1បន្ទាប់ពីការនេះ មានបុណ្យរបស់សាសន៍យូដាមួយ ហើយព្រះយេស៊ូបានយាងឡើងទៅក្រុងយេរ៉ូសាឡិម។
2ព្រះអង្គយាងចូលក្រុងយេរ៉ូសាឡិមតាមទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា ស្រះបេថែសដា នៅជិតស្រះនោះមានថែវប្រាំ។
3មានមនុស្សជាច្រើនដែលឈឺនៅទីនោះ មានអ្នកខ្វាក់ ខ្វិន ឬស្វិតដៃជើងដេកនៅទីនោះ។
4ទេវតារបស់ព្រះអម្ចាស់បានចុះមក ហើយកូរទឹកនោះយូរៗម្តង អ្នកណាដែលចុះទៅក្នុងទឹកដែលកូរនោះមុនគេនឹងបានជាពីជំងឺរោគាដែលធ្វើឲ្យពួកគេឈឺចាប់។
5មានបុរសម្នាក់នៅទីនោះ មានជំងឺអស់រយៈពេលសាមសិបប្រាំបីឆ្នាំហើយ។
6នៅពេលព្រះយេស៊ូឃើញគាត់ដេកនៅទីនោះ ហើយបន្ទាប់ពីព្រះអង្គជ្រាប់ថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាទេ?»
7អ្នកឈឺនោះបានទូលឆ្លើយថា៖ «លោកម្ចាស់អើយ! ខ្ញុំគ្មាននរណាលើកខ្ញុំចូលទៅក្នុងស្រះទឹក នៅពេលទឹកកម្រើកឡើងទេ។ នៅពេលខ្ញុំមក អ្នកផ្សេងបានចុះទៅមុនខ្ញុំរួចបាត់ទៅហើយ»។
8ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ក្រោកឡើង ចូរយកគ្រែអ្នកឡើង ហើយដើរទៅ!»។
9បុរសនោះបានជាមួយរំពេច ហើយគាត់បានយកគ្រែរបស់គាត់ឡើង ហើយដើរចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។
10ដូច្នេះ ពួកយូដាបានសួរគាត់ថា តើអ្នកណាធ្វើឲ្យអ្នកជា «ថ្ងៃនេះជាថ្ងៃសប្ប័ទ មិនអនុញ្ញាតឲ្យអ្នកលឺគ្រែរបស់អ្នកឡើយ»។
11គាត់ឆ្លើយថា៖ «អ្នកដែលធ្វើឲ្យខ្ញុំបានជា គាត់ប្រាប់ខ្ញុំថា «ចូរយកកម្រាលរបស់អ្នកឡើង ហើយដើរទៅ»។
12ពួកគេសួរគាត់ថា៖ «តើបុរសដែលនិយាយមកកាន់អ្នកថា «ចូរយកវាឡើង ហើយដើរនោះ ជានរណា?»
13ប៉ុន្តែ គ្មាននរណាដឹងថាម្នាក់ដែលធ្វើឲ្យគាត់ជានោះជានរណាទេ ដោយសារព្រះយេស៊ូបានចេញពីទីនោះដោយអាថ៌កំបាំង ដ្បិតមានមនុស្សច្រើនកោះករនៅទីនោះ។
14បន្ទាប់ពីនោះមក ព្រះយេស៊ូបានជួបគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «មើល អ្នកបានជាហើយ! កុំធ្វើបាបទៀតឡើយ ដើម្បីកុំឲ្យមានអ្វីអាក្រក់ជាងនេះកើតឡើងចំពោះអ្នកទៀត»។
15បុរសនោះបានចេញទៅ ហើយប្រាប់ទៅពួកយូដាថា គឺព្រះយេស៊ូដែលបានធ្វើឲ្យគាត់បានជា។
16ដោយសារការទាំងនេះ ពួកយូដាបានបៀតបៀនដល់ព្រះយេស៊ូ ដោយព្រោះព្រះអង្គធ្វើការទាំងនេះនៅថ្ងៃសប្ប័ទ។
17ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការសូម្បីតែពេលនេះ ហើយខ្ញុំក៏ធ្វើការដែរ»។
18ដោយសារការនេះ បានធ្វើឲ្យពួកយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំង ព្រោះព្រះអង្គមិនគ្រាន់តែប្រព្រឹត្តខុសថ្ងៃសប្ប័ទប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គបានហៅព្រះជាម្ចាស់ថា ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ ព្រះអង្គលើកអង្គទ្រង់ស្មើព្រះជាម្ចាស់។
