1បន្ទាប់មក មេដឹកនាំតាមអំបូររបស់កុលសម្ព័ន្ធលេវីបានមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអ្នកដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
2ពួកគេបាននិយាយទៅពួកលោកនៅស៊ីឡូនៅក្នុងទឹកដីកាណានថា៖ «ព្រះអម្ចាស់បានបង្គាប់ដល់អ្នកតាមរយៈលោកម៉ូសេថាឲ្យទីក្រុងឲ្យពួកយើងស្នាក់នៅ និងកន្លែងសម្រាប់ហ្វូងសត្វរបស់ពួកយើង»។
3ដូច្នេះ ស្របតាមបង្គាប់របស់ព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលបានចែកទឹកដីជាមរតករបស់ពួកគេមានទីក្រុង និងរួមទាំងដីសម្រាប់ហ្វូងសត្វដូចតទៅដល់កុលសម្ព័ន្ធលេវី។
4ការចាប់ឆ្នោតសម្រាប់អំបូរកេហាត់មានដូចតទៅៈ បូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន ដែលកើតចេញពីកុលសម្ព័ន្ធលេវី បានទទួលក្រុងសាមសិបដែលបានទទួលពីកុលសម្ព័ន្ធយូដា ពីកុលសម្ព័ន្ធស៊ីម្មាន និងពីកុលសម្ព័ន្ធបេនយ៉ាមីន។
5អ្នកផ្សេងទៀតនៅក្នុងអំបូរកេហាត់ទទួលបានទឹកដីពីកុលសម្ព័ន្ធអេប្រាអ៊ីមក្រោយការចាប់ឆ្នោត គឺបានក្រុងដប់ចេញពីអំបូរនៃកុលសម្ព័ន្ធអេប្រាអ៊ីម ដាន់ និងចេញពីកុលស្ព័ន្ធពាក់កណ្តាលរបស់ម៉ាណាសេ។
6បន្ទាប់មក ប្រជាជនដែលជាកូនចៅរបស់លោកគើសុនត្រូវបានប្រគល់ទឹកដីឲ្យដោយការចាប់ឆ្នោត គឺបានក្រុងសាមសិបចេញពីអំបូរនៃកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។
7ប្រជាជនដែលជាកូនចៅរបស់លោកម៉្រារីទទួលបានក្រុងចំនួនដប់ពីរចេញពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
8ដូច្នេះ ប្រជាជនអ៊ីស្រាអែលចែកទឹកដីគ្នាដោយការចាប់ឆ្នោត ក្រុងទាំងនេះ (រួមទាំងទឹកដីសម្រាប់ហ្វូងសត្វ) ទៅដល់កុលសម្ព័ន្ធលេវី ដូចដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
9ចាប់ពីកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន បានចែកទឹកដីដែលមានក្រុងដែលមានកត់តាមឈ្មោះ។
10ទីក្រុងទាំងនេះបានប្រគល់ឲ្យកូនចៅលោកអើរ៉ុនដែលនៅក្នុងចំណោមអំបូរលោកកេហាត់ ដែលចេញពីកុលសម្ព័ន្ធលេវី ។ ដោយសារការចាប់ឆ្នោតលើកដំបូងចំលើពួកគេ។
11ជនជាតិអ៊ីស្រាអែលបានឲ្យក្រុងគារយ៉ាត អើបាពោល (អើបាជាឪពុករបស់អណាក់) គឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញនោះ។
12ប៉ុន្តែ វាលស្រែ និងភូមិរបស់ក្រុងនោះ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិរបស់លោក។
13កូនចៅរបស់លោកអើរុនជាបូជាចារ្យបានទទួលហេប្រូន និងវាលស្មៅរបស់ក្រុងនោះ ដែលជាក្រុងជម្រកសម្រាប់អស់អ្នកដែលសម្លាប់មនុស្សដោយអចេតនា ព្រមទាំងក្រុងលីបណា និងវាលស្មៅរបស់ក្រុងនោះ
