ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 34

Read Scripture freely. Divine Threads study for this chapter is coming later.

1ទោះបីជាយ៉ាងណាក៏ដោយ លោក​អេលី‌ហ៊ូវ​បន្តទៀត​ថា៖
2សូមស្តាប់ពាក្យរបស់ខ្ញុំ លោកគឺជាអ្នកមានប្រាជ្ញា ស្តាប់ខ្ញុំ លោកដែលមានចំណេះដឹង។
3ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដី ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។
4សូមឲ្យយើងបានជ្រើសរើសអ្វីដែលត្រឹមត្រូវ សម្រាប់ខ្លួនយើង៖ ហើយក៏ស្វែងរកអ្វីដែលល្អសម្រាប់ខ្លួនយើងដែរ។
5ដ្បិត លោកយ៉ូបបាននិយាយថា៖ លោកគឺជាមនុស្សសុចរិត ប៉ុន្តែព្រះជាម្ចាស់បានយកសិទ្ធនោះចេញពីលោកវិញ។
6ការធ្វេសប្រហែស អំពីសេចក្តីត្រឹមត្រូវ របស់លោក ហើយគិតថាលោកគឺជាមនុស្សកុហកវិញ។ ហើយការឈឺចាប់នៃជំងឺ គឺមិនអាចព្យាបាលបាន ទោះបីលោកមិនមានបាបសោះ។
7តើមានអ្នកណាដូចជាលោកយ៉ូប​ ដែលបានផឹកទឹកនៃសេចក្តីឡកឡឺយ
8តើអ្នកណាដែលទៅក្នុងពួកអ្នកដែលបានប្រព្រឹត្តសេចក្តីអាក្រក់ ហើយដើរជាមួយមនុស្សមានបាបឬ?
9ដ្បិត គាត់បាននិយាយថា៖ ការនេះមិនបានប្រើដល់អ្នកមនុស្ស ដែលធ្វើការសព្វព្រះហឬទ័យដល់ព្រះជាម្ចាស់។
10ដូច្នេះសូមស្តាប់ដល់ខ្ញុំ លោកទាំងអស់សុទ្ធតែមានចំណោះដឹងៈ ព្រះ‌ជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ហើយ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាបទេ។
11ព្រះអង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោក តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ព្រះអង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​របៀប​ដែល​ខ្លួន​រស់​នៅ។
12ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្ត អំពើ​អាក្រក់​ជា​ដាច់​ខាត ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។
13តើអ្នកណាជាអ្នកឲ្យអំណាចដល់ព្រះអង្គគ្រប់គ្រងផែនដី? តើអ្នកណាបានដាក់ផែនដីនេះឲ្យនៅក្រោមព្រះអង្គ?
14បើសិនជាព្រះហឬទ័យព្រះអង្គសម្រាប់ខ្លួនព្រះអង្គទេ ហើយបើព្រះអង្គប្រមូលព្រះវិញ្ញាណ និងដង្ហើមមកវិញដើម្បីតែព្រះអង្គនោះ
15ដូច្នេះមនុស្សនឹងពិតជាវិនាសទាំងអស់គ្នា ហើយមនុស្សក៏នឹងត្រឡប់ទៅជាធូលីដីវិញដែរ។
16ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ សូម​ផ្ទៀង​​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​បាននិយាយ។
17តើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌ អាច​គ្រប់‌គ្រង​ផែនដីបានទេ? តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិត ជា​ព្រះ​ចេស្តារ្យ​ឬ?
18មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា មនុស្ស​ពាល ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា មនុស្ស​ទុច្ចរិត?
19​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ព្រះអង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។
20ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក នៅ​ពាក់​កណ្ដាល​អធ្រាត្រ ញ៉បញ័រហើយ​វិនាសក្នុងផ្លួវគេ ពួកអ្នកធំនឹងត្រូវយកចេញ តែមិនមែនដោយដៃមនុស្សទេ។
21ដ្បិត ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​របស់​មនុស្ស​ ព្រះជាម្ចាស់បានមើល​គ្រប់​ជំហាន​របស់​គេ។
22គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ព្រះអង្គ​ទត​ឃើញ​ឡើយ។
23ព្រះអង្គ​មិន​ចាំបាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យ មុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដី របស់​ព្រះអង្គ​។
24ព្រះអង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ព្រះអង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស។
25ដ្បិត​ព្រះអង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត ព្រះអង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាច ក្នុង​ពេល​តែ​មួយ​យប់។
26ក្នុងការបើឲ្យគ្រប់គ្នាដឹង ព្រះអង្គ​ប្រហារពួក​គេ​នូវអំពើអាក្រក់របស់គេ ដូច​វាយ​ជន​ទុច្ចរិត
27ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ការដើរតាមព្រះអង្គ ហើយបដិសេធចំណេះដឹង និងផ្លួវរបស់​ព្រះអង្គ​។
28ពួក​គេ​ធ្វើ​បាបជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។
29ប្រសិន​បើ​ព្រះ‌ជាម្ចាស់​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ
30ដូច្នេះ មនុស្សទមិឡគឺមិនអាចគ្រប់គ្រង ហើយក៏មិនមានមនុស្សជាប់អន្ទាក់ឡើយ។
31មាន​ម្នាក់​ទូល​ព្រះ‌ជាម្ចាស់​ថា៖ ទូលបង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ហើយ នោះទូលបង្គំនឹងគ្មានបាបទៀតទេ
32សូមបង្រៀនអ្វី​ដែល​ទូលបង្គំ មើល​មិន​ឃើញ ហើយនាំឲ្យ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើបាប តែទូលបង្គំ​នឹងមិនធ្វើវាទៀតទេ។
33តើ​លោកគិតថា ​ព្រះជាម្ចាស់នឹងដាក់​ទោស​បាបរបស់មនុស្ស តើនេះជាអ្វីដែលលោកគិតថាព្រះអង្គបានធ្វើឬ? លោកនឹងឆ្លើយថា មិនមែនខ្ញុំ។ ដូច្នេះសូមនិយាយ អ្វីដែលលោកបានដឹងចុះ។
34មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំ មនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា៖
35លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ ពាក្យ​សម្ដី​របស់​គាត់​គឺគ្មានប្រាជ្ញាទេ។
36សូម​សួរ​ចម្លើយ​លោក​យ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត។
37ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គាត់បានទះដៃក្នុងការឡកឡឺយនៅកណ្តាលយើង គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។