19ព្រះយេស៊ូមានបន្ទូលពួកគេថា៖ «ពិតណាស់ខ្ញុំប្រាប់អ្នកជាប្រាកដថា ព្រះបុត្រាមិនអាចធ្វើអ្វីដោយខ្លួនបានទេ លើកលែងតែអ្វីដែលព្រះអង្គបានឃើញព្រះបិតាធ្វើ ព្រោះអ្វីក្តីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើការទាំងនោះដូចព្រះអង្គដែរ។
20ដ្បិតព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយព្រះអង្គបង្ហាញអ្វីៗទាំងអស់ដែលព្រះអង្គផ្ទាល់បានធ្វើដល់ព្រះបុត្រា ហើយព្រះអង្គនឹងបង្ហាញដល់ព្រះបុត្រានូវការដ៏ធំជាងការទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាមានការងឿងឆ្ងល់។
21ដ្បិតព្រះបិតាដែលប្រោសមនុស្សស្លាប់ ហើយប្រទានជីវិតដល់ពួកគេយ៉ាងណា ព្រះបុត្រានឹងប្រទានជីវិតដល់អស់អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យយ៉ាងនោះដែរ។
22ដ្បិតព្រះបិតាមិនបានជំនុំជម្រះនរណាទេ ប៉ុន្តែព្រះអង្គប្រទានគ្រប់ទាំងការជំនុំជម្រះទាំងអស់ដល់ព្រះបុត្រា។
23ដើម្បីឲ្យមនុស្សគ្រប់គ្នាបានគោរពដល់ព្រះបុត្រាដូចដែលពួកគេបានគោរពដល់ព្រះបិតាដែរ។ អ្នកណាដែលមិនគោរពព្រះបុត្រា ក៏មិនគោរពដល់ព្រះបិតាដែលចាត់ព្រះអង្គឲ្យមកដែរ។
24ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកណាដែលឮពាក្យខ្ញុំ ហើយជឿលើព្រះអង្គដែលចាត់ខ្ញុំឲ្យមកនឹងមានជីវិតអស់កល្បជានិច្ច ហើយនិងមិនជាប់មានទោសឡើយ ប៉ុន្តែឆ្លងផុតពីស្លាប់មកកាន់ជីវិតវិញ។
25ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា ពេលវេលានឹងមកដល់ ហើយឥឡូវនេះ ដល់ពេលហើយ នៅពេលដែលមនុស្សសា្លប់នឹងឮសម្លេងបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងបានរស់។
26ដ្បិតព្រះបិតាមានព្រះជន្មនៅក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏ប្រទានដល់ព្រះបុត្រាយ៉ាងនោះដែរ ដើម្បីឲ្យព្រះអង្គមានព្រះជន្មនៅក្នុងអង្គទ្រង់ដែរ។
27ហើយព្រះបិតាបានប្រទានសិទ្ធិអំណាចដល់ព្រះបុត្រាក្នុងការវិនិច្ឆ័យដែរ ព្រោះព្រះអង្គគឺជាបុត្រមនុស្ស។
28កុំឲ្យងឿងឆ្ងល់ពីការនេះឡើយ ព្រោះនឹងមានពេលមកដល់ដែលមនុស្សគ្រប់រូបដែលនៅក្នុងផ្នូរនឹងឮព្រះសូរសៀងរបស់ព្រះអង្គ ហើយពួកគេ
29នឹងចេញមក អ្នកណាដែលធ្វើល្អនឹងរស់ឡើងដើម្បីទទួលជីវិត ហើយអស់អ្នកដែលបានធ្វើការអាក្រក់នឹងរស់ឡើងដើម្បីទទួលការជំនុំជម្រះ។
30ខ្ញុំមិនបានអាចធ្វើអ្វីដោយខ្លួនខ្ញុំទេ។ ខ្ញុំឮ ខ្ញុំជំនុំជម្រះ ហើយសេចក្តីវិនិច្ឆ័យរបស់ខ្ញុំគឺសុចរិត ព្រោះខ្ញុំមិនបានធ្វើតាមបំណងចិត្តរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែតាមបំណងព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំមកវិញ។
