1ស្តេចទាំងអស់ដែលរស់នៅលើភ្នំខាងនាយទន្លេយ័រដាន់ និងស្តេចដែលរស់នៅវាលទំនាបតាមមាត់សមុទ្ររហូតដល់ភ្នំល្បាណូន គឺជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស
2ស្តេចទាំងអស់នេះបានប្រមូលគ្នាដើម្បីប្រកាសសង្គ្រោមប្រឆាំងនឹងលោកយ៉ូស្វេ ហើយនិងអ៊ីស្រាអែល។
3នៅពេលដែលអ្នកស្រុកគីបៀនបានឮពីអ្វីដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃ
4ពួកគេបានរៀបផែនការបោកប្រាស់។ ពួកគេបានទៅដូចជាអ្នកស្រុកឆ្ងាយ។ ពួកគេបានយកបាវចាស់ៗ ហើយដាក់លើខ្នងលារបស់ពួកគេ។ ពួកគេក៏បានយកថង់ស្រាចាស់ៗ រហែក ដែលបានដេរឡើងវិញ។
5ពួកគេបានពាក់ស្បែកជើងចាស់ៗ ហើយក៏ស្លៀកសំលៀកបំពាក់ចាស់ៗ សំលៀកបំពាក់រហែក។ នំប័ុងសម្រាប់ជាអាហាររបស់ពួកគេស្ងួតហើយដុះផ្សិតដែរ។
6បន្ទាប់មក ពួកគេទៅជួបលោកយ៉ូស្វេនៅក្នុងជំរំត្រង់គីលកាល ហើយនិយាយនឹងលោក និងជនជាតិអ៊ីស្រាអែលដែលនៅជាមួយលោកទាំងអស់ថា៖ «យើងបានធ្វើដំណើរពីប្រទេសឆ្ងាយ ដូច្នេះ ចូរចងសម្ពន្ធមេត្រីជាមួយនឹងយើង»។
7ជនជាតិអ៊ីស្រាអែលបាននិយាយទៅកាន់ជនជាតិហេវីថា៖ «ប្រហែលជាអ្នករស់នៅជិតយើង។ តើមានហេតុផលអ្វីដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយអ្នក»?
8ពួកគេបាននិយាយជាមួយលោកយ៉ូស្វេថា៖ «យើងជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស្វេបានមានប្រសាសន៍ទៅពួកគេថា៖ «អ្នកជាអ្នកណា? តើអ្នកមកពីណា»?
9ពួកគេបាននិយាយទៅលោកថា៖ «អ្នកបម្រើរបស់លោកបានមកទីនេះពីទឹកដីដ៏ឆ្ងាយ ដោយសារព្រះនាមរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់លោក។ យើងបានឮពីព្រះអង្គ
10និងពីអ្វីៗដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប ហើយបានឮពីអ្វីៗដែលព្រះអង្គបានធ្វើចំពោះស្តេចទាំងពីរបស់សាសន៍អាម៉ូរីនៅខាងនាយទន្លេយ័រដាន់ គឺចំពោះព្រះបាទស៊ីហុនជាស្តេចក្រុងហែសបូន និងចំពោះព្រះបាទអុក ជាស្តេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។
11ពួកចាស់ទុំរបស់យើង និងប្រជាជនទាំងអស់នៅក្នុងប្រទេសរបស់យើងបាននិយាយនឹងយើងថា៖ «ចូរយកស្បៀងសម្រាប់ការធ្វើដំណើររបស់អ្នក។ ទៅជួយពួកគេ និងនិយាយនឹងគេថា៖ «យើងជាអ្នកបម្រើរបស់លោក។ ចូរចងសម្ពន្ធមេត្រីនឹងយើង»។
12នេះជានំប័ុងរបស់យើង វានៅក្តៅនៅឡើយ ដ្បិត យើងយកវាចេញពីផ្ទះរបស់យើងមកនៅថ្ងៃដែលយើងចេញដំណើរមកជួបលោក។ ប៉ុន្តែ ឥឡូវនេះមើលវាស្ងួត ហើយដុះផ្សិតផង។
13ថងស្បែកទាំងនេះនៅថ្មីនៅឡើយនៅពេលដែលយើងច្រកស្រា ចូរមើល ឥឡូវនេះវាបានលេចធ្លាយបាត់ទៅហើយ។ សំលៀកបំពាក់របស់យើង និងស្បែកជើងរបស់យើងត្រូវបានរហែកដោយសារដំណើរដ៏វែងឆ្ងាយរបស់យើងដែរ»។
14ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានយកស្បៀងរបស់ពួកគេខ្លះ ប៉ុន្តែ ពួកគេមិនបានទូលសុំការណែនាំពីព្រះអម្ចាស់ទេ។
