1ឥឡូវនេះ មានគណៈផារីស៊ីម្នាក់ មានឈ្មោះថាលោកនីកូដេម ជាអ្នកដឹកនាំរបស់យូដា។
2បុរសនេះបានមករកព្រះយេស៊ូនៅពេលយប់ ហើយទូលទៅកាន់ព្រះអង្គថា៖ «រ៉ាប៊ី យើងដឹងថា លោកគឺជាគ្រូដែលបានមកពីព្រះជាម្ចាស់ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដែលលោកបានធ្វើទាំងនេះទេ លើកលែងតែព្រះជាម្ចាស់គង់នៅជាមួយគាត់»។
3ព្រះយេស៊ូបានឆ្លើយទៅគាត់វិញថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា ប្រសិនបើនរណាម្នាក់មិនបានកើតជាថ្មី គាត់មិនអាចឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់បានទេ»។
4លោកនីកូដេមទូលទៅកាន់ព្រះអង្គថា៖ «តើមនុស្សអាចកើតម្តងទៀតបានដែរ បើគាត់ចាស់ហើយ? គាត់មិនអាចចូលទៅក្នុងផ្ទៃម្តាយរបស់គាត់ជាលើកទីពីរ ហើយកើតជាថ្មីបានទេ តើអាចទេ?»
5ព្រះយេស៊ូឆ្លើយថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា ប្រសិនបើ អ្នកនោះមិនកើតចេញពីទឹក និងពីព្រះវិញ្ញាណទេ គាត់មិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បានទេ។
6អ្វីដែលកើតចេញពីរូបកាយគឺជារូបកាយ ហើយអ្វីដែលកើតចេញពីព្រះវិញ្ញាណគឺព្រះវិញ្ញាណ។
7សូមកុំឆ្ងល់អ្វីដែលខ្ញុំនិយាយទៅកាន់អ្នកឡើយ «អ្នកត្រូវតែកើតជាថ្មី»។
8ខ្យល់បក់ពីណាតាមតែវាចង់ អ្នកឮសម្លេងរបស់វា ប៉ុន្តែ អ្នកមិនដឹងថាវាមកពីណា ឬទៅណាទេ។ ដូចគ្នាជាមួយអ្នកដែលបានកើតពីព្រះវិញ្ញាណដែរ»។
9លោកនីកូដេមឆ្លើយ ហើយទូលទៅកាន់ព្រះអង្គថា៖ «តើការនេះអាចកើតឡើងបានយ៉ាងដូចម្តេច?»
10ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «អ្នកគឺជាគ្រូរបស់អ៊ីស្រាអែល ហើយអ្នកនៅតែមិនយល់ពីការទាំងនេះទៀត?
11ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា យើងនិយាយអ្វីដែលយើងដឹង ហើយយើងធ្វើបន្ទាល់ពីអ្វីដែលយើងបានឃើញ។ តែអ្នកមិនទទួលទីបន្ទាល់របស់យើង។
12បើខ្ញុំគ្រាន់តែប្រាប់អ្នកពីកិច្ចការរបស់លោកីយ៍ ហើយអ្នកមិនជឿផង តើអ្នកនឹងជឿពីអ្វីដែលខ្ញុំប្រាប់អ្នកពីស្ថានសួគ៌ដូចម្តេចនឹងកើត?
13គ្មាននរណាម្នាក់បានឡើងទៅស្ថានសួគ៌ លើកលែងតែម្នាក់ដែលចុះពីស្ថានសួគ៌មក គឺបុត្រមនុស្ស។
14ដូចជាលោកម៉ូសេបានលើកសត្វពស់នៅទីរហោស្ថានយ៉ាងណា កូនមនុស្សនឹងត្រូវលើកឡើងយ៉ាងនោះដែរ
15ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ នឹងមានជីវិតអស់កល្បជានិច្ច។
16ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដូច្នេះហើយបានជាព្រះអង្គប្រទានព្រះបុត្រារបស់ព្រះអង្គតែមួយ ដើម្បីអស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនស្លាប់ឡើយ តែនឹងមានជីវិតអស់កល្បជានិច្ចវិញ។
17ដ្បិតព្រះជាម្ចាស់មិនបានចាត់ព្រះបុត្រាមកក្នុងលោកីយ៍ដើម្បីបំផ្លាញមនុស្សលោកទេ ប៉ុន្តែដើម្បីនឹងសង្គ្រោះមនុស្សលោកតាមរយៈព្រះអង្គវិញ។
18អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវមានទោសឡើយ ប៉ុន្តែអស់អ្នកណាដែលមិនជឿវិញ ពួកគេមានទោសរួចស្រេចទៅហើយ ពួកគេមិនបានជឿលើព្រះនាមរបស់ព្រះ ហើយជាបុត្រារបស់ព្រះជាម្ចាស់តែមួយអង្គគត់។
