ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 17

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីព្រះេយស៊ូមានបន្ទូលពីសេចក្តីទាំងនោះរួចហើយ ព្រះអង្គបានទតព្រះនេត្រឡើងទៅលើ ឯស្ថានសួគ៌ ហើយមានបន្ទូលថា៖ «ព្រះបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងព្រះអង្គវិញ
2ដូចដែលព្រះអង្គបានប្រទានសិទ្ធិអំណាចដល់ព្រះបុត្រាលើមនុស្សលោកទាំងអស់ ដើម្បីឲ្យទ្រង់បានប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សគ្រប់គ្នាដែលព្រះអង្គបានប្រទានដល់ព្រះបុត្រាដែរ។
3នេះជាជីវិតអស់កល្បជានិច្ច៖ គឺថាពួកគេស្គាល់ព្រះអង្គ ជាព្រះពិតតែមួយគត់ និងជឿព្រះដែលចាត់ព្រះអង្គឲ្យមក គឺព្រះយេស៊ូគ្រិស្ត។
4ទូលបង្គំថ្វាយសិរីល្អដល់ព្រះអង្គនៅលើផែនដីនេះ។ ទូលបង្គំបានបញ្ចប់ការងារដែលព្រះអង្គបានប្រទានឲ្យទូលបង្គំធ្វើហើយ។
5ឥឡូវនេះ បិតាអើយ សូមលើកតម្កើងទូលបង្គំឡើងជាមួយនឹងសិរីល្អដែលទូលបង្គំមាន នៅចំពោះមុខលោកីយ៍ដែលទ្រង់បានបង្កើត។
6ទូលបង្គំបានបង្ហាញព្រះនាមព្រះអង្គ ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅក្នុងលោកីយ៍នេះ។ ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានទូលបង្គំឲ្យទៅពួកគេ ហើយពួកគេបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
7ឥឡូវនេះ ពួកគេដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ គឺមកពីព្រះអង្គ
8ដ្បិត ទូលបង្គំបានឲ្យដល់ពួកគេគ្រប់គ្នានូវព្រះបន្ទូលដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ពួកគេបានទទួលព្រះបន្ទូល ហើយបានស្គាល់យ៉ាងប្រាកដថា ទូលបង្គំមកពីព្រះអង្គ ហើយពួកគេបានជឿថា ព្រះអង្គជាអ្នកចាត់ទូលបង្គំឲ្យមក។
9ទូលបង្គំអធិស្ឋានឲ្យពួកគេ។ ទូលបង្គំមិនអធិស្ឋានឲ្យលោកីយ៍ទេ ប៉ុន្តែ អធិស្ឋានដល់អស់អ្នកដែលព្រះអង្គប្រទានដល់ទូលបង្គំ ដ្បិត ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ។
10អ្វីៗគ្រប់យ៉ាងដែលជារបស់ទូលបង្គំ ជារបស់ព្រះអង្គ ហើយអ្វីៗគ្រប់យ៉ាងដែលជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ហើយទូលបង្គំបានទទួលសិរីល្អនៅក្នុងពួកគេ។
11ទូលបង្គំលែងនៅក្នុងលោកីយ៍ទៀតហើយ ប៉ុន្តែ អ្នកទាំងអស់នេះ នៅក្នុងលោកីយ៍ ហើយទូលបង្គំនឹងត្រឡប់ទៅឯព្រះអង្គវិញ។ ឱបិតាដ៏វិសុទ្ធអើយ សូមការពារពួកគេនៅក្នុងព្រះនាមព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចយើងបានរួមគ្នាតែមួយដែរ។
12អំឡុងពេល ដែលទូលបង្គំនៅជាមួយពួកគេ ទូលបង្គំបានការពារពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំការពារពួកគេ ហើយមិនឲ្យនរណាម្នាក់ត្រូវវិនាសឡើយ​ លើកលែងតែកូននៃសេចក្តីវិនាសតែប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរបានសម្រេច។
