1ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ព្រះអង្គ
2ព្រះអង្គបាននាំខ្ញុំចេញទៅ ឲ្យដើរក្នុងសេចក្ដីងងឹត ជាជាងក្នុងពន្លឺ
3ពិតប្រាកដណាស់ព្រះអង្គបានបែរព្រះហស្ត មកទាស់នឹងខ្ញុំម្តងហើយ ម្តងទៀត ឥតស្រាកស្រានឡើយ។
4ព្រះអង្គបានធ្វើឲ្យសាច់ និង ស្បែកខ្ញុំរោយរៀវទៅ ហើយបានបំបាក់ឆ្អឹងខ្ញុំផង។
5ព្រះអង្គបានសាងសង់របងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយភាពជូរល្វីង និងការដែលនឿយលំបាក
6ព្រះអង្គឲ្យខ្ញុំរស់នៅកន្លែងងងឹត ដូចពួកដែលបានស្លាប់ជាយូរមកហើយ។
7ព្រះអង្គបានធ្វើជព្ជាាំងព័ទ្ធជុំវិញខ្ញុំ មិនឲ្យចេញទៅក្រៅឡើយ ក៏ចាក់ច្រវ៉ាក់ចងខ្ញុំយ៉ាងធ្ងន់
8ទោះបើខ្ញុំខំស្រែកហៅរកជំនួយ ក៏ទ្រង់មិនព្រមទទួលសេចក្ដីអធិស្ឋានរបស់ខ្ញុំឡើយ។
9ព្រះអង្គបានបង្ខាំងផ្លូវរបស់ខ្ញុំដោយជពា្ជាំង ទាំងដាក់ថ្មរាំងផ្លូវ ហើយក៏បានពង្វាងផ្លូវខ្ញុំ។
10ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំ ដែលលបសង្គ្រុប ហើយដូចជាសិង្ហពួនចាំប្រហារខ្ញុំ
11ព្រះអង្គបានបង្វែរផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំខ្ទេចខ្ទី ហើយឲ្យខ្ញុំនៅកណ្ដោចកណ្ដែង។
12ព្រះអង្គបានយឺតធ្នូ ហើយដាក់ខ្ញុំទុកជារង្វង់សម្រាប់បាញ់ព្រួញ។
13ព្រះអង្គទម្លុះក្រលៀនខ្ញុំ ជាមួយតួព្រួញពីបំពង់
14ខ្ញុំបានទៅជាទីសំណើច ដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាវត្ថុកំប្លែងរបស់គេជានិច្ចរាល់ថ្ងៃ។
15ព្រះអង្គបានចម្អែតខ្ញុំ ដោយសេចក្ដីជូរចត់ ព្រមទាំងបង្ខំខ្ញុំឲ្យផឹកស្លែងផង។
16ព្រះអង្គបានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយរុញខ្ញុំឲ្យធ្លាក់ដល់ដីផេះ
17ព្រលឹងរបស់ខ្ញុំបានចេញឆ្ងាយពីសេចក្ដីសុខ ខ្ញុំបានភ្លេចអស់ទាំងសុភមង្គលជាអ្វីហើយ
18ខ្ញុំក៏ពោលថា៖ «សេចក្តីអត់ធន់របស់ខ្ញុំបាត់អស់ហើយ សេចក្ដីសង្ឃឹមលើព្រះអម្ចាស់ក៏លែងមានដែរ»។
19សូមនឹកចាំពីទុក្ខលំបាក និងសេចក្ដីវេទនារបស់ខ្ញុំ ត្បិតផ្លែស្លែងនិងជូរល្វីងដ៏ម្ល៉េះ។
20ខ្ញុំបន្តចងចាំបាននៅឡើយថា ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ។
21តែខ្ញុំនឹកចាំពីសេចក្ដីទាំងនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម។
22គឺជាសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ មិនចេះចប់សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុតឡើយ
23សេចក្ដីទាំងនោះចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
24«ព្រះអម្ចាស់ជាមរតករបស់ខ្ញុំ» ខ្ញុំបានពោលថា ដូច្នេះហើយទើបខ្ញុំមានសង្ឃឹមដល់ទ្រង់។
25ព្រះអម្ចាស់ល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់អស់អ្នកណាដែលស្វែងរកព្រះអង្គ។
26វាជាការល្អ ដែលរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ ។
27ជាការល្អដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេងនៅឡើយ។
28ឲ្យគាត់អង្គុយតែឯង ហើយនៅស្ងៀម នៅពេលដែលទ្រង់ដែលដាក់លើគាត់។
29ចូរអោយគាត់ដាក់មាត់ចុះក្នុងធូលីដី ប្រហែលជាមានទីសង្ឃឹម។
30ចូរឲ្យថ្ពាល់គាត់ទៅឲ្យដល់អ្នកដែលចង់ទះគាត់ចុះ ហើយឲ្យគាត់ទ្រាំឲ្យបានពេញ ដោយសេចក្ដីត្មះតិះដៀល។
31ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលជាដរាបទេ។
32ទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់ នឹងអាណិតមេត្តាដោយសេចក្ដីស្រឡាញ់ដ៏បរិបូរណ៏ដែរ
33ទ្រង់មិនមានព្រះហឫទ័យក្នុងការធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនានោះទេ។
34ពួកគេបានជិះជាន់ពួកអ្នកទោសនៅលើផែនដី
35មនុស្សបានបដិសេដសេចក្ដីយុត្តិធម៌ពីវត្តមាននៅចំពោះព្រះដ៏ខ្ពស់បំផុត។
36ឬបំភាន់ភាពយុត្តធម៌ពីមនុស្ស នោះជាការដែលព្រះអម្ចាស់ មិនអនុញ្ញាតិឡើយ។
37តើនរណាអាចធ្វើឲ្យការនេះកើតឡើងបាន គឺទ្រង់ទេតើដែលអាចថ្លែងទំនាយ ហើយការនោះកើតឡើងបានជាពិត?