19នេះគឺជាេហតុផលក្នុងការវិនិច្ឆ័យ ពន្លឺបានមកនៅក្នុងលោកីយ៍ហើយ ហើយមនុស្សស្រឡាញ់សេចក្តីងងឹតជាជាងពន្លឺ ព្រោះការប្រព្រឹត្តរបស់ពួកគេអាក្រក់។
20ព្រោះមនុស្សគ្រប់រូបដែលប្រព្រឹត្តការអាក្រក់ស្អប់ពន្លឺ ហើយមិនអាចចូលមកក្នុងពន្លឺទេ ដើម្បីកុំឲ្យការប្រព្រឹត្តរបស់ពួកគេនោះត្រូវបានបើកចំហឡើយ។
21ប៉ុន្តែ អស់អ្នកដែលប្រព្រឹត្តសេចក្តីពិត នឹងចូលមកឯពន្លឺ ដើម្បីឲ្យគេបានឃើញច្បាស់ថា ការប្រព្រឹត្តរបស់គាត់បានធ្វើនៅក្នុងព្រះជាម្ចាស់។
22បន្ទាប់ពីនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានចេញទៅឯទឹកដីស្រុកយូដា។ ព្រះអង្គចំណាយពេលមួយរយៈនៅទីនោះជាមួយពួកគេ ហើយក៏ធ្វើពិធីជ្រមុជដែរ។
23ហើយលោកយ៉ូហានក៏ធ្វើពិធីជ្រមុជនៅអេណូន នៅជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សបានមករកគាត់ ហើយទទួលពិធីជ្រមុជជាមួយនឹងគាត់
24នៅពេលនោះ លោកយ៉ូហានមិនទាន់ត្រូវបានចាប់ដាក់គុកនៅឡើយទេ។
25បន្ទាប់មកមានការប្រកែកគ្នាកើតឡើងរវាងពួកសិស្សរបស់លោកយ៉ូហាន និងសាសន៍យូដាម្នាក់ទាក់ទងរឿងពិធីលាងជម្រះ។
26ពួកគេបានទៅជួបលោកយ៉ូហាន ហើយនិយាយទៅកាន់គាត់ថា៖ «រ៉ាបី មានម្នាក់នៅក្នុងចំណោមលោកគ្រូនៅឯទន្លេយ័រដាន់ម្ខាងទៀត ជាអ្នកដែលលោកបានធ្វើបន្ទាល់ មើល គាត់កំពុងធ្វើពិធីជ្រមុជដល់មនុស្សគ្រប់គ្នាដែលមកឯគាត់។
27លោកយ៉ូហានឆ្លើយថា៖ «លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
28អ្នកខ្លួនឯងក៏អាចធ្វើបន្ទាល់បានដែរ ពីអ្វីដែលខ្ញុំនិយាយថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត ប៉ុន្តែផ្ទុយទៅវិញខ្ញុំគ្រាន់តែត្រូវបានចាត់មកមុនព្រះអង្គប៉ុណ្ណោះ»។
29កូនក្រមុំជាកម្មសិទ្ធិរបស់កូនកម្លោះ។ ឥឡូវនេះ មិត្តសម្លាញ់របស់កូនកម្លោះ ដែលឈរ ហើយឮគាត់ មានអំណរជាខ្លាំងដោយសារសម្លេងរបស់កូនកម្លោះ។ ខ្ញុំពោរពេញដោយអំណរ។
30សូមឲ្យព្រះអង្គបានចម្រើនឡើង តែសូមឲ្យទូលបង្គំបានថយចុះវិញ។
31ព្រះអង្គដែលយាងពីស្ថានលើមានអំណាចលើទាំងអស់។ អ្នកណាដែលមកពីផែនដីគឺមកពីផែនដី ហើយនិយាយតែពីរឿងលោកីយ៍។ អ្នកដែលមកពីស្ថានសួគ៌មានអំណាចលើទាំងអស់។
32ព្រះអង្គបានធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញនិងឮ ប៉ុន្តែ គ្មាននរណាទទួលទីបន្ទាល់របស់ព្រះអង្គសោះ។
33អស់អ្នកណាដែលបានទទួលទីបន្ទាល់របស់ព្រះអង្គបានបញ្ជាក់ថាព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន។
34ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់មកឲ្យថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គជាបរិបូរណ៌។
35ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។
36អ្នកណាដែលជឿលើព្រះបុត្រានឹងមានជីវិតអស់កល្បជានិច្ច ប៉ុន្តែអ្នកណាដែលមិនស្តាប់បង្គាប់ដល់ព្រះបុត្រាវិញ នឹងមិនឃើញជីវិតឡើយ ប៉ុន្តែសេចក្តីក្រោធរបស់ព្រះនឹងស្ថិតនៅលើអ្នកនោះវិញ»។