ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លូកា 20

Read Scripture freely. Divine Threads study for this chapter is coming later.

1ថ្ងៃ​មួយ ពេលព្រះយេស៊ូ​កំពុង​តែ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះវិហារ និងផ្សព្វផ្សាយ​ដំណឹងល្អផងនោះ មាន​ក្រុម​នាយក​បូជាចារ្យ និង​ពួក​អាចារ្យនាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ
2ពួកគេទូល​សួរ​ព្រះអង្គ​ថា៖ «សុំ​លោក​ប្រាប់​ឲ្យយើង​ដឹង​ផង តើលោក​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី? ឬ តើ​នរណា​ប្រគល់​អំណាចនេះឲ្យ​លោក?»។
3ព្រះអង្គ​មាន​ព្រះបន្ទូល​តបទៅពួកគេ​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ។ សូម​ប្រាប់​ខ្ញុំ​មើល៍
4អំពីពិធីជ្រមុជទឹករបស់លោកយ៉ូហាន។ តើមកពីព្រះជាម្ចាស់ ឬ​មនុស្ស?»
5គេ​ពិគ្រោះ​គ្នា​រកមូលហេតុ ដោយឆ្លើយតបថា៖ «បើ​យើង​ឆ្លើយ​ថា មកពីព្រះជាម្ចាស់ នោះគាត់មុខជាសួរថា៖ «ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?»
6បើ​យើង​ឆ្លើយ​ថា៖ «មកពីមនុស្ស នោះប្រជាជន​ទាំង​មូល​មុខជាគប់​សម្លាប់​យើងនឹងដុំថ្មមិនខាន ដ្បិត​គេ​ជឿ​ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី​មែន»។
7ដូច្នេះ គេ​ឆ្លើយ​តបទៅព្រះអង្គថា ពួកយើង​មិន​ដឹង​ទេ មិនដឹងមកពីណាទេ។
8ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចំណែកឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។
9ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ប្រជាជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំងបាយជូរ​មួយ​ចម្ការ រួចលោកបាន​ប្រវាស់វាទៅ​​អ្នកថែចម្ការ​មើល​ថែ​ទាំ ហើយលោក​ដំណើរ​ទៅស្រុកមួយទៀតអស់រយៈ​ពេល​យ៉ាង​យូរ។
10លុះ​ដល់ពេលកំណត់ គាត់​ចាត់​អ្នក​បម្រើម្នាក់ ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួលយក​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​អ្នកថែចម្ការ​បាន​វាយដំ​អ្នក​បម្រើនោះ ហើយ​បណ្ដេញ​គាត់​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។
11ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នកបម្រើ​ម្នាក់​ទៀត​ឲ្យ​មក ហើយពួកគេ​បាន​វាយដំ​អ្នក​នេះ​ដែរ ហើយ​​បណ្ដេញគាត់ឲ្យទៅវិញ ដោយ​ទៅ​វិញ​ដៃ​ទទេ។
12គាត់​ក៏​ចាត់​អ្នក​បម្រើម្នាក់​ទៀត​ឲ្យមក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយដំ​អ្នកបម្រើនេះ ឲ្យ​របួស ហើយ​បោះ​ចេញក្រៅ។
13ដូច្នេះ ម្ចាស់​ចម្ការ​គិត​ថា៖ «តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង។ ប្រហែលជាគេ​មុខ​ជា​គោរព​កោត​ខ្លាច​កូនខ្ញុំ។
14ប៉ុន្តែ ពេល​អ្្នកថែចម្ការឃើញគាត់ដូច្នេះ ពួកគេ​ពិគ្រោះ​យោបល់គ្នា​ថា៖ «អ្នក​នេះ​ជា​អ្នក​ទទួល​កេរមរតក។ តោះយើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។
15ពួកគេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេចចំពោះពួកគេ?
