ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 39

Read Scripture freely. Divine Threads study for this chapter is coming later.

1តើ​អ្នក​ដឹងទេថា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន? តើអ្នក​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ?
2តើ​អ្នកអាចកំណត់​ដឹង​ថា​វា​ត្រូវ​មាន​ទម្ងន់​ប៉ុន្មាន​ខែបានទេ? តើអ្នកអាចដឹង ​ពេល​ដែលសត្វទាំងនោះ​នឹង​កើត​កូន​មក​ឬ​ទេ?
3ពួកវាបានក្រាប​ចុះ រួចហើយ​បង្កើត​កូន​ចេញ​មក ហើយក្រោយមក ​ក៏បញ្ចាប់​ការ​ឈឺ​ចាប់។
4កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួន ហើយ​ចម្រើន​ធំ​ឡើង​នៅ​តាម​ទី​វាល ហើយពួកវា​ចាក​ចេញ​ពី​មេ​វា​ទៅ ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។
5តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​ដល់សតុ្វលា​ព្រៃ? តើអ្នកណាបាន​ស្រាយ​ចំណង​រឲ្យ​វា
6យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ ហើយជម្ររបស់ពួកវាគឺកន្លែងដីដែលមានជាតិប្រៃ?
7វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។
8ពយកវា​រក​ចំណី​នៅ​តាម​ដង​ភ្នំជាវាលរបស់វា នៅទីនោះវាស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។
9តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នក ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ?
10ជាមួយនិងរំពាត់ តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ បង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ? តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នកនៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ?
11តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លាឬ? តើអ្នកនឹងទុការអាររបស់អ្នកឲ្យពួកវាធ្វើបានទេ?
12តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?
13សត្វ​អូទ្រីស ទទះ​ស្លាប​យ៉ាង​មានអំនួត ក៏​ប៉ុន្តែ ពួកវាទាំងពីរក៏បានហើរទៅរកគូរស្នេហ៍របស់វា?
14ដ្បិតវា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ដី
15ដោយពួកវា​មិននឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កម្ទេច​ឡើយ។
16វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​បីដូច​ជា​មិន​មែន​កូន​ទាំងនោះមិនមែនរបស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ
17ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មានក៏គ្មានប្រាជ្ញាដែរ។
18ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខ វាសើចមើលងាយសត្វសេះ និង​អ្នក​ជិះ​សេះនោះផង។
19តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យដល់​សេះ? តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​ក្រណាត់ដែលដាក់នៅនឹងក ហើយសរសេរឈ្មោះរបស់វាដែរនោះ?
20តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប? ​សម្រែក​របស់វាគឺដូច​ញាប់‌ញ័រណាស់។
21វា​បោល​នៅ​តាម​ជ្រលង​ភ្នំ ហើយ​បញ្ចេញ​កម្លាំង សម្រុក​ទៅ​រក​សមរ‌ភូមិ។
22វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុតហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​នោះដែរ។
23សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង ហើយនិង​ស្ន បានលាន់​ឮ​នៅ​លើ​ខ្លួន​វាដែរ។
24វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែងវា​ពុំ​អាច​នៅ​ស្ងៀម​មួយកន្លែងបាន​ទេ។
25កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើងដោយសប្បាយរីករាយ វា​ស្រង់​ក្លិន​ចម្បាំង​ពី​ចម្ងាយ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ព និង​សម្រែក​ប្រកាសពីការធ្វើ​សឹក​ដែរ។
26តើ​សត្វ​ប្រមង់​សំកាំង​ស្លាប តម្រង់​ទៅ​ទិស​ខាង​ត្បូង ដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មី ដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ?
27តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើ ហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗ តាម​បញ្ជា​របស់​អ្នក​ឬ?
28វា​ស្នាក់​នៅ​តាម​ថ្ម វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។
29ពី​ទីដ៏​ខ្ពស់​នោះ វា​សម្លឹង​ចាំ​ចាប់​រំពាធ្វើជាអាហារ វា​អាច​មើល​ឃើញ​ពី​ចម្ងាយ។
30កូន​របស់​វា​ជញ្ជក់​ឈាម ទី​ណា​មាន​សាក‌សព វា​ស្ថិត​នៅ​ទី​នោះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។