1ឥឡូវនេះ ជាថ្ងៃមុនពេលពិធីបុណ្យរំលង។ ព្រះយេស៊ូជ្រាបថា ពេលកំណត់របស់ព្រះអង្គបានមកដល់ហើយ ក្នុងការចាកចេញពីលោកីយ៍ ហើយត្រឡប់ទៅព្រះបិតាវិញ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងលោកីយ៍ណាស់ ហើយទ្រង់ស្រឡាញ់ពួកគេរហូតដល់ទីបំផុត។
2ឥឡូវនេះ មារបានដាក់វានៅក្នុងចិត្តរបស់លោកយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូនរួចហើយ ដើម្បីក្បត់ព្រះយេស៊ូ។
3ព្រះអង្គជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់ក្នុងព្រះហស្តរបស់ព្រះអង្គ ហើយជ្រាបថា ព្រះអង្គបានយាងមកពីព្រះជាម្ចាស់ ហើយព្រះអង្គនឹងត្រឡប់ទៅឯព្រះជាម្ចាស់វិញ។
4ព្រះអង្គបានក្រោកឡើងពីអាហារល្ងាច ហើយបានយកសម្លៀកបំពាក់ខាងក្រៅរបស់ព្រះអង្គ។ បន្ទាប់មកព្រះអង្គបានយកកន្សែង ហើយយកវាមកក្រវាត់ខ្លួនរបស់ព្រះអង្គ។
5បន្ទាប់មក ព្រះអង្គបានចាក់ទឹកចូលទៅក្នុងផើងមួយ ហើយបានចាប់ផ្តើមលាងជើងពួកសិស្ស ហើយយកកន្សែងដែលចងនៅនឹងខ្លួនរបស់ព្រះអង្គមកជូត។
6ព្រះអង្គបានមកឯលោកស៊ីម៉ូនពេត្រុស ហើយលោកពេត្រុសបានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងលាងជើងទូលបង្គំឬអី?»
7ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅគាត់ថា៖ «អ្វីដែលខ្ញុំកំពុងធ្វើ អ្នកមិនយល់ទេនៅពេលនេះ ប៉ុន្តែ អ្នកនឹងយល់ការនេះនៅពេលក្រោយ»។
8លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងទូលបង្គំទេ»។ ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ប្រសិនបើ ខ្ញុំមិនលាងជើងអ្នក អ្នកគ្មានចំណែកអ្វីជាមួយខ្ញុំទេ»។
9លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំគ្រាន់តែលាងជើងទូលបង្គំឡើយ ប៉ុន្តែ សូមលាងដៃ និងក្បាលរបស់ទូលបង្គំផង»។
10ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយមិនចាំបាច់ទេ លាងតែជើងរបស់អ្នកនោះទៅបានហើយ អ្នកនោះបានស្អាតទាំងស្រុងហើយ។ អ្នកស្អាតហើយ ប៉ុន្តែ អ្នកផ្សេងទេដែលមិនស្អាត»។
11(ដើម្បីព្រះយេស៊ូជ្រាបថា អ្នកណានឹងក្បត់ព្រះអង្គ ហេតុដូច្នេះ ហើយបានជាព្រះអង្គមានបន្ទូលថា៖ «អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ»)។
12នៅពេលព្រះយេស៊ូបានលាងជើងពួកគេដូច្នេះ ហើយបានយកសម្លៀកបំពាក់របស់ព្រះអង្គមកពាក់ ហើយគង់នៅតុអាហារវិញ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកដឹងអ្វីដែលខ្ញុំកំពុងធ្វើជាមួយអ្នករាល់គ្នាទេ?
