ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 35

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖
2«តើ​លោក​ស្មាន​ថា​លោក​ត្រូវ​ទាំង​ស្រុង​ឬ?
3ជាសិទ្ធរបស់លោកនៅចំពោះព្រះ‌ជាម្ចាស់​ឬ? លោកបានទូលសួរថា៖ តើប្រើអ្វីសម្រាប់ខ្ញុំ? ខ្ញុំគួរសា្លប់ទៅបើខ្ញុំធ្វើបាបឬ?
4ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក ព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​លោក​ដែរ។
5សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ សូម​មើល​ទៅ​ពពក ថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា។
6បើ​លោក​បានធ្វើ​បាប តើ​លោក​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់ដែរទេ?​ បើ​លោក​បំពាន​លើ​វិន័យ​កាន់​តែ​ច្រើន​ឡើងៗ តើ​លោកបានធ្វើអ្វីដល់ព្រះជាម្ចាស់?
7បើ​លោក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ? តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក?
8តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែកូនមនុស្សផ្សេង។
9ពេលមានការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើន មនុស្ស​នឹងស្រែក​ថ្ងូរ ហើយពួកគេស្រែករកជំនួយ ពីអ្នកដែលមានអំណាច។
10តែគ្មាននរណា​និយាយ​ថា៖ តើព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ព្រះអង្គឲ្យទំនុកចំរៀង នៅ​ពេល​រាត្រី​
11ព្រះអង្គ​ប្រៀន‌យើង​ឲ្យ​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ?
12ពេល​គេ​ស្រែក​រក​ព្រះអង្គ តែព្រះអង្គ​មិន​ឆ្លើយ​ទេ ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ។
13គេ​ស្រែក​រក​ព្រះអង្គ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព មិន​រវី‌រវល់​នឹង​គេ​ទេ។
14លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ ហើយ​លោក​នៅ​រង់‌ចាំចំពោះព្រះអង្គ!
15ធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឆ្លើយមកកាន់លោក ប្រសិនបើលោកនិយាយថា ព្រះអង្គនឹងដាក់ទោសដោយសេចក្តីក្រោធ ហើយព្រះជាម្ចាស់ក៏មិនចាប់អារម្មណ៍និងមនុស្សអំនួតដែរ។
16ដូច្នេះ លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ដែលគ្មានប្រាជ្ញា»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។