ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 4

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលព្រះយេស៊ូជ្រាបថា​ ពួកផារីស៊ីបានឮថា ព្រះអង្គបានបង្កើតសិស្ស និងធ្វើពិធីជ្រមុជច្រើនជាងលោកយ៉ូហានទៅទៀត
2(សូម្បីតែព្រះអង្គផ្ទាល់មិនបានធ្វើពិធីជ្រមុជ ផ្ទុយទៅវិញពួកសិស្សរបស់ព្រះអង្គជាអ្នកធ្វើពិធីជ្រមុជ)។
3ព្រះអង្គបានចាកចេញពីស្រុកយូដា ហើយត្រឡប់ទៅកាលីឡេវិញ។
4គ្មានការចាំបាច់អ្វីដែលសម្រាប់ព្រះអង្គក្នុងការឆ្លងកាត់ស្រុកសាម៉ារីទេ។
5ប៉ុន្តែ ព្រះអង្គបែរជាចូលទៅក្នុងក្រុងរបស់សាម៉ារី ដែលហៅថា ភូមិ​ស៊ូខារ នៅជិតដីមួយកន្លែងរបស់លោកយ៉ាកុបបានឲ្យទៅលោកយ៉ូសែបជាកូនរបស់គាត់។
6អណ្តូងរបស់លោកយ៉ាកុបនៅទីនោះ។ ព្រះយេស៊ូអស់កម្លាំងពីការធ្វើដំណើររបស់ព្រះអង្គ ហើយទ្រង់ក៏គង់នៅជិតអណ្តូងនោះ។ នៅពេលនោះម៉ោងប្រហែលជាប្រាំមួយ។
7ស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក ហើយព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «ឲ្យខ្ញុំសូមទឹកផឹកបន្តិចផង»។
8រីឯពួកសិស្សរបស់ព្រះអង្គបានចូលទៅទីក្រុង ដើម្បីទិញអាហារ។
9បន្ទាប់មក ស្រី្តសាសន៍សាម៉ារីបានទូលទៅកាន់ព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្តេចក៏លោកមកសុំទឹកពីខ្ញុំដែលជាសាសន៍សាម៉ារីដូច្នេះ?» ដ្បិតសាសន៍យូដាមិនទាក់ទងជាមួយសាសន៍សាម៉ារីទេ។
10ព្រះយេស៊ូបានឆ្លើយ ហើយមានបន្ទូលទៅកាន់នាងថា៖ «ប្រសិនបើ នាងបានស្គាល់អំណោយទានរបស់ព្រះ ហើយស្គាល់ខ្ញុំជានរណាដែលនិយាយទៅកាន់នាងថា៖ “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច”នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំខាន ហើយ​លោក​នឹង​អោយ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»​។ ។
11ស្ត្រីនោះបានទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់អើយ លោកមិនមានធុងផង ហើយអណ្តូងក៏ជ្រៅទៀត។ តើលោកបានទឹករស់មកណា?
12លោកមិនធំជាងលោកយ៉ាកុប ជាឪពុករបស់យើង ដែលបានផ្តល់អណ្តូង និងទឹកពីអណ្តូងនេះ ឲ្យយើងនឹងកូនចៅ ព្រមទាំងហ្វូងសត្វរបស់គាត់ផឹកទេ។
13ព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «មនុស្សគ្រប់គ្នាដែលផឹកពីទឹកនេះនឹងស្រេកម្ដងទៀត
14ប៉ុន្តែអស់អ្នកណាដែលផឹកទឹកដែលខ្ញុំនឹងផ្តល់ដល់អ្នកនោះនឹងមិនស្រេកទៀតទេ។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំឲ្យនោះនឹងផ្តល់ឲ្យអ្នកនោះក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ផុសឡើង ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច»។
15ស្រី្តនោះបានទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់ សូមឲ្យទឹកនេះខ្ញុំផង ដើម្បីឲ្យខ្ញុំលែងស្រេកទៀត ហើយខ្ញុំមិនបាច់មកដងទឹកនៅទីនេះទេ»។
16ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ចូរទៅ ហៅស្វាមីរបស់នាង ហើយត្រឡប់មកទីនេះវិញ»។
