ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 15

Read Scripture freely. Divine Threads study for this chapter is coming later.

1ទឹកដីរបស់កុលសម្ព័ន្ធយូដា​ដែលប្រគល់តាមអំបូររបស់គេរៀងៗខ្លួនគឺចាប់ពីព្រំប្រទល់ភាគខាងត្បូងស្រុកអេដុំ ជាមួយនឹងវាលរហោស្ថានស៊ីននៅខាងត្បូងបំផុត។
2ព្រំប្រទល់របស់ពួកគេនៅខាងត្បូងចាប់ពីចុងសមុទ្រអំបិល ចាប់ពីជ្រោយដែលបែរទៅទិសខាងត្បូង។
3ព្រំប្រទល់បន្ទាប់របស់ពួកគេចាប់ពីភាគខាងត្បូងនៃភ្នំអាក្រាប៊ីមរហូតដល់ស៊ីន ហើយបន្តរហូតដល់ភាគខាងត្បូងកាដេស បានៀរ តាមហេតស្រូន ហើយឡើងទៅអាដា និងការកា។
4វាត្រូវឆ្លងកាត់អាសមូន រហូតដល់ស្រុកអស៊ីប ហើយមកទល់នឹងសមុទ្រ។ នេះជាព្រំប្រទល់ខាងត្បូងរបស់ពួកគេ។
5ព្រំប្រទល់ភាគខាងកើតគឺសមុទ្រអំបិល នៅមាត់ទន្លេយ័រដាន់។ ព្រំប្រទល់ភាគខាងជើងចាប់ពីជ្រោយសមុទ្រ នៅឯម៉ាត់ទន្លេយ័រដាន់។
6ចាប់ពីបេត ហុកឡា កាត់​តាម​ខាង​ជើង​បេតអា‌រ៉ាបា។ បន្ទាប់មកវាទៅជាប់នឹង​ផ្ទាំង​ថ្ម​បូហានដែលជាឈ្មោះកូនរបស់លោករូបេន។
7បន្ទាប់មក ព្រំ‌ប្រទល់​នេះ​ទៅ​ដល់​ក្រុង​ដេបៀរ តាម​ជ្រលង​ភ្នំ​អាគ័រ និងទៅ​ខាង​ជើង​ទៅកាន់​គីល‌កាល់ ដែល​នៅ​ទល់​មុខភ្នំ​អាឌូ‌មីម ដែលនៅខាងត្បូងជ្រលងភ្នំ។ បន្ទាប់​មក ព្រំ‌ប្រទល់ឆ្ឆងកាត់ប្រភព​ទឹក​អេន សេ‌ម៉េស ហើយ​ទៅ​អេន រ៉ូកែល។
8បន្ទាប់មក ​ព្រំប្រទល់​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ិនុម ទៅដល់​ខាង​ត្បូង​​ក្រុង​យេប៊ូស (ដែលជា​ក្រុង​យេរូ‌សាឡិម)។ បន្ទាប់មក​ បន្តរហូត​ដល់​កំពូល​ភ្នំដែលនៅលើ​ជ្រលង​ភ្នំ​ហ៊ីនុមភាគខាងលិច ដែល​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។
9បន្ទាប់មក ព្រំប្រទល់លាតសន្ធឹងពីកំពូលភ្នំទៅដល់ប្រភពទឹក​ណិប‌តា ហើយ​បន្ត​ពីនោះទៅ​ដល់​ក្រុង​នានា​នៃ​​ភ្នំ​អេប្រូន។ បន្ទាប់មក ព្រំប្រទល់បត់ជុំវិញ​ក្រុង​បាឡា (គឺដូច​ក្រុង​គារ‌យ៉ាត យា‌រីម)។
10បន្ទាប់មក ព្រំប្រទល់នេះវង់ជុំវិញភាគខាងលិច​បាឡាទៅដល់​ភ្នំ​សៀរ ​កាត់​តាម​ម្ខាងនៃ​ភ្នំ​យារីមភាគខាងជើង (ដូចគ្នានឹងភ្នំ​កេសា‌ឡូន) ចុះ​ទៅ​ដល់​បេត‌សេ‌ម៉េស និង​កាត់ទៅដល់​ធីមណា។
11ព្រំប្រទល់ចេញទៅភាគខាងជើង​ភ្នំ​អេក្រូន ហើយបន្ទាប់មកបត់ជុំវិញ​ស៊ីក្រូន និងឆ្លងកាត់​ភ្នំ​បាឡា ពីទីនោះបន្តទៅ​ដល់​យ៉ាប់‌នាល។
12ព្រំប្រទល់ចប់ត្រង់សមុទ្រ​។ ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​ធំ និង​តំបន់​ឆ្នេរ​។ នេះ​​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​គេរៀងៗខ្លួន។
