ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 16

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំបានប្រាប់សេចក្តីទាំងនេះដល់អ្នករាល់គ្នា ដេើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្ត។
2ពួកគេនឹងបណ្តេញអ្នករាល់គ្នាពីសាលាប្រជុំ។ ប៉ុន្តែ នៅពេលកំណត់មកដល់ នៅពេលមនុស្សគ្រប់គ្នាដែលរកសម្លាប់អ្នករាល់គ្នា​ ពួកគេនឹងគិតថា ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះជាម្ចាស់។
3ពួកគេធ្វើការទាំងនេះ ដោយសារពួកគេមិនបានស្គាល់ព្រះបិតាខ្ញុំ ឬស្គាល់ខ្ញុំទេ។
4ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីនៅពេលកំណត់មកដល់ អ្នកនឹងចាំថា ខ្ញុំនិយាយពួកគេប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់ការនេះដល់អ្នករាល់គ្នាតាំងពីដំបូងមកទេ ដោយសារខ្ញុំនៅជាមួយអ្នករាល់គ្នា។
5ប៉ុន្តែ ឥឡូវនេះ ខ្ញុំត្រឡប់ទៅព្រះអង្គដែលចាត់ខ្ញុំឲ្យមកវិញ ប៉ុន្តែ គ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា៖ «តើព្រះអង្គកំពុងទៅណា?»
6ប៉ុន្តែ ដោយសារខ្ញុំបាននិយាយការនេះដល់អ្នករាល់គ្នា ធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពេញដោយសេចក្តីព្រួយ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើខ្ញុំទៅ វាប្រសើរដល់អ្នករាល់គ្នា។
7ដ្បិត ប្រសិនបើ ខ្ញុំមិនទៅទេ ព្រះដ៏កម្សាន្តចិត្តនឹងមិនមកទេ ប៉ុន្តែ ប្រសិនបើ ខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមកសម្រាប់អ្នករាល់គ្នា។
8នៅពេលព្រះដ៏កម្សាន្តចិត្តយាងមក ព្រះអង្គបង្ហាញដល់លោកីយ៍កំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្តីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ។
9ទាក់ទងនឹងបាប ដោយសារពួកគេមិនជឿលើខ្ញុំ
10ទាក់ទងនឹងសេចក្តីសុចរិត ដោយសារខ្ញុំត្រឡប់ទៅព្រះបិតាវិញ
11ហើយទាក់ទងនឹងការជំនុំជម្រះ ដោយសារអ្នកគ្រប់គ្រងរបស់លោកីយ៍នេះនឹងត្រូវជំនុំជម្រះ។
12ខ្ញុំមានការជាច្រើនប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាមិនយល់ពីវាទេ។
13ប៉ុន្តែ​ នៅពេលព្រះវិញ្ញាណនៃសេចក្តីពិតយាងមក ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងសេចក្តីពិតគ្រប់យ៉ាង ដ្បិតព្រះអង្គមិនបានមានបន្ទូលពីអង្គទ្រង់ផ្ទាល់ទេ។ ប៉ុន្តែ ព្រះអង្គនឹងមានបន្ទូលពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងប្រាប់អ្នករាល់គ្នាពីអ្វីៗដែលនឹងមកដល់។
14ព្រះអង្គនឹងថ្វាយសិរីល្អដល់ខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ ហើយព្រះអង្គនឹងប្រាប់ពីការនោះដល់អ្នករាល់គ្នា។
15អ្វីៗទាំងអស់ដែលព្រះបិតាមាន​ជារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនិយាយថា ព្រះវិញ្ញាណនឹងទទួលអ្វីដែលជារបស់ខ្ញុំ និងព្រះអង្គនឹងប្រាប់ដល់អ្នករាល់គ្នា។
16ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ អ្នករាល់គ្នានឹងបានឃើញខ្ញុំម្តងទៀត។
17បន្ទាប់មក មានពួកសិស្សរបស់ព្រះអង្គខ្លះនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើមានន័យយ៉ាងដូចម្តេច ដែលព្រះអង្គមានបន្ទូលមកហើយថា៖ «ក្នុងរយៈពេលដ៏ខ្លី អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ហើយនៅក្នុងរយៈពេលដ៏ខ្លះខាងមុន អ្នករាល់គ្នានឹងបានឃើញខ្ញុំម្តងទៀត?» ហើយ «ដោយសារខ្ញុំទៅឯព្រះបិតាខ្ញុំវិញ?»
