ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 19

Read Scripture freely. Divine Threads study for this chapter is coming later.

1សន្លឹកឆ្នោតទៅពីចំលើកុលសម្ព័ន្ធស៊ីម្មាន ហើយបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបានគឺនៅចំកណ្តាលទឹកដីរបស់កុលសម្ព័ន្ធយូដា។
2ទឹកដី​ជា​មរតករបស់ពួក​គេ គឺ​បៀរ‌សេបា សេបា ម៉ូឡា‌ដា
3ហាត‌សា ស៊ូអាល បាឡា អាសែម
4អែល‌ថូឡាត បេធូល‌ហោ‌ម៉ា។
5កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ ស៊ីគ‌ឡាក់ បេត ម៉ាកា‌បុត ហាត‌សា សូសា
6បេត ល្បា‌អូត សារូ‌ហេន។ មាន​​ដប់​បី​ក្រុងរួមទាំងភូមិរបស់ពួកគេ។
7កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ អាយីន រីម៉ូន អេធើរ និង​អាសាន។ មាន​​បួន​ក្រុងរួមទាំងភូមិផ្សេងៗរបស់ពួកគេ។
8មានទាំងភូមិដែលនៅជុំវិញនៅឆ្ងាយទៅដល់ក្រុងបាឡាត បៀរ (គឺ​រ៉ាម៉ាត់​នៅក្នុងក្រុងនេកេវ)។ នេះជាទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មាន ដែលបានប្រគល់ឲ្យដល់អំបូរនីមួយៗ។
9ទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មានចាប់ចេញពីផ្នែកមួយនៃកុលសម្ព័ន្ធយូដា។ ដោយសារតែទឹកដីដែលបែងចែកដល់កុលសម្ព័ន្ធយូដាធំពេកសម្រាប់ពួកគេ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបានទឹកដីជាមរតកនៅកណ្តាលទឹកដីរបស់ពួកគេទៅ។
10ឆ្នោតទីបីចំលើកុលសម្ព័ន្ធសាប់យូ‌ឡូន ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់គេរៀងៗខ្លួន។ ព្រំប្រទល់នៃទឹកដីរបស់ពួកគេចាប់ពីសា‌រីដ។
11ព្រំប្រទល់របស់ពួកគេចេញពីភាគខាងលិចទៅដល់​ម៉ារ៉ា‌ឡា ហើយ​ប៉ះដាបា‌សែត បន្ទាប់មក លាតសន្ធឹង​រហូត​​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។
12ចេញពីសារីដព្រំប្រទល់បែរទៅទិសខាងកើតហើយទៅដល់ព្រំប្រទល់ស្រុក​គីស្លូត តា‌បោរ។ ចេញបីទីនោះបន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។
13ចេញពីទីនោះឆ្លងកាត់ភាគខាងកើតទៅ​ដល់​គីតា ហេ‌ភើរ អ៊ីតា កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន និង​បត់​ទៅ​ណេយ៉ា។
14ព្រំប្រទល់បត់ទៅខាងជើងដល់​ហាណា‌ថូន និងបញ្ចប់ត្រឹមជ្រលង​យីប‌ថា អែល។
15តំបន់នេះរួមទាំងក្រុងកាថាត ណា ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម។ មានដប់ពីរក្រុង និងរួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
16នេះជាចំណែកទឹកដីមរតករបស់កុលសម្ព័ន្ធ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ មានទាំងក្រុង និងភូមិផ្សេងៗទៀតរបស់ពួកគេ។
17ឆ្នោតទីបួនចំលើកុលសម្ព័ន្ធអ៊ីសាខា ហើយបានប្រគល់ដល់អំបូររបស់ពួកគេ។​
18ទឹកដីរបស់ពួកគេមានក្រុង​យេស‌រាល គីសា‌ឡូត ស៊ូ‌ណែម
19ហាផា‌រ៉ែម ស៊ីអូន អាណា‌ក្រាត។
20រួមទាំងរ៉ាប៊ីត គីស‌យ៉ូន អាបេស
21រេមេត អេន កានីម អេន ហាដា បេត‌ផាសេ។
22ព្រំ‌ប្រទល់របស់ពួកគេក៏ប៉ះ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​បញ្ចប់ត្រឹម​ទន្លេ​យ័រដាន់។ មានដប់ប្រាំមួយទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។
23នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអ៊ីសាខា ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់ពួកគេ មានទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
24ឆ្នោតទីប្រាំចំលើកុលសម្ព័ន្ធអេស៊ើរ ហើយបានប្រគល់ឲ្យអំបូររបស់ពួកគេ។
25ទឹកដីរបស់ពួកគេរូមទាំងក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប
26អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅភាគខាងលិចព្រប្រទល់លាតសន្ធឹងទៅដល់​ភ្នំ​កើមែល ទៅស៊ី‌ហោរ លីប‌ណាថ។