14ក្រុងយ៉ាទៀរ និងវាលស្មៅរបស់ក្រុងនោះ ក្រុងអែសធេម៉ូរ និងវាលស្មៅរបស់ក្រុងនោះ។
15ពួកគេក៏ឲ្យក្រុងហូឡូន និងវាលស្មៅរបស់ក្រុងនោះ ក្រុងដេបៀរ និងវាលស្មៅរបស់ក្រុងនោះ
16ក្រុងអាយីន និងវាលស្មៅរបស់ក្រុងនោះ ក្រុងយូថា និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅរបស់ក្រុងនោះ។ មានប្រាំបួនក្រុងដែលបានទទួលពីកុលសម្ព័ន្ធទាំងពីរនេះ។
17ចេញពីកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងគីបៀន និងវាលស្មៅរបស់ក្រុងនោះ ក្រុងកេបា និងវាលស្មៅរបស់ក្រុងនោះ
18ក្រុងអាណាថោត និងវាលស្មៅរបស់ក្រុងនោះ ក្រុងអាល់ម៉ូន និងវាលស្មៅរបស់ក្រុងនោះ មានបួនក្រុង។
19ក្រុងដែលប្រគល់ជូនពួកបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួល គឺដប់បីក្រុង ព្រមទាំងវាលស្មៅរបស់ក្រុងនោះផង។
20ដូច្នេះ អ្នកផ្សេងទៀតក្នុងគ្រួសាររបស់លោកកេហាត់ គឺពួកលេវីដែលនៅក្នុងគ្រួសាររបស់កេហាត់ ពួកគេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដោយការចាប់ឆ្នោត។
21ពួកគេទទួលបានក្រុងស៊ីគែម និងវាលស្មៅរបស់ក្រុងនោ ដែលនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ជាក្រុងជម្រកសម្រាប់អ្នកណាដែលសម្លាប់មនុស្សដោយអចេតនា ក្រុងកេស៊ើរ និងវាលស្មៅរបស់ក្រុងនោះ
22ក្រុងគីបសែម និងវាលស្មៅរបស់ក្រុងនោះក្រុងបេតហូរ៉ូន និងវាលស្មៅរបស់ក្រុងនោះ ទាំងអស់មានបួនក្រុង។
23ពីកុលសម្ព័ន្ធដាន់អំបូរកេហាត់បានទទួលក្រុង និងវាលស្មៅរបស់ក្រុងនោះ ក្រុងគីបថោន និងវាលរបស់ក្រុងនោះ
24ក្រុងអាយ៉ាឡូន និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងកាថ រីម៉ូន និងវាលស្មៅរបស់ក្រុងនោះ មានទាំងអស់បួនក្រុង។
25អំបូរកេហាត់បានទទួលក្រុងពីរពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលគឺក្រុងតាណាក់ និងវាលស្មៅរបស់ក្រុងនោះ ក្រុងអ៊ីតឡាម និងវាលស្មៅរបស់ក្រុងនោះ។
26អំបូរកូនចៅរបស់កេហាត់ទាំងអស់មានក្រុងដប់ រួមទាំងវាលស្មៅរបស់ពួកគេ។
27អំបូរគើសុន ដែលជាអំបូរផ្សេងទៀតរបស់កុលសម្ព័ន្ធលេវីទទួលបានក្រុង និងវាលស្មៅរបស់ក្រុងនោះ ក្នុងទឹកដីពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាក្រុងជម្រកដល់អ្នកសម្លាប់គេដោយអចេតនា ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
28ពួកគេក៏ឲ្យក្រុងគើសុនពីកុលសម្ព័ន្ធអ៊ីសាខារដល់អំបូរគើសុន ជាមួយនឹងវាលរបស់ក្រុងនោះ ក្រុងដាប្រាត និងវាលស្មៅរបស់ក្រុងនោះដែរ
29ក្រុងយ៉ាមូត និងវាលស្មៅរបស់ក្រុងនោះ ក្រុងអេនកានីន និងវាលស្មៅរបស់ក្រុងនោះ គឺមានក្រុងបួន។