18ដូច្នេះហើយ បានជាពួកគេនិយាយថា៖ «តើអ្វីទៅដែលព្រះអង្គមានបន្ទូលថា៖ «ក្នុងរយៈពេលដ៏ខ្លី?» យើងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្វីទេ»។
19ព្រះយេស៊ូឃើញថា ពួកគេចង់សួរព្រះអង្គ ហើយព្រះអង្គក៏មានបន្ទូលទៅកាន់ពួកគេថា៖ «តើនេះគឺជាអ្វីដែលអ្នករាល់កំពុងតែសួរនៅក្នុងចំណោមអ្នករាល់គ្នា តើអ្វីដែលខ្ញុំនិយាយនោះ មានន័យយ៉ាងដូចម្តេចថា៖ «ក្នុងរយៈពេលដ៏ខ្លី ហើយអ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ហើយក្នុងរយៈពេលដ៏ខ្លី អ្នករាល់គ្នាបានឃើញខ្ញុំម្តងទៀត?
20ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្តែ លោកីយ៍នឹងសប្បាយរីករាយ។ អ្នករាល់គ្នានឹងមានទុក្ខព្រួយយ៉ាងខ្លាំង ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ទៅជាអំណរវិញ។
21នៅពេលស្រី្តបង្កើតកូន នាងមានទុក្ខព្រួយជាខ្លាំង ព្រោះពេលកំណត់របស់នាងមកដល់ហើយ ប៉ុន្តែ នៅពេលនាងបង្កើតកូនរួចហើយ នាងលែងនឹកចាំពីការឈឺចាប់របស់នាងទៀតហើយ ព្រោះតែអំណររដែលនមនុស្សម្នាក់បានកើតមកក្នុងលោកីយ៍នេះ។
22ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងជួបអ្នកសារជាថ្មីម្តងទៀត ហើយដួងចិត្តរបស់អ្នកនឹងមានអំណរ ហើយគ្មានអ្នកណាអាចយកអំណររបស់អ្នកចេញពីអ្នករាល់គ្នាឡើយ។
23នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំទៀតទេ។ ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើ អ្នករាល់គ្នាសុំអ្វីពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានវាមកអ្នករាល់គ្នា។
24រហូតមកទល់ពេលនេះ អ្នករាល់គ្នាមិនបានសុំអ្វីដោយនូវឈ្មោះខ្ញុំទេ។ ចូរសុំ ហើយអ្នករាល់គ្នានឹងទទួល ដូច្នេះ អំណររបស់អ្នកនឹងបានគ្រប់លក្ខណៈ។
25ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ក្នុងពាក្យនៃការប្រៀបធៀប ប៉ុន្តែ នៅពេលកំណត់មកដល់ ខ្ញុំនឹងលែងនិយាយជាពាក្យនៃការប្រៀបធៀបទៀតហើយ ប៉ុន្តែ ផ្ទុយទៅវិញ ខ្ញុំប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អ៊ំពីព្រះបិតា។
26នៅថ្ងៃនោះ ខ្ញុំនឹងសុំដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងមិននិយាយទៅកាន់អ្នកថា ខ្ញុំនឹងអធិស្ឋានដល់ព្រះបិតាសម្រាប់អ្នករាល់គ្នាសិនទេ
27ដ្បិត ព្រះបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ដោយសារ អ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយដោយសារអ្នករាល់គ្នាបានជឿថា ខ្ញុំបានមកពីព្រះបិតា។
28ខ្ញុំបានមកពីព្រះបិតា ហើយខ្ញុំបានមកក្នុងលោកីយ៍នេះ។ ខ្ញុំកំពុងតែចាកចេញពីលោកីយ៍នេះ ហើយខ្ញុំនឹងទៅឯព្រះបិតាវិញ។
29ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល ឥឡូវនេះ ព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ ហើយព្រះអង្គមិនបានប្រើពាក្យនៃការប្រៀបធៀបទេ។
30ឥឡូវនេះ យើងដឹងហើយថា ព្រះអង្គជ្រាបទាំងអស់ ហើយព្រះអង្គមិនត្រូវការឲ្យនរណាសួរព្រះអង្គឡើយ។ ដោយហេតុនេះ យើងខ្ញុំជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។
31ព្រះយេស៊ូវឆ្លើយទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាជឿហើយមែនទេ?»
32មើល៍ ពេលកំណត់បានមកដល់ហើយ ពិតណាស់​ បានមកដល់ពិតប្រាកដមែន នៅពេលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ មនុស្សគ្រប់គ្នានឹងទៅផ្ទះរបស់គេរៀងៗខ្លួន ហើយអ្នករាល់គ្នាក៏នឹងបោះបង់ខ្ញុំចោលដែរ។ ប៉ុន្តែ ខ្ញុំមិននៅម្នាក់ឯងទេ ព្រោះព្រះបិតានៅជាមួយខ្ញុំ។
33ខ្ញុំនិយាយការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសន្តិភាពនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍អ្នកមានទុក្ខលំបាកជាច្រើន ប៉ុន្តែ ចូលមានសេចក្តីក្លាហាន ខ្ញុំបានឈ្នះលោកីយ៍ហើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។