31ប្រសិនបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ ទីបន្ទាល់របស់ខ្ញុំអាចមិនពិត។
32មានអ្នកផ្សេងទៀតបានធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថាការធ្វើទីបន្ទោល់អំពីខ្ញុំជាសេចក្តីពិត។
33អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅរកលោកយ៉ូហាន ហើយគាត់បានធ្វើបន្ទាល់ពីសេចក្តីពិត។
34ប៉ុន្តែទីបន្ទាល់ដែលខ្ញុំបានទទួលមិនមែនមកពីមនុស្សទេ។ ខ្ញុំនិយាយការទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។
35លោកយ៉ូហានជាចង្កៀងដែលកំពុងឆេះ ហើយជះពន្លឺ ហើយគាត់នឹងរីករាយជាមួយពន្លឺរបស់គាត់តែមួយរយៈប៉ុណ្ណោះ។
36ប៉ុន្តែទីបន្ទាល់ដែលខ្ញុំមានធំជាងលោកយ៉ូហានមាន ព្រោះកិច្ចការដែលព្រះបិតាបានប្រទានឲ្យខ្ញុំបំពេញ ហើយកិច្ចការសំខាន់ដែលខ្ញុំត្រូវធ្វើ គឺធ្វើបន្ទាល់ពីខ្ញុំដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក។
37ព្រះបិតាបានចាត់ខ្ញុំមក ព្រះអង្គក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ។ អ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀង ឬឃើញព្រះកាយរបស់ព្រះអង្គដែរ។
38អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាមិនជឿលើព្រះដែលព្រះអង្គចាត់ឲ្យមកទេ។
39អ្នករាល់គ្នាស្វែងរកបទគម្ពីរដោយសារអ្នករាល់គ្នាគិតថា នៅក្នុងបទគម្ពីរនោះមានជីវិតអស់កល្បជានិច្ច្ ហើយបទគម្ពីរដដែលនេះហើយធ្វើបន្ទាល់អំពីខ្ញុំ
40ហើយអ្នករាល់គ្នាមិនចង់ចូលមករកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានជីវិតសោះ។
41កុំទទួលការសរសើរពីមនុស្សឡើយ
42ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាមិនបានស្រឡាញ់ព្រះជាម្ចាស់នៅក្នុងខ្លួនរបស់អ្នករាល់គ្នាឡើយ។
43ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតានៃខ្ញុំ ហើយអ្នករាល់គ្នាមិនទទួលខ្ញុំ។ ប្រសិនបើ អ្នកផ្សេងទៀតមកក្នុងនាមរបស់គេផ្ទាល់ អ្នកអាចនឹងទទួលអ្នកនោះ។
44តើអ្នកអាចជឿដូចម្តេចកើត អ្នកគឺជាមនុស្សដែលទទួលការសរសើរពីគ្នាទៅវិញទៅមក ប៉ុន្តែអ្នករាល់គ្នាមិនបានស្វែងរកការសរសើរដែលចេញពីព្រះជាម្ចាស់តែមួយផង?
45កុំគិតថា ខ្ញុំខ្លួនឯងនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ។ ម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាគឺលោកម៉ូសេ គឺជាអ្នកដែលអ្នកបានដាក់សេចក្តីសង្ឃឹមរបស់អ្នកលើ។
46ប្រសិនបើ អ្នករាល់អ្នកជឿលោកម៉ូសេ អ្នករាល់គ្នាជឿដល់ខ្ញុំដែរ ព្រោះគាត់សរសរពីខ្ញុំ។
47ប្រសិនបើ អ្នកមិនជឿលើការសរសេររបស់គាត់ទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាអាចជឿលើពាក្យរបស់ខ្ញុំបាន?»