13ឥឡូវនេះ ទូលបង្គំនឹងទៅឯព្រះអង្គ ប៉ុន្តែ ទូលបង្គំប្រាប់ការទាំងអស់នេះនៅក្នុងលោកីយ៍ ដើម្បីឲ្យអំណររបស់ទូលបង្គំបានបំពេញនៅក្នុងពួកគេ។
14ទូលបង្គំបានប្រគល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេ ហើយលោកីយ៍បានស្អប់ពួកគេ ដោយសារពួកគេមិនមែនចេញពីលោកីយ៍មក ដូចជាទូលបង្គំដែរ មិនបានចេញពីលោកីយ៍មកទេ។
15ទូលបង្គំមិនបានសុំឲ្យព្រះអង្គដកពួកគេចេញពីលោកីយ៍ទេ ប៉ុន្តែ សុំឲ្យព្រះអង្គការពារពួកគេពីការអាក្រក់គ្រប់យ៉ាង។
16ពួកគេមិនមែនមកពីលោកីយ៍នេះទេ ដូចជាទូលបង្គំដែរ មិនមែនមកពីលោកីយ៍នេះទេ។
17សូមញែកពួកគេ ដោយសារសេចក្តីពិត។ ព្រះបន្ទូលរបស់ព្រះអង្គគឺជាសេចក្តីពិត។
18ដូចដែលព្រះអង្គបានចាត់ទូលបង្គំមកក្នុងលោកីយ៍នេះ ដើម្បីទូលបង្គំបានចាត់ពួកគេឲ្យទៅក្នុងលោកីយ៍វិញដែរ។
19ដ្បិត ទូលបង្គំបានញែកខ្លួនឯង ដោយសារពួកគេ ដើម្បីឲ្យពួកគេអាចត្រូវបានញែកនៅក្នុងសេចក្តីពិតដែរ។
20ទូលបង្គំមិនគ្រាន់តែអធិស្ឋានសម្រាប់ពួកគេទេ ប៉ុន្តែ អធិស្ឋានដល់អស់អ្នកដែលនឹងជឿដល់ទូលបង្គំតាមរយៈពាក្យរបស់ពួកគេដែរ
21ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចជាព្រះអង្គ ព្រះបិតា នៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ។ ទូលបង្គំអធិស្ឋានថា សូមឲ្យពួកគេបាននៅក្នុងយើង ដើម្បីឲ្យលោកីយ៍ជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
22សិរីល្អដែលព្រះអង្គប្រទានដល់ទូលបង្គំ នោះទូលបង្គំបានឲ្យដល់ពួកគេហើយ ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូច យើងដែរ។
23ទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេអាចនាំភាពរួបរួមទាំងស្រុង ដើម្បីឲ្យលោកីយ៍ដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយព្រះអង្គបានស្រឡាញ់ពួកគេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។
24ឱព្រះបិតាអើយ ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅកន្លែងដែលទូលបង្គំនៅដែរ ហើយនឹងឃើញសិរីល្អរបស់ទូលបង្គំ គឺជាសិរីល្អរបស់ព្រះអង្គដែលបានប្រទានដល់ទូលបង្គំ ព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ មុនលោកីយ៍បានបង្កើតមកម្ល៉េះ។
25ឱព្រះបិតាដ៏សុចរិតអើយ លោកីយ៍មិនស្គាល់ព្រះអង្គទេ ប៉ុន្តែ ទូលបង្គំស្គាល់ព្រះអង្គ ហើយពួកគេបានដឹងថាព្រះអង្គចាត់ទូលបង្គំឲ្យមក។
26ទូលបង្គំបានធ្វើឲ្យគេស្គាល់ព្រះនាមព្រះអង្គ ហើយទូលបង្គំនឹងធ្វើឲ្យគេស្គាល់ ដើម្បីឲ្យសេចក្តីស្រឡាញ់ដែលព្រះអង្គបានស្រឡាញ់ទូលបង្គំនឹងនៅក្នុងពួកគេ ហើយទូលបង្គំនឹងនៅក្នុងពួកគេដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។