13ក្នុងការរក្សាបញ្ញត្តរបស់ព្រះអម្ចាស់លោកយ៉ូស្វេបានឲ្យកិច្ចការមួយដល់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងការកាន់កាប់ទឹកដីក្នុងចំណោមកុលសម្ព័ន្ធយូដា គារ‌យ៉ាត អើបា គឺ​ក្រុង​ហេប្រូន អើបា​ត្រូវ​ជា​ឪពុក​របស់​​លោកអណាក់)។​
14លោកកាលែបបានបណ្ដេញកូនប្រុសៗរបស់លោកអណាក់បីនាក់ គឺ​លោកសេសាយ លោក​អហ៊ី‌ម៉ាន និង​​លោកតាល‌ម៉ាយ ដែលជាអ្នកជំនាន់ក្រោយរបស់លោកអណាក់។
15លោកបានចេញពីទីនោះទៅវាយយកក្រុងដេបៀរ (ក្រុងដេបៀរគេធ្លាប់ហៅថាគារ‌យ៉ាត សេភើរ)។
16លោកកាលែបនិយាយថា៖ «មនុស្សដែលវាយគារ‌យ៉ាត សេភើរ ហើយដណ្តើមបាន នោះខ្ញុំនឹងប្រគល់កូនស្រីរបស់ខ្ញុំគឺនាងអាក់‌សាធ្វើជាប្រពន្ធ»។
17លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស​ជា​ប្អូនប្រុស​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​ធ្វើ​ជា​ប្រពន្ធគាត់។
18ក្រោយមក លោកអាក់សាបានមកនៅជាមួយលោកអូធ្នាល ហើយនាងទទូចឲ្យគាត់សុំដីពីឪពុករបស់នាង។ នៅពេលដែលនាងចេញលាទៅ លោកកាលែបបាននិយាយនឹងនាងថា៖ «តើកូនចង់បានអ្វី»?
19នាងអាក់សាឆ្លើយថា៖ «សូម​ធ្វើតាមសំណូមពរកូនផង តាំងពីពុក​បាន​ចែកទឹកដីនេកេវ​ឲ្យ​កូន សូម​ចែក​ប្រភពទឹក​ឲ្យ​កូនខ្លះ​ផង»។ បន្ទាប់មក លោកកាលែបក៏ចែកប្រភពទឹកខាងលើ និងប្រភពទឹកខាងក្រោមឲ្យនាង។
20នេះជាមរតករបស់កុលសម្ព័ន្ធយូដាដែលបានឲ្យតាមអំបូររបស់គេ។
21ក្រុង​ទាំងឡាយដែលជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធយូដានៅខាងត្បូងបំផុត ដល់ព្រំប្រទល់ស្រុក​អេដុម មានកាបសៀល អេឌើរ យ៉ាគើរ
22គីណា ឌីម៉ូ‌ណា អាដា‌ដា
23កេដែស ហា‌សោរ អ៊ីថ្នាន
24ស៊ីភ តេលែម បេអា‌ឡូត។
25ហា‌សោរ ហាដា‌ថា កេរី‌យ៉ូត ហេត‌ស្រូន (គេក៏ហៅថា​ហា‌សោរ)
26អាម៉ាម សេម៉ា ម៉ូឡា‌ដា
27ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតផា‌លែត
28ហាត់‌សារ សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា។
29បាឡា អ៊ីយ៉ីម អាត់‌សែម
30អែល‌ថូឡាត កេ‌សៀល ហោ‌ម៉ា
31ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន សាណា
32ល្បា‌អូត ស៊ីល‌ហ៊ីម អាយីន និង​រ៉ីមម៉ូន។ មាន​ម្ភៃ​ប្រាំ​បួន​ក្រុងរួមទាំងភូមិរបស់ពួកគេផងដែរ។
33នៅតាមភ្នំទាបៗ មាន៖ ក្រុងអែស‌ថោល ក្រុងសូរ៉ាស់
34ក្រុងអាសណា ក្រុងសា‌ណូអា ក្រុងអេន កានីម ក្រុងតាពួរ ក្រុងអេណាម
35ក្រុងយ៉ារ‌មូត ក្រុងអាឌូ‌ឡាំ ក្រុងសូគរ ក្រុងអា‌សេ‌កា
36ក្រុងស្អារ៉ែម ក្រុងអាឌី‌ថែម និងក្រុងកេដេ‌រ៉ា (គឺ​ក្ដេរ៉ូ‌ថែម)។ មាន​ដប់‌បួន​ក្រុងរួមទាំងភូមិរបស់ពួកគេ។
37ក្រុងសេណាន ក្រុងហា‌ដា‌សា មីគ‌ដាល កាដ
38ក្រុងឌី‌លាន ក្រុងមីសប៉ា ក្រុងយ៉ុគ‌ធាល