38ចំពោះសេចក្តីសុខ រឺ ទុក្ខ តើមិនមែនចេញពីព្រះឧស្ឋ របស់ព្រះដ៏ខ្ពស់បំផុតមកទេឬ?
39ហេតុដូច្នេះហើយកុំឲ្យមនុស្សរស់នៅបានត្អូញត្អែរឡើយ? ហេតុអីបានជាមនុស្សមានបាបបានត្អូញត្អែរពីការផ្តន្ទាទោសគេទៅវិញ?
40ចូរយើងពិនិត្យពិច័យ ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចបែរចិត្តទៅឯព្រះអម្ចាស់វិញចុះ។
41ចូរឲ្យយើងតម្រង់ចិត្ត ជាមួយដៃរបស់យើង ទៅឯព្រះអម្ចាស់ដែលគង់នៅស្ថានសួគ៌។
42យើងខ្ញុំបានប្រព្រឹត្តល្មើស ព្រមទាំងបះបោរ ហើយព្រះអង្គមិនបានអត់ទោសឲ្យទេ។
43ព្រះអង្គបានឃ្លុំអង្គទ្រង់ ដោយសេចក្ដីក្រោធ ទាំងដេញតាមយើងខ្ញុំ ព្រះអង្គបានប្រហារជីវិតឥតប្រណីសោះឡើយ។
44ព្រះអង្គបាំងអង្គទ្រង់ក្នុងពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណាចូលទៅដល់បានឡើយ។
45ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាកាកសំរាម និងទទួលការបដិសេដក្នុងចំណោមប្រជាជាតិ។
46ពួកខ្មាំងសត្រូវទាំងប៉ុន្មានបានដាក់បណ្តាសាយើងខ្ញុំ
47សេចក្ដីបំផ្លាញ និងសេចក្ដីវិនាស បានមកដល់យើងខ្ញុំ គឺជាសេចក្ដីភ័យខ្លាចនិងការបំផ្លិចបំផ្លាញផង។
48ភ្នែករបស់ខ្ញុំបានយំឥតឈប់ ដោយព្រោះតែមហន្តរាយនៃជនជាតិខ្ញុំ។
49ទឹកភ្នែកខ្ញុំនឹងហូរសស្រាក់ ឥតឈប់ឈរ ឥតស្រាកឡើយ។
50ទាល់តែព្រះអម្ចាស់ព្រមទតមកពីស្ថានសួគ៌ដែរ។
51ភ្នែកខ្ញុំធ្វើឲ្យចិត្តខ្ញុំកើតទុក្ខ ដោយព្រោះតែជនជាតិនៃក្រុងរបស់ខ្ញុំ។
52គេដេញតាមខ្ញុំដូចតាមប្រមាញសត្វស្លាប អស់ពួកអ្នកដែលជាខ្មាំងសត្រូវនឹងខ្ញុំ ដោយឥតហេតុផលទេ។
53គេបានកាត់ជីវិតខ្ញុំចេញ ហើយបានទាំងបោះថ្មមកពីលើខ្ញុំផង
54មានទឹកហូរមកលិចក្បាលខ្ញុំ នោះខ្ញុំបានថា «ខ្ញុំស្លាប់ហើយ»។
55ទូលបង្គំបានអំពាវនាវដល់ព្រះនាម របស់ព្រះអម្ចាស់ពីក្នុងទីជម្រៅនៃគុកងងឹត។
56ព្រះអង្គក៏ឮសំឡេងរបស់ទូលបង្គំ «សូមកុំគេចព្រះកាណ៌ព្រះអង្គចេញពីការថ្ងូរ និងសម្រែករបស់ទូលបង្គំឡើយ»
57នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ព្រះអង្គ នោះព្រះអង្គបានយាងមកជិត ហើយមានព្រះបន្ទូលថា «កុំឲ្យខ្លាចឡើយ»។
58ព្រះអង្គបានកាន់ក្តីខាងទូលបង្គំ ហើយបានសង្គ្រោះជីវិតរបស់ទូលបង្គំផង។
59ព្រះអម្ចាស់បានទតឃើញកំហុសដែលគេបានធ្វើដល់ទូលបង្គំ សូមជំនុំជម្រះក្តីរបស់ទូលបង្គំចុះ។
60ព្រះអង្គបានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកល ដែលគេធ្វើដល់ទូលបង្គំដែរ។
61ព្រះអង្គបានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកល ដែលគេគិតធ្វើដល់ទូលបង្គំហើយ។
62ក៏ឮពាក្យសម្ដីរបស់ពួកអ្នកលើកគ្នា ទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិត ទាស់នឹងទូលបង្គំជានិច្ចដែរ។
63សូមព្រះអង្គទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំហើយ។
64ព្រះអង្គនឹងសងដល់គេ ដ្បិតទ្រង់ជាព្រះអម្ចាស់ ឲ្យស្របតាមការដែលគេប្រព្រឹត្ត។
65ព្រះអង្គនឹងធ្វើឲ្យចិត្តគេអាម៉ាស់ សូមដាក់បណ្ដាសាដល់គេទៅ!
66ព្រះអង្គនឹងដេញតាមគេ ដោយសេចក្ដីក្រោធ ហើយបំផ្លាញគេឲ្យសូន្យ ចេញពីក្រោមស្ថានរបស់ព្រះអម្ចាស់ទៅ។