27បន្ទាប់មក បត់ទៅទិសខាងកើត​ដល់​បេតដា‌កូន រហូតដល់​សាប់យូ‌ឡូន និង​ជ្រលង​ភ្នំ​យីបថា‌អែល បន្តទៅ​ទិស​ខាង​ជើង ដល់​បេតអេ‌មេក និង​ណេ‌យែល។ បន្ទាប់មក បន្តទៅ​ក្រុង​កាប៊ូល ទៅភាគខាងជើង។
28បន្តដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន។
29ព្រំប្រទល់ត្រឡប់ទៅ​រ៉ាម៉ា ហើយទៅដល់ក្រុងទីរ៉ុស។ បន្ទាប់មក ព្រំប្រទល់ត្រឡប់ទៅក្រុង​ហូសា និងបញ្ចប់ត្រឹមសមុទ្រក្នុងតំបន់​អាក‌ស៊ីប
30​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​​ម្ភៃ​ពីរ​ក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។
31នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអាស៊ើរ ដែលបានប្រគល់ដល់អំបូររបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផង។
32ឆ្នោតទីប្រាំមួយចំលើកុលសម្ព័ន្ធណែប‌ថាលី និងបានប្រគល់ដល់តាមអំបូររបស់គេ។
33ព្រំប្រទល់របស់ពួកចាប់ពីហេលេប ពី​ដើម​ជ្រៃ​នៅឯសាន‌ណានីម បន្តដល់​អាដា‌មី ណេ‌កិប និង​យ៉ាប់‌នាល រហូត​​ដល់​ឡាក់​គូម បញ្ចប់ត្រឹមទន្លេ​យ័រដាន់។
34ព្រំប្រទល់ភាគខាងលិចទៅដល់​អាស‌ណូត តា‌បោរ ហើយ​ទៅ​​ហ៊ូកុក ប៉ះទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទៅដល់ទឹក​ដី​អេ‌ស៊ើរនៅភាគខាងលិច និង​យូដា​ផ្នែក​នៅភាគខាងកើតឯ​ទន្លេ​យ័រដាន់។
35ក្រុងដែលមានកំពែងរួមមានស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត
36អាដា‌ម៉ា រ៉ាម៉ា ហា‌សោរ
37កេដែស អេទ្រី អេន ហាសោរ។
38ក៏មានក្រុងយីរ៉ូន មីក‌ដាល អែល ហូរេម បេត‌អា‌ណាត និង​បេត សេមែស។ មាន​​ដប់​ប្រាំ​បួន​ក្រុង រួមទាំងភូមិរបស់ពួកគេ។
39នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធ​ណែប‌ថាលី ដែលផ្តល់តាម​អំបូរ​របស់​ពួក​គេ ទាំងទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។
40ឆ្នោតទីប្រាំពីរចំលើកុលសម្ព័ន្ធដាន ដែលត្រូវប្រគល់តាមអំបូររបស់ពួកគេ។
41ទឹកដីដែលគេទទួលបានមានក្រុង​សូរ៉ាស់ អែស‌ថោល សេ‌មែស
42សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត ឡា។
43ក៏រួមទាំងអេឡូន ធីមណា អេក្រូន
44អែល‌ថ្កេរ គី‌ថោន បាឡាត
45យេហ៊ូដ បេន បេរ៉ាក់ កាថ រីម៉ូន
46​មេយ៉ារ‌កូន និង​រ៉ាកូនជាមួយនឹងទឹកដីចេញពី​យ៉ុប‌ប៉េ។
47នៅពេលដែលកុលសម្ព័ន្ធដាន់បាត់ទឹកដីរបស់ពួកគេ ពួកគេបានវាយយកក្រុងលេសែម វាយប្រឆាំងនឹងក្រុងនោះ និងកាន់កាប់ក្រុងនោះបាន។ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ប្រមូលយកជ័យភណ្ឌ ហើយស្នាក់នៅទីនោះទៅ។ ពួកគេបានប្តូរឈ្មោះលេសែម ដោយហៅថាដាន់តាមឈ្មោះបុព្វបុរសរបស់ពួកគេ។
48នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធដាន់​ ហើយបានប្រគល់ឲ្យអំបូរបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់គេ។
49ក្រោយពួកគេបានបញ្ចប់ក្នុងការបែងចែកទឹកដីជាមរតករួចហើយ ប្រជាជនអ៊ីស្រាអែលបានប្រគល់មរតករបស់ពួកគេជូនលោកយ៉ូស្វេជាកូនរបស់លោកនូន។
50ស្របតាមបង្គាប់របស់ព្រះអម្ចាស់ពួកគេបានប្រគល់ជូនលោកនូវក្រុងណាដែលលោកសំណូមពរគឺក្រុង​ធីម៉្នាត សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ លោកបានសង់ក្រុងនោះឡើងវិញហើយស្នាក់នៅទីនោះ។
51នេះជាទឹកដីមរតកដែលលោក​បូជា‌ចារ្យអេឡា​សារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និងអ្នកដឹកនាំកុល‌សម្ព័ន្ធ​នៃបុព្វបុរសរបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលចែកគ្នាដោយការចាប់ឆ្នោតនៅស៊ីឡូមុខព្រះអម្ចាស់ នៅឯច្រកចូលជំរំដែលគេប្រជុំគ្នា។ ដូច្នេះ គេក៏បានបញ្ចប់ការបែងចែកទឹកដីគ្នា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។