ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 21

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីការទាំងនេះមក ព្រះយេស៊ូបានបង្ហាញអង្គទ្រង់ម្តងទៀតដល់ពួកសិស្សនៅសមុទ្រ​ទីបេ‌រាស ។ នេះគឺជារបៀបដែលព្រះអង្គបង្ហាញអង្គទ្រង់ៈ
2លោកស៊ីម៉ូនពេត្រុសបាននៅជាមួយនឹងលោកថូម៉ាស ដែលហៅថា ឌីឌីម លោកណាថានណែលជាអ្នកភូមិកាណា ស្រុកកាលីឡេ ត្រូវជាកូនប្រុសរបស់លោកបេសេដេ និងសិស្សរបស់ព្រះយេស៊ូពីរនាក់ទៀត។
3លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់ពួកគេថា៖ «ខ្ញុំទៅរកត្រីហើយ»។ ពួកគេនិយាយទៅកាន់គាត់ថា៖ «យើងក៏ទៅរកត្រីជាមួយអ្នកដែរ»។ ពួកគេក៏ចេញទៅ ហើយឡើងទៅលើទូក ប៉ុន្តែ ពួកគេរកត្រីពេញមួយយប់មិនបានត្រីសោះ។
4នៅពេលព្រឹកព្រលឹម ព្រះយេស៊ូបានគង់នៅមាត់សមុទ្រ ប៉ុន្តែ ពួកសិស្សមិនបានដឹងថា ជាព្រះយេស៊ូទេ។
5ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកកម្លោះអើយ តើមានអ្វីបរិភោគទេ?» ពួកគេបានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «អត់មានទេ»។
6ទ្រង់មានបន្ទូលទៅពួកគេថា៖ «ចូរទំលាក់អួននៅខាងស្តាំទូកវិញ ហើយនឹងរកត្រីបាន»។ ដូច្នេះ ពួកគេក៏ទំលាក់អួនរបស់ពួកគេ ហើយមិនអាចទាញអួនមកវិញបានទេ ដោយសារតែជាប់ត្រីច្រើនពេក។
7បន្ទាប់មក សិស្សដែលព្រះអង្គស្រឡាញ់បាននិយាយទៅកាន់លោកពេត្រុសថា៖ «គាត់ជាព្រះអម្ចាស់»។ ពេលលោកស៊ីម៉ូនពេត្រុសឮថា​ ជាព្រះអម្ចាស់ដូច្នោះ គាត់បានដោះអាវខាងក្រៅរបស់គាត់ចេញ (គាត់មិនបានស្លៀកពាក់ទេ) ហើយក៏លោតចូលទៅក្នុងសមុទ្រ។
8មានពួកសិស្សផ្សេងទៀតបានមកឯទូក (ដ្បិត ពួកគេនៅមិនឆ្ងាយពីច្រាំងប៉ុន្មានទេ ប្រហែលជាពីររយម៉ែត្រប៉ុណ្ណោះ ហើយពួកគេបានទាញអួនដែលមានសុទ្ធតែត្រី។
9នៅពេលពួកគេមកដល់ច្រាំងហើយ ពួកគេបានឃើញរងើកភ្លើង មានត្រីអាំងនៅពីលើ ជាមួយនឹងនំប៉័ងផង។
10ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីដែលអ្នករាល់គ្នាចាប់បានខ្លះមក!»។
11លោកស៊ីម៉ូនពេត្រុសក្រោកឡើង ហើយទៅទាញអួនមកលើដីដែលមានត្រីជាច្រើន ១៥៣។ មានត្រីជាច្រើន ប៉ុន្តែ អួនមិនបានរហែកទេ។
12ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «មក បរិភោគអាហារពេលព្រឹក»។ គ្មាននរណាម្នាក់ហ៊ានសួរព្រះអង្គថា៖ «តើលោកជានរណា?»។ ពួកគេដឹងថា ព្រះអង្គជាព្រះអម្ចាស់។
13ព្រះយេស៊ូមកដល់ ហើយកាច់នំប៉័ង ហើយប្រទានទៅពួកគេ ព្រមទាំងត្រីផង។
14នេះគឺជាលើកទីបីហើយ ដែលព្រះយេស៊ូបានបង្ហាញអង្គទ្រង់ដល់ពួកសិស្ស បន្ទាប់ពីទ្រង់រស់ពីស្លាប់ឡើងវិញ។
15បន្ទាប់ពីពួកគេបានបរិភោគអាហារពេលព្រឹករួចហើយ ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងរបស់ទាំងនេះឬទេ?» លោកពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។
