1នៅពេលដែលស្តេចអាម៉ូរីដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងអស់របស់ជនជាតិកាណានដែលនៅតាមមាត់សមុទ្របានឮថាព្រះអម្ចាស់បានធ្វើឲ្យទឹកទន្លេយ័រដាន់បានរីងរហូតដល់ជនជាតិអ៊ីស្រាអែលបានឆ្លងផុតនោះ ពួកគេបានស្លុតស្មារតី ហើយហាក់បីដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនរបស់ពួកគេទៀតទេ ដោយសារតែជនជាតិអ៊ីស្រាអែល។
2នៅពេលនោះព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មមកធ្វើជាកាំបិត ហើយត្រូវធ្វើពិធីកាត់ស្បែកឲ្យប្រុសៗជនជាតិអ៊ីស្រាអែលទាំងអស់»។
3បន្ទាប់មក លោកយ៉ូស្វេក៏បានធ្វើកាំបិតពីថ្ម ហើយធ្វើពិធីកាត់ស្បែកឲ្យប្រុសៗជនជាតិអ៊ីស្រាអែលទាំងអស់នៅគីបេត ហារ៉ាឡុត។
4នេះជាមូលហេតុដែលព្រះអម្ចាស់បានធ្វើពិធីកាត់ស្បែកឲ្យពួកគេ៖ ប្រុសៗទាំងអស់ដែលចេញពីស្រុកអេស៊ីបមក ទាំងអ្នកចម្បាំង បានស្លាប់នៅកណ្តាល់ផ្លូវក្រោយពីពួកគេបានចេញពីអេស៊ីបមក។
5ដូច្នេះប្រុសៗទាំងអស់ដែលចេញពីអេស៊ីបបានធ្វើពិធីកាត់ស្បែករួចហើយ នៅតែអ្នកដែលកើតក្នុងទីរហោស្ថានតាមផ្លូវពីអេស៊ីបមកត្រូវធ្វើពិធីកាត់ស្បែកនៅពេលនេះ។
6ចាប់ពីជនជាតិអ៊ីស្រាអែលដែលបានដើរអស់សែសិបឆ្នាំនៅក្នុងទីរហោស្ថានរហូតដល់ប្រុសៗដែលជាទាហានដែលចេញពីអេស៊ីបបានស្លាប់ទាំងអស់ដោយសារពួកគេមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់បានស្បថជាមួយពួកគេថា ព្រះអង្គនឹងមិនអនុញ្ញាតឲ្យពួកគេឃើញទឹកដីដែលបានស្បថនឹងពួកដូនតារបស់ពួកគេថា ព្រះអង្គនឹងប្រទានដល់យើង ជាទឹកដីដែលពេញដោយទឹកដោះ និងទឹកឃ្មុំឡើយ។
7គឺកូនចៅរបស់ពួកគេទៅវិញទេ ដែលព្រះអម្ចាស់បានចម្រើនពួកគេឡើង គឺលោកយ៉ូស្វេត្រូវធ្វើពិធីកាត់ស្បែកឲ្យពួកគេ ព្រោះពួកគេមិនបានធ្វើពិធីកាត់ស្បែកនៅតាមផ្លូវនៅឡើយ។
8នៅពេលដែលពួកគេទាំងអស់បានទទួលពិធីកាត់ស្បែករួចហើយ ពួកគេនៅក្នុងជំរំដែលពួកគេស្នាក់នៅរហូតដល់បានជា។
9បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកយ៉ូស្វេថា៖ «នៅថ្ងៃនេះយើងបានដកសេចក្តីអាម៉ាស់ដែលអ្នកមាននៅស្រុកអេស៊ីបចេញពីអ្នករាល់គ្នាហើយ»។ ដូច្នេះ គេក៏ហៅកន្លែងនោះថាគីលកាលរហូតមកដល់សព្វថ្ងៃនេះ។
10ប្រជាជនអ៊ីស្រាអែលបានបោះជំរំនៅគីកាល។ ពួកគេបានធ្វើពិធីបុណ្យចម្លងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះនៅក្នុងតំបន់ក្រុងយេរីខូ។
11ពួកគេបានបរិភោគផលពីដីនៅក្រោយថ្ងៃបុណ្យចម្លង គឺនំប័ុងឥតមេ និងគ្រាប់រុក្ខជាតិលីង។
12នំម៉ាណាក៏លែងមានទៀតដែរក្រោយពេលដែលពួកគេបានបរិភោគផលពីដី។ លែងមាននំម៉ាណាសម្រាប់ប្រជាជនអ៊ីស្រាអែលទៀតទេ ប៉ុន្តែពួកគេបរិភោគផលពីដីក្នុងស្រុកកាណាននៅឆ្នាំនោះវិញ។
13នៅពេលដែលលោកយ៉ូស្វេទៅដល់ជិតក្រុងយេរីខូ គាត់ងើបមុខឡើង ហើយសម្លឹងមើល បានឃើញបុរសម្នាក់ឈនៅពីមុខគាត់ លោកមានកាន់ដាវនៅនឹងដៃ។ លោកយ៉ូស្វេបានទៅជួបបុរសនោះហើយនិយាយថា៖ «តើអ្នកនៅខាងខ្ញុំ ឬនៅខាងសត្រូវរបស់ខ្ញុំ»?
14លោកនិយាយថា៖ «មិនមែនទេ ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់។ ឥឡូវនេះខ្ញុំបានមកដល់ហើយ»។ បន្ទាប់មក លោកយ៉ូស្វេក៏ក្រាបមុខចុះដើម្បីថ្វាយបង្គំ និងនិយាយទៅលោកថា៖ «តើលោកម្ចាស់មានអ្វីនិយាយមកកាន់អ្នកបម្រើលោក»?
15មេទ័ពរបស់ព្រះជាម្ចាស់និយាយមកលោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងរបស់អ្នកចេញ ព្រោះកន្លែងដែលអ្នកជាន់នេះគឺជាកន្លែងបរិសុទ្ធ»។ នេះជាអ្វីដែលលោកយ៉ូស្វេបានធ្វើ។