1នៅព្រឹកព្រលឹមនៅថ្ងៃទីមួយនៃសប្តាហ៍ កាលនៅងងឹតនៅឡើយ នាងម៉ារី អ្នកស្រុកម៉ាដាឡា បានមកឯផ្នូរ ហើយឃើញថ្មដែលបិទផ្នូរចំហរពីផ្នូរ។
2ដូច្នេះ នាងក៏រត់ ហើយទៅរកលោកស៊ីម៉ូនពេត្រុស ហើយទៅរកសិស្សម្នាក់ទៀតដែលស្រឡាញ់ព្រះអង្គ ហើយនាងនិយាយទៅកាន់ពួកគេថា៖ «ពួកគេយកព្រះអម្ចាស់ពីផ្នូរទៅបាត់ហើយ យើងមិនដឹងថាពួកគេយកព្រះអង្គទៅដាក់នៅទីណាទេ»។
3នោះ លោកពេត្រុស និងសិស្សម្នាក់ទៀតបានចេញទៅ ហើយពួកគេបានទៅដល់ផ្នូរ។
4ពួកគេទាំងពីរបានរត់ជាមួយគ្នា ហើយសិស្សម្នាក់ទៀតរត់លឿនជាងទៅមុខលោកពេត្រុស ហើយបាននៅដល់ផ្នូរមុន។
5បន្ទាប់មក ឱនមើល គាត់បានឃើញក្រណាត់សរនៅទីនោះ ប៉ុន្តែ គាត់មិនបានចូលទៅខាងក្នុងទេ។
6បន្ទាប់មកលោកស៊ីម៉ូនពេត្រុសក៏មកដល់ ហើយបានចូលទៅក្នុងផ្នូរ។ គាត់ក៏បានឃើញក្រណាត់សរនៅទីនោះដែរ។ និងជាក្រណាត់ដែលនៅលើព្រះសិរសារបស់ព្រះអង្គ។
7ក្រណាត់នោះបាននៅជាមួយនឹងក្រណាត់សម្លៀកបំពាក់ ប៉ុន្តែ រមូរនៅកន្លែងមួយដោយឡែក។
8បន្ទាប់មក សិស្សម្នាក់ទៀត ម្នាក់ដែលមកដល់ផ្នូរមុនគេ ក៏ចូលទៅក្នុងដែរ ហើយគាត់បានឃើញ ហើយក៏ជឿ។
9ដ្បិត រហូតមកដល់ពេលនេះ ពួកគេនៅតែមិនដឹងបទគម្ពីរដែលថា ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ។
10ដូច្នេះ ពួកសិស្សក៏ត្រឡប់ទៅផ្ទះវិញ។
11ប៉ុន្តែ នាងម៉ារីដែលកំពុងឈរយំនៅខាងក្រៅផ្នូរ។ ក្នុងកាលដែលនាងកំពុងនៅយំនៅឡើយ នាងបានឈ្ងោកមើលទៅក្នុងផ្នូរ។
12នាងបានឃើញទេវតាពីរនាក់ក្នុងសម្លៀកបំពាក់សអង្គុយនៅទីនោះ ម្នាក់អង្គុយនៅខាងក្បាល ម្នាក់ទៀតអង្គុយនៅខាងចុងជើង នៅកន្លែងដែលគេបានដាក់ព្រះយេស៊ូ។
13ពួកគេបាននិយាយទៅនាងថា៖ «នាងអើយ ហេតុអ្វីបានជានាងយំ?» នាងឆ្លើយទៅពួកគេថា៖ «ដោយសារគេយកព្រះជាម្ចាស់របស់ខ្ញុំម្ចាស់ទៅបាត់ហើយ ហើយខ្ញុំមិនដឹងថា ពួកគេយកព្រះអង្គទៅដាក់នៅទីណាទេ»។
14នៅពេលនាងឃើញការនេះ នាងបានបែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរនៅទីនោះ ប៉ុន្តែ នាងមិនស្គាល់ថា ជាព្រះយេស៊ូទេ។
15ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ ហេតុអ្វីបានជានាងយំដូច្នេះ? តើនាងកំពុងស្វែងរកនរណា?» នាងស្មានថា ព្រះអង្គជាអ្នកថែសួន ដូច្នេះ នាងបានទូលឆ្លើយទៅព្រះអង្គថា៖ «លោកអើយ ប្រសិនបើ លោកបានយកព្រះអង្គទៅ សូមប្រាប់ខ្ញុំផងថា លោកទុកព្រះអង្គនៅទីណា ខ្ញុំនឹងទៅយកព្រះអង្គ»។
16ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ម៉ារីអើយ»។ នាងបានបែរមករក ហើយឆ្លើយទៅព្រះអង្គវិញជាភាសាហេព្រើរថា៖ «រ៉ាប៊ូនី» ប្រែថា (លោកគ្រូ)។
17ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំប៉ះខ្ញុំអី ដើម្បីខ្ញុំមិនទាន់ឡើងទៅព្រះបិតាខ្ញុំនៅឡើយទេ ប៉ុន្តែ ខ្ញុំនឹងទៅបងប្អូនខ្ញុំ ហើយនិយាយទៅកាន់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ និងជាបិតារបស់អ្នក ហើយព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់អ្នកដែរ»។
