1ទាំងអស់នេះគឺជាស្តេចដែលនៅក្នុងទឹកដីដែលជនជាតិអ៊ីស្រាអែលដណ្តើមបាន។ ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីនៅខាងកើតទន្លេយ័រដាន់ជាកន្លែងដែលថ្ងៃរះ ចាប់ពីជ្រលងភ្នំអើណូន រហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទៅទិសខាងកើង។
2ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅក្រុងហេសបូន។ ស្តេចគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើណូន ចាប់ពីស្រុកដែលនៅពាក់កណ្ដាលជ្រោះនោះ និងមួយចំហៀងស្រុកកាឡាដ រហូតដល់ទន្លេយ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន។
3ព្រះបាទស៊ីហុនក៏គ្រប់គ្រងនៅតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតទៅដល់ភាគខាងកើតរហូតដល់សមុទ្រអារ៉ាបា (សមុទ្រទឹកប្រៃ) នៅភាគខាងកើត តាមផ្លូវទៅប៉េតយេស៊ីមុត ហើយនៅភាគខាងត្បូងរហូតដល់ជើងភ្នំពីសកា។
4ព្រះបាទអុកជាស្តេចស្រុកបាសានជាជនជាតិរ៉េផែម រស់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។
5ស្តេចគ្រប់គ្រងភ្នំហ៊ើមូន ក្រុងហាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី និងស្រុកកាឡាដមួយចំហៀង ទៅដល់ព្រំប្រទល់ស្រុកស្តេចស៊ីហុន និងស្តេចក្រុងហេសបូន។
6លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលបានវាយប្រហារពួកគេ ហើយលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទឹកដីនោះដល់កុលសម្ព័ន្ធរ៉ូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលជាកម្មសិទ្ធិ។
7ទាំងនេះជាស្តេចនៅលើទឹកដីដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលវាយដណ្តើមបាននៅលើភាគខាងលិចទន្លេយ័រដាន់ ចាប់តាំងពីបាល់កាដនៅក្នុងជ្រលងភ្នំលីបង់ទៅដល់ភ្នំហាឡាក់ជិតស្រុកអេដុំ។ លោកយ៉ូស្វេបានប្រគល់ទឹកដីទាំងនេះដល់កុលសម្ពន្ធអ៊ីស្រាអែលជាកម្មសិទ្ធិ។
8លោកបានប្រគល់តំបន់ភ្នំ តំបន់ទំនាប តំបន់អារ៉ាបា ជំរាលភ្នំ វាលរហោស្ថាន និងតំបន់ណេកិបជាទឹកដីរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ិត ជនជាតិហេវី និងជនជាតិយេប៉ូសដល់ពួកគេ។
9ស្តេចទាំងអស់រួមទាំងស្តេចក្រុងយេរីខូ ស្តេចក្រុងអៃដែលនៅជិតបេតអែល
10ស្តេចក្រុងយេរូសាឡិម
11ស្តេចក្រុងអេណាអ៊ីម ស្តេចក្រុងយ៉ាមូត ស្តេចក្រុងឡាគីស
12ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ើរ
13ស្ដេចក្រុងដេបៀរ ស្ដេចក្រុងកេឌើរ
14ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអើរ៉ាត
15ស្ដេចក្រុងលីបណា ស្ដេចក្រុងអាឌូឡាំ
16ស្ដេចក្រុងម៉ាកេដា ស្ដេចក្រុងបេតអែល
17ស្ដេចក្រុងតាពូរ ស្ដេចក្រុងហេភើរ
18ស្ដេចក្រុងអាផេក ស្ដេចក្រុងឡាសារ៉ូន
19ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោរ
20ស្ដេចក្រុងស៊ីមរ៉ូន មេរ៉ូន ស្ដេចក្រុងអាកសាប
21ស្ដេចក្រុងតាអាណាក់ ស្ដេចក្រុងមេគីដោ
22ស្ដេចក្រុងកេដែស ស្ដេចក្រុងយ៉ុកនាម នៅភ្នំកើមែល
23ស្ដេចក្រុងដោរនៅវាលរាបដោរ ស្ដេចក្រុងកូយីម នៅជិតគីលកាល់
24ស្ដេចក្រុងធើសា។ ចំនួនស្តេចទាំងអស់មានសាមសិបមួយអង្គ។