ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 25

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះ លោក​ប៊ីល‌ដាឌ ជនជាតិ​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា៖
2«ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅជាមួយ​ព្រះជាម្ចាស់ ហើយព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ស្ថាន​ដ៏​ខ្ពស់គឺស្ថានសួគ៌។
3តើចំនួន​ពល​ទ័ព​ព្រះ‌អង្គ តើ​នឹង​រាប់​បាន​ឬទេ? តើ​ក្នុងចំណោមគេដែលមាន​ពន្លឺដែលមិនចែងចាំងទេ?
4ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ជាម្ចាស់បាន? ហើយធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធហើយព្រះអង្គអាចទទួលយកបាន?
5សូម្បី​តែ​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ​ថ្លា នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ផង។
6ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។