16ព្រះយេស៊ូមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» លោកពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ក្រាបទូល ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមើលថែចៀមខ្ញុំ»។
17ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» លោកពេត្រុសព្រួយចិត្ត ដោយសារព្រះយេស៊ូបានសួរគាត់ជាលើកទីបីថា៖ «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ព្រះអង្គជ្រាបគ្រប់យ៉ាង ព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីចៀមខ្ញុំផង»។
18ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនអ្នក ហើយដើរតាមតែចិត្តអ្នកចង់ ប៉ុន្តែ នៅពេលអ្នកចាស់ អ្នកនឹងបោះដៃរបស់អ្នក ហើយអ្នកម្នាក់ផ្សេងទៀតនឹងស្លៀកពាក់ឲ្យអ្នក ហើយនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។
19ព្រះយេស៊ូមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីការដែលលោកពេត្រុសត្រូវស្លាប់ជាយ៉ាងណា ក្នុងការថ្វាយសិរីល្អដល់ព្រះ។ បន្ទាប់មក ព្រះអង្គមានបន្ទូលការនេះរួចហើយ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដើរតាមខ្ញុំ!»។
20លោកពេត្រុសមើលជុំវិញ ហើយឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមពួកគេ ម្នាក់ដែលគាត់ផ្តេកខ្លួននៅលើព្រះយេស៊ូនៅអាហារពេលល្ងាច និងជាអ្នកដែលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើនរណានឹងក្បត់ព្រះអង្គ?»
21ពេត្រុសឃើញគាត់ ហើយបន្ទាប់មកទូលទៅព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ តើបុរសនេះនឹងធ្វើអ្វី?»
22ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ ខ្ញុំចង់ឲ្យគាត់នៅ រហូតទាល់តែខ្ញុំមកវិញ គ្មានអ្វីទាក់ទងជាមួយអ្នកទេ? ចូរតាមខ្ញុំមក!»។
23ប្រយោគនេះ បានរីកសាយភាយនៅក្នុងចំណោមបងប្អូន ថាសិស្សម្នាក់នោះនឹងមិនស្លាប់ទេ។ លើសពីនេះទៀត ព្រះយេស៊ូមិនបានមានបន្ទូលទៅលោកពេត្រុសថា សិស្សផ្សេងៗទៀត មិនស្លាប់ទេ ប៉ុន្តែ «ប្រសិនបើ ព្រះអង្គចង់ឲ្យគាត់នៅ រហូតទាល់តែព្រះអង្គយាងមក គ្មានអ្វីទាក់ទងជាមួយគាត់ទេ»។
24ពួកសិស្សរបស់ព្រះអង្គបានធ្វើបន្ទាល់សេចក្តីទាំងនេះឯង ហើយបានកត់ត្រាសេចក្តីទាំងនេះ ហើយយើងដឹងថា ទីបន្ទាល់របស់ពួកគេគឺជាសេចក្តីពិត។
25មានការជាច្រើនទៀតផងដែរ ដែលព្រះយេស៊ូបានធ្វើ។ ប្រសិនបើ កត់ត្រាសេចក្តីទាំងអស់ តាមដែលបានឃើញនោះ សូម្បីតែលោកីយ៍ទាំងមូលក៏មានអាចទុកសៀវភៅនោះបានផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។