39ក្រុងឡាគីស ក្រុងបូស‌កាត់ ក្រុងអេក្លូន។
40ក្រុងកាបូន ក្រុងឡា‌ម៉ាស ក្រុងគីត‌លីស
41ក្រុងកេដេ‌រ៉ូត ក្រុងបេត‌ដាកូន ក្រុងណា‌អាម៉ា និង​ក្រុងម៉ាកេ‌ដា។ មានចំនួនដប់ប្រាំមួយទីក្រុងរួមទាំងភូមិរបស់ពួកគេផង។
42ក្រុងលីប‌ណា ក្រុងអេធើរ ក្រុងអាសាន
43ក្រុងយីប‌ថា ក្រុងអាស‌ណា ក្រុងនេស៊ីប
44ក្រុងកៃឡា ក្រុងអាក‌ស៊ីប និង​ក្រុងម៉ារី‌សា។ មានចំនួនប្រាំបួនទីក្រុងរួមទាំងភូមិរបស់ពួកគេផង។
45ក្រុង​អេក្រូន ជួយក្រុងជុំ‌វិញ និងភូមិនានា
46​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ ព្រម​ទាំង​​ភូមិ​ទាំង​នានានៅជិតក្រុង​អាស‌ដូឌរួមទាំងភូមិរបស់ពួកគេ។
47ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ក្រុង​នៅ​ជុំ‌វិញទៅដល់​ទឹក​ធ្លាក់​នៅ​​អេស៊ីប និង​ឆ្នេរ​សមុទ្រ។
48នៅក្នុងតំបន់ភ្នំ មានក្រុងសា‌មៀរ ក្រុងយ៉ាត‌ទៀរ ក្រុងសូគរ
49ក្រុងដាណា ក្រុងគារយ៉ាត ក្រុងសាន‌ណា (គឺ​ក្រុងដេបៀរ)
50ក្រុងអាណាប ក្រុងអែស‌ធេម៉ូរ ក្រុងអានីម
51ក្រុងកូសែន ក្រុងហូឡូន និងក្រុង​គីឡោ។ ​មាន​ទាំង​អស់​ដប់​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។
52ក្រុងអារ៉ាប ក្រុងឌូម៉ា ក្រុងអែស‌អៀន
53ក្រុងយ៉ានិម ក្រុងបេត តាពូ‌អា ក្រុងអាផេ‌កា
54ក្រុងហិម‌កា ក្រុងគារ‌យ៉ាត អើបា (គឺ​ហេប្រូន) និង​ស៊ី‌អោរ។ ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុងរួមទាំងភូមិរបស់ពួកគេ។
55ក្រុងម៉ាអូន ក្រុងកើមែល ក្រុងស៊ីភ ក្រុងយូថា
56ក្រុងយេសរាល ក្រុងយ៉ុក‌ឌាម ក្រុងសា‌ណូអា
57ក្រុងកាអ៊ីន ក្រុងគីបៀរ និងក្រុង​ធីមណា។ ​មាន​ទាំង​អស់​ដប់​ក្រុងរួមទាំងភូមិរបស់ពួកគេ។
58ក្រុងហាល់‌ហ៊ូល ក្រុងបេត‌សើរ ក្រុងកេដោរ
59ក្រុងម៉ារ៉ាត ក្រុងបេតអា‌ណូត និង​ក្រុងអែល‌ទិកុន។ ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។
60ក្រុងគារយ៉ាត បាល (គឺ​ក្រុងគៀរី‌យ៉ាត យារីម) និងក្រុង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីររួមទាំងភូមិរបស់ពួកគេ។
61នៅក្នុង​វាល​រហោ‌ស្ថាន​មានក្រុងបេតអា‌រ៉ាបា ក្រុងមីត‌ឌីន ក្រុងសេ‌កាកា
62ក្រុងនីបសាន ក្រុងអៀហា ក្រុងមេឡាក់ និងក្រុង​អេន-‌គេឌី។ មាន​ទាំង​អស់​ដប់‌ប្រាំ​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។
63ប៉ុន្តែ សម្រាប់ជនជាតិយេប៊ូស ការកាន់កាប់ក្រុងយេរូសាឡិមកុលសម្ព័ន្ធយូដាមិនអាចចេញពួកគេចេញបានឡើយ ដូច្នេះជនជាតិយេប៊ូសរស់នៅទីនោះជាមួយកុលសម្ព័ន្ធយូដារហូតដល់សព្វថ្ងៃនេះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។