30ចេញពីកុលសម្ព័ន្ធស៊ើរ គេបានឲ្យក្រុងមីសាល់ និងវាលស្មៅរបស់ក្រុងនោះ ក្រុងអាប់ដូន និងវាលស្មៅរបស់ក្រុងនោះ
31ក្រុងហែលកាថ និងវាលស្មៅរបស់ក្រុងនោះ ក្រុងរេហូប និងវាលស្មៅរបស់ក្រុងនោះ គឺមានក្រុងបួន។
32ចេញពីកុលសម្ព័ន្ធណែបថាលី អំបូរគើសុន បានទទួលក្រុងកាដេស និងវាលស្មៅរបស់ក្រុងនោះ នៅក្នុងស្រុកកាលីឡេជាក្រុងជម្រកដល់អ្នកសម្លាប់គេដោយអចេតនា ក្រុងហាម៉ាត ដោរ និងវាលស្មៅរបស់ក្រុងនោះ ក្រុងការថាន និងវាលស្មៅរបស់ក្រុងនោះ គឺមានក្រុងបី។
33ពួកលេវីជាកូនចៅរបស់លោកគើសុនមានក្រុងទាំងអស់ដប់បី តាមអំបូររបស់ពួកគេ ព្រមទាំងវាលស្មៅរបស់ក្រុងនោះផង។
34ពួកលេវីផ្សេងទៀតអំបូរលោកម៉្រារី ទទួលបានពីកុលសម្ព័ន្ធសាប់យូឡូន មានក្រុងយ៉ុកនាម និងវាលស្មៅរបស់ក្រុងនោះ ក្រុងការថា និងវាលស្មៅរបស់ក្រុងនោះ
35ក្រុងឌីម ណា និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងណា ហាឡាល់ និងវាលស្មៅរបស់ក្រុងនោះ មានទាំងអស់បួនក្រុង។
36អំបូរម៉្រារី បានទទួលពីកុលសម្ព័ន្ធរូបេនមានក្រុងបេសស៊ើរ និងវាលស្មៅរបស់ក្រុងនោះ ក្រុងយ៉ាហាស និងវាលស្មៅរបស់ក្រុងនោះ
37ក្រុងក្ដេម៉ូត និងវាលស្មៅរបស់ក្រុងនោះ ព្រមទាំងក្រុងមេផ្អាត និងវាលស្មៅរបស់ក្រុងនោះ គឺមានទាំងអស់បួនក្រុង។
38ពីកុលសម្ព័ន្ធកាដ គេទទួលបានក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅរបស់ក្រុងនោះ ជាជម្រកសម្រាប់អ្នកដែលសម្លាប់គេដោយអចេតនា និងក្រុងម៉ាហាណែម និងវាលស្មៅរបស់ក្រុងនោះ។
39អំបូរម៉្រារីក៏ទទួលបានក្រុងហេសបូន និងវាលស្មៅរបស់ក្រុងនោះ និងក្រុងយ៉ាស៊ើរ និងវាលស្មៅរបស់ក្រុងនោះ។ មានទាំងអស់ក្រុងបួន។
40ក្រុងទាំងអស់នេះជាក្រុងរបស់អំបូរបីបួនរបស់លោកម៉្រារី មកពីកុលសម្ព័ន្ធលេវី ដែលមានទាំងអស់ដប់ពីរក្រុង ដែលបានចាប់ឆ្នោតសម្រាប់ពួកគេ។
41ក្រុងដែលពួកលេវីបានទទួលពីកណ្តាលទឹកដីអ៊ីស្រាអែលមានចំនួនសែសិបប្រាំបីក្រុង រួមទាំងវាលស្មៅរបស់ក្រុងនោះផង។
42ក្រុងនីមួយៗមានវាលស្មៅព័ទ្ធជុំវិញ។ គ្រប់ក្រុងទាំងអស់មានដូចគ្នា។
43ដូច្នេះ ព្រះអម្ចាស់បានប្រទានទឹកដីដល់កូនចៅអ៊ីស្រាអែលជាទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់បុព្វបុរសរបស់ពួកគេ។
44បន្ទាប់មក ព្រះអម្ចាស់ឲ្យពួកគេសម្រាកតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ដូចដែលបានស្បថជាមួយដូនតារបស់ពួកគេ។ គ្មានសត្រូវណាមួយរបស់ពួកគេអាចយកឈ្នះពួកគេបានឡើយ។ ព្រះអម្ចាស់បានប្រទានសត្រូវរបស់ពួកគេមកក្នុងកណ្តាប់ដៃរបស់ពួកគេ។
45គ្មានសេចក្តីសន្យាណាមួយដែលព្រះអម្ចាស់បានសន្យាជាមួយនឹងអ៊ីស្រាអែលមិនបានសម្រេចនោះឡើយ។ អ្វីៗគ្រប់យ៉ាងបានសម្រេចទាំងអស់។