17ស្រ្តីនោះឆ្លើយ ហើយទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូឆ្លើយថា៖ «នាងនិយាយថា៖ «ខ្ញុំគ្មានប្តីត្រូវហើយ»។
18ដ្បិត នាងមានប្តីចំនួនប្រាំហើយ ហើយម្នាក់ដែលនៅជាមួយនាងសព្វថ្ងៃ ក៏មិនមែនជាប្តីរបស់នាងដែរ។ អ្វីដែលនាងនិយាយគឺជាការពិត»។
19ស្រ្តីនោះទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំឃើញថា លោកគឺជាព្យាការី។
20ឪពុករបស់យើងថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែ តើលោកមានប្រសាសន៍ថា ក្រុងយេរ៉ូសាឡិមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ»។
21ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ស្រ្តីអើយ! ចូរជឿដល់ខ្ញុំចុះ ពេលនោះនឹងមកដល់នៅពេលអ្នកថ្វាយបង្គំព្រះបិតានៅលើភ្នំនេះ ឬនៅក្រុងយេរ៉ូសាឡិម។
22អ្នកថ្វាយបង្គំអ្វីដែលអ្នកមិនដឹង។ យើងថ្វាយបង្គំអ្វីដែលយើងដឹង ដើម្បីសេចក្តីសង្គ្រោះចេញពីសាសន៍យូដាមក។
23ប៉ុន្តែ ពេលវេលានឹងមកដល់ ឥឡូវនេះដល់ពេលហើយ នៅពេលអ្នកថ្វាយបង្គំពិត នឹងថ្វាយបង្គំព្រះបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិត ព្រះបិតាស្វែងរកមនុស្សបែបនេះ ដើម្បីធ្វើជាអ្នកថ្វាយបង្គំព្រះអង្គ។
24ព្រះជាម្ចាស់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
25ស្រ្តីនោះទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំដឹងថាព្រះមេស្ស៊ីនឹងយាងមក (ជាព្រះដែលហៅថា ព្រះគ្រិស្ត)។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងពន្យល់គ្រប់យ៉ាងដល់យើង»។
26ព្រះយេស៊ូឆ្លើយទៅនាងថា «ខ្ញុំគឺជាព្រះអង្គហើយ ជាព្រះដែលអ្នកកំពុងមានបន្ទូលទៅកាន់នាង»។
27នៅពេលនោះពួកសិស្សរបស់ព្រះអង្គក៏ត្រឡប់មកវិញ។ ពួកគេងឿងឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយស្រ្តីនោះ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយថា៖ «តើព្រះអង្គចង់បានអ្វី?» ឬ «ហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយនាង?»
28ដូច្នេះ ស្រ្តីបានទុកក្អមទឹករបស់នាងចោល ត្រឡប់ទៅក្រុងវិញ ហើយនិយាយប្រាប់មនុស្ស
29«មក ខ្ញុំឃើញបុរសម្នាក់ដែលបានប្រាប់អ្វីៗដែលខ្ញុំបានធ្វើគ្រប់យ៉ាង។ តើនេះមិនមែនជាព្រះគ្រិស្ត ទេឬអី?
30ពួកគេបានចេញពីក្រុងទៅរកព្រះអង្គវិញ។
31នៅពេលជាមួយគ្នានោះ ពួកសិស្សបានអង្វរព្រះអង្គ ដោយនិយាយថា៖ «រ៉ាប៊ី សូមអញ្ជើញបរិភោគ!»។
32ប៉ុន្តែ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារបរិភោគដែលអ្នកមិនស្គាល់ទេ»។
33ដូច្នេះហើយ បានជាពួកសិស្សនិយាយទៅគ្នាទៅវិញទៅមកថា៖ «គ្មាននរណាយកអាហារឲ្យព្រះអង្គសោយទេ មែនទេ?»
34ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គបានសម្រេច។
35កុំនិយាយថា៖ «នៅសល់ពេលបួនខែទៀត ទើបរដូវចម្រូតមកដល់?» ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា សូមងើយឡើងមើលទៅវាល ដ្បិត ស្រូវទុំរួចរាល់ដើម្បីច្រូតហើយ!