18នាងម៉ារីអ្នកស្រុកម៉ាដាឡាបានមក ហើយប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយប្រាប់ថា ព្រះអង្គមានបន្ទូលសេចក្តីទាំងនេះមកនាង។
19នៅពេលល្ងាច ថ្ងៃនោះ គឺជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារផ្ទះដែលពួកសិស្សនៅបានបិទ ព្រោះខ្លាចពួកយូដា ព្រះយេស៊ូបានយាងចូល ហើយឈរនៅក្នុងចំកណ្តាលពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។
20បន្ទាប់ពីព្រះអង្គមានបន្ទូលរួចហើយ ព្រះអង្គបានបង្ហាញព្រះហស្តរបស់ព្រះអង្គដល់ពួកគេ និងចំហៀងខ្លួនរបស់ព្រះអង្គដែរ។ ពួកសិស្សមានអំណរ នៅពេលពួកគេបានឃើញព្រះអម្ចាស់។
21បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត។ ព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់ឲ្យចេញទៅយ៉ាងនោះដែរ»។
22នៅពេលព្រះយេស៊ូមានបន្ទូលរួចហើយ ព្រះអង្គបានផ្លុំខ្យល់ដង្ហើមលើពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
23ប្រសិនបើ អ្នករាល់គ្នាអត់ទោសឲ្យអ្នកណា ពួកគេនឹងបានទទួលការអត់ទោស តែប្រសិនបើ អ្នករាល់គ្នាមិនអត់ទោសទេ ពួកគេក៏មិនអាចទទួលការអត់ទោសដែរ»។
24លោកថូម៉ាស ជាម្នាក់នៃសិស្សទាំងដប់ពីរ ហៅថា ឌីឌីមមិនបាននៅជាមួយពួកគេ នៅពេលព្រះយេស៊ូយាងមក។
25ក្រោយមក មានសិស្សម្នាក់ទៀតទូលទៅកាន់ព្រះអង្គថា៖ «យើងបានឃើញព្រះអម្ចាស់»។ គាត់និយាយទៅកាន់ពួកគេថា៖ «ប្រសិនបើ ខ្ញុំមិនឃើញព្រះហស្តដែលដំដោយដែកគោល ហើយដាក់ម្រាមដៃទៅប៉ះចំហៀងខ្លួនរបស់ព្រះអង្គនោះទេ ខ្ញុំនឹងមិនជឿទេ»។
26ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅខាងក្នុងផ្ទះម្ដងទៀត ហើយលោកថូមាសបាននៅជាមួយពួកគេដែរ។ ព្រះយេស៊ូបានយាងមក ក្នុងពេលដែលទ្វារបានបិទនៅឡើយ ហើយគង់នៅក្នុងកណ្តាលចំណោមពួកគេ ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។
27បន្ទាប់មក ព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរយកម្រាមដៃរបស់អ្នកមកដាក់នៅត្រង់នេះ ហើយមើលដៃខ្ញុំចុះ។ ចូរហុចដៃរបស់អ្នកមកត្រង់នេះ ហើយដាក់វាចូរមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ។ ចូរជឿ កុំធ្វើជាអ្នកមិនជឿឡើយ»។
28លោកថូម៉ាសបានឆ្លើយ ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់របស់ខ្ញុំ ព្រះជាម្ចាស់របស់ខ្ញុំ»។
29ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «អ្នកជឿ ដោយសារអ្នកបានឃើញខ្ញុំ។ មានពរហើយ អស់អ្នកណាដែលជឿ ដោយមើលមិនឃើញ»។
30ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើន នៅក្នុងចំណោមពួកសិស្ស ទីសម្គាល់ជាច្រើនទៀតដែលបានសរសេរនៅក្នុងសៀវភៅនេះ
31ប៉ុន្តែ ទីសម្គាល់ដែលបានកត់ត្រាទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូគឺជាព្រះគ្រិស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាបានជឿ ហើយដើម្បីឲ្យអ្នកមានជីវិតនៅក្នុងព្រះនាមព្រះអង្គ។