16ម្ចាស់ចម្ការ​មុខ​ជា​មក​សម្លាប់​អ្នក​ថែរក្សា​ចម្ការ​ទាំង​នេះ​មិន​ខាន រួច​លោកនឹងប្រគល់​ចម្ការ​ទំពាំងបាយជូរ​ទៅឲ្យ​អ្នក​ផ្សេង​ប្រវាស»។ កាល​បាន​ឮដូច្នេះ ​គេ​ពោល​ថា៖ «កុំ​ឲ្យមានរឿងនេះ​កើតឡើងឲ្យសោះ!»។
17ប៉ុន្តែ ព្រះយេស៊ូ​ទត​សម្លឹង​ទៅ​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «តើអ្វីមានចែងទុកក្នុង​គម្ពីរថា៖ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោលបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​» មាន​ន័យ​ដូច​ម្ដេច?។
18គ្រប់គ្នាដែល​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ជាបំណែកតូចៗ។ តែបើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះឲ្យ​ស្លាប់មិនខាន»។
19ដូច្នេះ ពួក​អាចារ្យ និង​ពួក​នាយក​បូជាចារ្យរក​មធ្យោបាយ​ចាប់​ព្រះយេស៊ូ នៅពេលនោះ ដ្បិត​គេ​យល់​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នានេះ ​សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ ពួក​គេ​ខ្លាច​ប្រជាជន។
20ពួក​គេ​​ឃ្លាំ​មើល​ព្រះយេស៊ូយ៉ាងដិតដល់ ហើយ​ចាត់​មនុស្សទៅតាម​ដាន​ព្រះអង្គ គឺអ្នកទាំង​នោះ​ធ្វើខ្លួន​ជា​មនុស្សសុចរិត ស្វែងរកកំហុស​ព្រះយេស៊ូ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះអង្គ​ទៅ​អាជ្ញាធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសាភិបាល។
21គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​បង្រៀនយើងខ្ញុំសុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ ប៉ុន្តែ ព្រះអង្គបង្រៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្តីពិតតាមរបៀបរបស់ព្រះជាម្ចាស់
22តើ​ច្បាប់អនុញ្ញាតឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម​ឬ​ទេ?»។
23ប៉ុន្តែ ព្រះយេស៊ូ​ឈ្វេង​យល់ភាព​ពុត​ត្បុត​របស់​ពួក​គេ ទើបមានព្រះបន្ទូល​ថា៖
24«ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​ឲ្យ​ខ្ញុំ​មើល​ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។
25ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។
26ពួកគេ​ពុំ​អាច​ចាប់​កំហុស​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល នៅ​មុខ​ប្រជាជន​បាន​ឡើយ តែ ព្រះបន្ទូល​ឆ្លើយ​តបរបស់​ព្រះអង្គ​ឲ្យគេ​នៅ​ស្ងៀមគ្រប់ៗគ្នា។
27ពេលមាន​​ខាង​គណៈសាឌូស៊ី​ខ្លះ ចូល​មក​គាល់​ព្រះអង្គ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ ទូល​សួរ​ព្រះអង្គ​ថា៖
28«លោក​គ្រូ! លោក​ម៉ូសេ​បាន​ចែង​ច្បាប់​ទុក​​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​បុរសនោះស្លាប់ចោលប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។
29ឧបមា​ថា មាន​បង​ប្អូន​ប្រុសៗ​ប្រាំពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀបការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ
30ហើយប្អូន​ទីពីរក៏ដូច្នោះដែរ។
31អ្នកទីបីរក៏យកនាងធ្វើជាប្រពន្ធដែរ និងរហូតដល់អ្នកទីប្រាំពីរ ក៏គ្មានកូនដែរ។
32នៅ​ទី​បំផុត​ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។
33លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ទៅ​ជា​ប្រពន្ធ​នរណា ដ្បិត​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។
34ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ
35ប៉ុន្តែ អស់​អ្នក​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ប្រោសឲ្យគេ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ​គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។
36អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា និង​ជា​បុត្រ​របស់​ព្រះជាម្ចាស់ ដែលមាន​ជីវិត​រស់​ឡើង​វិញ។
37ប៉ុន្តែ មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ សូម្បីតែលោកម៉ូសេក៏បានបង្ហាញប្រាប់យើង នៅគុម្ពបន្លា ជាកន្លែងដែលព្រះអម្ចាស់ហៅ​ថា ព្រះរបស់លោក​អប្រាហាំ ​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប។
38ឥឡូវនេះ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់វិញ ព្រោះមនុស្ស​ទាំង​អស់​សុទ្ធ​តែរស់នៅថ្វាយព្រះជាម្ចាស់»។
39ពួក​អាចារ្យ​ខ្លះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់»។
40ដ្បិត ពួកគេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះអង្គ​ទៀត​ឡើយ។
41ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្សម្នា​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច្នេះ?
42ដ្បិត ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​​ក្នុង​កណ្ឌគម្ពីរ​ទំនុកតម្កើងថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះអម្ចាស់ របស់​ខ្ញុំ​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង
43រហូតដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​ព្រះអង្គ»។
44ដូច្នេះ ព្រះបាទដាវីឌហើយ​ហៅ​ព្រះគ្រិស្ដ​ថា៖ «ព្រះអម្ចាស់» ដូច្នេះ តើ​ព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។
45ពេលឮប្រជាជនទាំងមូលនិយាយគ្នា ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖
46«ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យមែនទែន ដែល​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូលចិត្តឲ្យគេ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់លៀង។
47អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​អ្នកអធិស្ឋានបានយូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។