15លោកយ៉ូស្វេបានប្រកាសសន្តិភាព និងចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយទុកឲ្យពួកគេមានជីវិត។ ពួកអ្នកដឹកនាំក៏បានស្បថនឹងពួកគេដែរ។
16បីថ្ងៃក្រោយប្រជាជនអ៊ីស្រាអែលបានចងសម្ពន្ធមេត្រីនេះជាមួយអ្នកទាំងនោះ ទើបពួកគេបានដឹងថាអ្នកទាំងនោះជាអ្នកស្រុកដែលរស់នៅជិតពួកគេ។
17បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏បញ្ជូនមនុស្សទៅទីក្រុងរបស់ពួកគេនៅថ្ងៃទីបី។ ទីក្រុងរបស់ពួកគេគឺគីបៀន កេភីរ៉ា បៀរ៉ូតនិងគារយ៉ាត យ៉ារីម។
18ប្រជានជនអ៊ីស្រាអែលមិនបានវាយប្រហារពួកគេទេដោយសារតែអ្នកដឹកនាំរបស់ពួកគេបានស្បថជាមួយអ្នកទាំងនោះនៅមុខព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលទាំងអស់បានរអ៊ូរទាំទាស់នឹងអ្នកដឹកនាំរបស់ពួកគេ។
19ប៉ុន្តែ អ្នកដឹកនាំបាននិយាយទៅកាន់ប្រជាជនថា៖ «យើងបានស្បថជាមួយពួកគេដោយព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ៊ីស្រាអែល ហើយឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
20នេះជាអ្វីដែលយើងអាចប្រព្រឹត្តនឹងពួកគេ៖ ដើម្បីជៀសវាងកុំឲ្យមានកំហឹងធ្លាក់មកលើយើងដោយសារពាក្យដែលយើងបានស្បថនឹងពួកគេ ដូច្នេះ យើងត្រូវតែទុកជីវិតឲ្យពួកគេ»។
21ពួកអ្នកដឹកនាំបាននិយាយទៅកាន់ប្រជាជនថា៖ «ដូច្នេះ ពួកគីបៀនត្រូវធ្វើជាអ្នកកាប់អុស និងរែកទឹកសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចដែលអ្នកដឹកនាំបាននិយាយជាមួយពួកគេ។
22លោកយ៉ូស្វេបានហៅពួកគេមកនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបញ្ឆោតយើងនៅពេលដែលអ្នកនិយាយថា៖ «យើងរស់នៅឆ្ងាយពីអ្នករាល់គ្នាណាស់?
23ដូច្នេះ ដោយសាររឿងនេះ អ្នកត្រូវបណ្តាសារហើយ ហើយអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានឹងធ្វើជាទាសករ គឺអ្នកត្រូវកាប់អុស និងរែកទឹកសម្រាប់ដំណាក់របស់ព្រះជាម្ចាស់របស់យើង។
24ពួកគេបានឆ្លើយនឹងលោកយ៉ូស្វេថា៖ «ដោយសារមានគេប្រាប់អ្នកបម្រើរបស់លោកថា ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់លោកបានបង្គាប់អ្នកបម្រើរបស់ព្រះអង្គគឺលោកម៉ូសេដើម្បីឲ្យទឹកដីទាំងមូលនេះដល់លោក និងបំផ្លាញជាតិសាសន៍ទាំងអស់នៅលើទឹកដីនេះនៅមុខលោក ដូច្នេះ យើងខ្លាចជាខ្លាំងដោយសារតែលោក។ ដូច្នេះហើយបានជាយើងធ្វើបែបនេះ។
25ឥឡូវនេះ យើងនៅក្រោមអំណាចរបស់លោកស្រាប់។ អ្វីដែលលោកគិតថាល្អ ហើយត្រឹមត្រូវ ចូរធ្វើចំពោះពួកយើងចុះ»។
26ដូច្នេះ លោកយ៉ូស្វេក៏បានប្រព្រឹត្តបែបនេះចំពោះពួកគេ៖ លោកដោះលែងគេចេញពីការគ្រប់គ្រងរបស់ប្រជាជនអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលមិនសម្លាប់ពួកគេទេ។
27នៅថ្ងៃនោះលោកយ៉ូស្វេបានឲ្យពួកគីបៀនធ្វើជាអ្នកកាប់អុស និងជាអ្នកដងទឹកសម្រាប់សហគមន៍ និងសម្រាប់អាសនារបស់ព្រះអម្ចាស់រហូតដល់សព្វថ្ងៃនេះ នៅកន្លែងដែលព្រះអម្ចាស់បានជ្រើសរើស។