1ទាំងអស់នេះជាតំបន់ដែលប្រជាជនអ៊ីស្រាអែលបានទទួលជាមរតករបស់ពួកគេនៅក្នុងស្រុកកាណាន ដែលមានលោកបូជាចារ្យអេលាសា លោកយ៉ូស្វេជាកូនរបស់នូន និងដោយមេដឹកនាំកុលសម្ព័ន្ធដូនតារបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលបានបែងចែកឲ្យពួកគេ។
2មរតករបស់ពួកគេត្រូវបានជ្រើសរើសដោយការចាប់ឆ្នោតគឺសម្រាប់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
3លោកម៉ូសេក៏បានផ្តល់ទឹកដីជាមរតកដល់កុលសម្ព័ន្ធទាំងពី និងកុលសម្ព័ន្ធពាក់កណ្តាលទៀតនៅឯត្រោយម្ខាងទន្លេយ័រដាន់ ប៉ុន្តែ ពួកលេវីមិនទទួលបានទឹកដីជាមរតកឡើយ។
4កុលសម្ព័ន្ធរបស់លោកយ៉ូសែប តាមពិតទៅគឺពីរកុលសម្ព័ន្ធ គឺម៉ាណាសេ និងអេប្រាអ៊ីម។ កុលសម្ព័ន្ធលេវីមិនទទួលបានទឹកដីជាមរតកទេ ប៉ុន្តែ មានក្រុងសម្រាប់រស់នៅ ដែលមានកន្លែងសម្រាប់សត្វពាហនៈរបស់ពួគេ និងដាក់ទ្រព្យរបស់ពួកគេ។
5ប្រជាជនអ៊ីស្រាអែលបានធ្វើទៅតាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ ដូច្នេះ គេបានបែងចែកទឹកដីគ្នា។
6បន្ទាប់មក កុលសម្ព័ន្ធយូដាមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបកូនរបស់លោកយេភូនេក្នុងអំបូរកេណាសនិយាយទៅកាន់លោកថា៖ «អ្នកដឹងពីអ្វីដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គដែលទាក់ទងលោក ហើយនឹងខ្ញុំនៅការដេស បានៀរ។
7កាលនោះខ្ញុំអាយុសែសិបឆ្នាំនៅពេលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅកាដេស បារនាដើម្បីស៊ើបការណ៍ក្នុងទឹកដីនេះ។ ខ្ញុំបានរាយការណ៍ដល់លោកនូវអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។
8ប៉ុន្តែ បងប្អូនដែលទៅជាមួយខ្ញុំបានធ្វើឲ្យប្រជាជនបាក់ទឹកចិត្តជាមួយនឹងសេចក្តីភ័យខ្លាច។ ប៉ុន្តែ ខ្ញុំបានដើរតាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំយ៉ាងអស់ពីចិត្ត។
9លោកម៉ូសេបានស្បថនៅថ្ងៃនោះថា៖ «ទឹកដីដែលជើងរបស់អ្នកឆ្លងកាត់នឹងក្លាយទៅជាមរតករបស់អ្នក និងរបស់កូនចៅរបស់ជារៀងរហូត ដោយសារតែអ្នកបានដើរតាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំយ៉ាងអស់ពីចិត្ត»។
10ឥឡូវមើលចុះ! ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅសែសិបប្រាំឆ្នាំក្រោយមកនេះ ដូចដែលព្រះអង្គមានបន្ទូល គឺចាប់ពីពេលដែលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេពេលដែលអ៊ីស្រាអែលដើរនៅក្នុងទីរហោស្ថាន។ ឥឡូវមើលចុះ! នៅថ្ងៃនេះខ្ញុំអាយុបានប៉ែតសិបប្រាំឆ្នាំហើយ។
11នៅថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចនៅថ្ងៃដែលលោកម៉ូសេបញ្ជូនខ្ញុំទៅដែរ។ កម្លាំងរបស់ខ្ញុំនៅពេលនេះ គឺខ្លាំងដូចពីមុន សម្រាប់ធ្វើសង្គ្រាម សម្រាប់ទៅ និងមក។
12ដូច្នេះ សូមប្រគល់តំបន់ភ្នំនេះមកឲ្យខ្ញុំឥឡូវនេះ ជាកន្លែងដែលព្រះអម្ចាស់បានសន្យាដល់ខ្ញុំនៅថ្ងៃនោះ។ ដូចដែលអ្នកបានឮនៅថ្ងៃនោះថា ជនជាតិអាណាក់ ដែលនៅទីនោះក្រុងរបស់គេជាក្រុងដែលមានកំពែងរឹងមាំ។ ព្រះអម្ចាស់នឹងគង់នៅជាមួយខ្ញុំ ហើយខ្ញុំនឹងដេញអ្នកទាំងនោះចេញដូចដែលព្រះអម្ចាស់បានមានបន្ទូល»។
13បន្ទាប់មក លោកយ៉ូស្វេក៏ឲ្យពរលោក ហើយប្រគល់ក្រុងហេប្រូនជាមរតកដល់កាលែបជាកូនរបស់លោកយេភូនេ។
14ដូច្នេះ ហេប្រូនក្លាយជាមរតករបស់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងអំបូកេណាសរហូតដល់សព្វថ្ងៃនេះ ដោយសារលោកបានដើរតាមព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលដោយអស់ពីចិត្ត។
15ឥឡូវនេះក្រុងពីមុនដែលមានឈ្មោះថា គៀយ៉ាតអេបាបានប្តូរឈ្មោះមកហេប្រូនវិញ។ (អេបាជាក្រុងដែលមានមនុស្សមាឌធំៗក្នុងចំណោមអាណាក់)។ បន្ទាប់មក ទឹកដីនោះលែងមានសង្គ្រាមទៀតហើយ។