36អស់អ្នកណាដែលច្រូតនឹងទទួលឈ្នួល ហើយប្រមូលផលនៃជីវិតអស់កល្បជានិច្ច ដូច្នេះហើយ អស់អ្នកណាដែលព្រោះ ហើយអស់អ្នកដែលច្រូតអាចមានអំណរជាមួយគ្នា។
37ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ“ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។
38ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយហត់​របស់​អ្នក​ទាំង​នោះ»។
39មានសាសន៍សាម៉ារីជាច្រើននៅក្នុងក្រុងនោះបានជឿលើព្រះអង្គ ដោយសារការប្រាប់របស់ស្រី្តដែលបានធ្វើបន្ទាល់ថា៖ «ព្រះអង្គបានប្រាប់អ្វីៗដែលខ្ញុំបានធ្វើគ្រប់យ៉ាង»។
40ដូច្នេះ នៅពេលសាសន៍សាម៉ារីមករកព្រះអង្គ ពួកគេសូមឲ្យព្រះអង្គគង់នៅជាមួយពួកគេ ហើយព្រះអង្គក៏គង់នៅទីនោះពីរថ្ងៃ។
41មានមនុស្សជាច្រើនថែមទៀតបានជឿដោយព្រោះព្រះបន្ទូលរបស់ព្រះអង្គ។
42ពួកគេនិយាយទៅកាន់ស្រី្តនោះថា៖ «យើងមិនបានជឿដោយសារអ្វីដែលនាងបាននិយាយទៀតទេ ដ្បិត យើងខ្លួនឯងផ្ទាល់បានឮពីព្រះអង្គ ហើយយើងបានដឹងថា ព្រះអង្គគឺជាព្រះសង្គ្រោះពិភពលោកពិតប្រាកដមែន»។
43បន្ទាប់ពីថ្ងៃនោះពីរថ្ងៃមក ព្រះអង្គបានចេញពីទីនោះទៅកាលីឡេវិញ។
44ដ្បិត ព្រះយេស៊ូផ្ទាល់បានមានបន្ទូលថា គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ។
45នៅពេលព្រះអង្គយាងទៅស្រុកកាលីឡេ អ្នកស្រុកកាលីឡេមិនស្វាគមន៍ព្រះអង្គទេ។ ពួកគេបានឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើនៅក្នុងក្រុងយេរ៉ូសាឡិមនៅថ្ងៃបុណ្យ ព្រោះពួកគេបានទៅចូលរួមបុណ្យនោះដែរ។
46ឥឡូវនេះ ព្រះអង្គបានយាងទៅកាណាក្នុងស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះបានធ្វើទឹកឲ្យក្លាយជាស្រា។ នៅទីនោះមានមន្ត្រីម្នាក់ ដែលកូនរបស់គាត់ឈឺនៅកាពើណឹម។
47នៅពេលគាត់បានឮថាព្រះយេស៊ូមកពីស្រុកយូដាទៅកាលីឡេ គាត់បានទៅរកព្រះយេស៊ូ ហើយអង្វរព្រះអង្គឲ្យចុះទៅកាពើណិម ហើយប្រោសកូនប្រុសគាត់ដែលជិតស្លាប់ហើយឲ្យជា។
48បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ នោះអ្នកមិនជឿទេ»។
49មន្ត្រីនោះមានប្រសាសន៍ទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់អើយ សូមចុះទៅ មុនពេលកូនប្រុសខ្ញុំស្លាប់»។
50ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ! កូនលោកនៅរស់ទេ»។ បុរសនោះជឿលើព្រះបន្ទូលដែលព្រះអង្គមានបន្ទូលទៅគាត់ ហើយគាត់ក៏ចេញទៅ។
51ក្នុងការដែលគាត់កំពុងចុះទៅ អ្នកបម្រើរបស់គាត់បានមកជួបគាត់ និយាយថា កូនរបស់គាត់នៅរស់ទេ។
52ដូច្នេះ គាត់ក៏សួរទៅពួកគេ ពីពេលវេលា ថាកូនគាត់ជាពេលណា។ ពួកគេប្រាប់គាត់ថា៖ «កាលពីម្សិលមិញម៉ោងប្រាំពីរ ជំងឺគ្រុនបានចេញពីគាត់»។
53នោះឪពុកបានដឹងថា គឺជាពេលដែលព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កូនរបស់លោកនៅរស់ទេ»។ ដូច្នេះ គាត់ខ្លួនឯង និងគ្រួសាររបស់គាត់ទាំងមូលបានជឿលើព្រះអង្គ។
54នេះគឺជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គចេញពីស្រុកយូដាទៅកាលីឡេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។