចារ្យ​ដែល​បម្រើនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។
37យើងនឹង​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង និងតង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ជូន​ពួក​ពូជាចារ្យ ទៅក្នុងឃ្លាំងនៃ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ យើងក៏​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ផល​ពី​ដីរបស់​យើង មក​ជូន​ពួក​លេវី ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ពួក​លេវីហើយ​ដែល​ប្រមូល​តង្វាយមួយភាគដប់ពីគ្រប់កន្លែងដែលយើងធ្វើការ។
38បូជាចារ្យមួយ​រូប ដែល​ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន នឹង​នៅ​ជា​មួយ​ពួក​លេវី នៅ​ពេល​ពួក​លេវី​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ។ ហើយ​ពួក​លេវី​ត្រូវ​យក​មួយ​ភាគ​ក្នុងដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ទៅឯ​ព្រះ‌ដំណាក់​របស់​​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌ដំណាក់។
39ដ្បិត​ប្រជា‌ជន​អុីស្រា‌អែល និង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​តង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ស្រាទំពាំង‌បាយ‌ជូរថ្មី និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង ជា​កន្លែង​ដែល​រក្សាទុក​គ្រឿង​សក្ការៈ ហើយ​ពួក​បូជាចារ្យដែល​បម្រើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ និង​ពួក​ចម្រៀង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ យើង​នឹង​មិន​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះជាម្ចាស់​នៃ​យើង​ឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។