13អ្នករាល់ហៅខ្ញុំថា៖ «លោកគ្រូ» ឬ «ព្រះអម្ចាស់» អ្នករាល់គ្នានិយាយនោះត្រូវហើយ ខ្ញុំអ៊ីចឹងមែន។
14ប្រសិនបើខ្ញុំ ជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងអ្នករាល់គ្នា អ្នកក៏ត្រូវលាងជើងដល់គ្នាទៅវិញទៅមកដែរ។
15ដ្បិត ខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នាហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នេះបានធ្វើដល់អ្នករាល់គ្នាដែរ។
16ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកបម្រើមិនធំជាម្ចាស់របស់ខ្លួនឡើយ ឬអ្នកនាំសារក៏មិនធំជាងអ្នកដែលចាត់គាត់ឲ្យមកនោះទេ។
17ប្រសិនបើ អ្នករាល់គ្នាស្គាល់ការទាំងនេះ អ្នកនឹងមានពរ ប្រសិនបើ អ្នករាល់គ្នាធ្វើការទាំងនោះ។
18ខ្ញុំមិននិយាយពីអ្នករាល់គ្នាទេ ខ្ញុំដឹងអស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ការនេះអាចកើតឡើងដូច្នេះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា៖ «អ្នកដែលបរិភោគនំប៉័ងខ្ញុំ បានលើកកែងជើងរបស់គាត់ទាស់នឹងខ្ញុំ»។
19ខ្ញុំប្រាប់អ្នករាល់គ្នានៅពេលនេះ មុនពេលវាកើតឡើង ដើម្បីនៅពេលវាកើតឡើង អ្នកអាចជឿថា ខ្ញុំជាព្រះ។
20ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ ទទួលខ្ញុំដែរ ហើយអស់អ្នកណាដែលទទួលខ្ញុំ ទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។
21នៅពេលព្រះយេស៊ូមានបន្ទូលការនេះរួចហើយ ព្រះអង្គមានការខ្វល់ខ្វាយក្នុងវិញ្ញាណ។ ព្រះអង្គបានធ្វើបន្ទាល់ ហើយមានបន្ទូលថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានម្នាក់ក្នុងចំណោមអ្នករាល់គ្នាក្បត់ខ្ញុំ»។
22ពួកសិស្សមើលគ្នាទៅវិញទៅមក ងឿងឆ្ងល់ថាព្រះអង្គកំពុងមានបន្ទូលពីអ្នកណា។
23សិស្សម្នាក់នៃពួកសិស្សរបស់ព្រះអង្គ ជាអ្នកដែលព្រះអង្គស្រឡាញ់ កំពុងតែអង្គុយតុនៅជិតព្រះយេស៊ូ។
24លោកស៊ីម៉ូនពេត្រុស បានធ្វើសញ្ញាទៅសិស្សនោះ ហើយនិយាយថា៖ «សួរព្រះអង្គមើល ព្រះអង្គកំពុងនិយាយអំពីអ្នកណា?»។
25ដូច្នេះ គាត់បានផ្អែកទៅជិតព្រះយេស៊ូហើយនិយាយទៅកាន់ព្រះអង្គថា «ព្រះអង្គម្ចាស់អើយ តើអ្នកនោះជាអ្នកណា?»
26បន្ទាប់មក ព្រះយេស៊ូឆ្លើយថា៖ «គឺជាម្នាក់ដែលខ្ញុំនឹងជ្រលក់នំប៉័ងមួយដុំ ហើយឲ្យទៅអ្នកនោះ»។ ដូច្នេះ នៅពេលព្រះអង្គបានជ្រលក់នំប៉័ងរួចហើយ ព្រះអង្គបានប្រទានទៅលោកយូដាសជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។
27បន្ទាប់ពីបានទទួលនំប៉័ងហើយ សាតាំងបានចូលទៅក្នុងគាត់ ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកកំពុងធ្វើអ្វី ចូរធ្វើវាឲ្យលឿនទៅ»។
28អស់អ្នកដែលអង្គុយនៅតុ គ្មាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលការនេះទៅគាត់។
29អ្នកខ្លះគិតថា ដោយសារលោកយូដាសជាអ្នកកាន់ថង់ប្រាក់ ព្រះយេស៊ូមានបន្ទូលទៅគាត់ «ឲ្យទិញអ្វីដែលយើងត្រូវការ សម្រាប់ពិធីបុណ្យ»។ ឬ អាចឲ្យគាត់ឲ្យអ្វីមួយដល់អ្នកក្រ។
30បន្ទាប់ពីលោកយូដាសបានទទួលនំប៉័ងហើយ គាត់ក៏ចេញទៅភ្លាម។ ពេលនោះយប់ហើយ។
31នៅពេលលោកយូដាសចេញផុតទៅ ព្រះយេស៊ូមានបន្ទូលថា៖ «ឥឡូវនេះ បុត្ររបស់មនុស្សត្រូវទទួលសិរីរុងរឿង ហើយព្រះជាម្ចាស់បានទទួលសិរីរុងរឿងបានតាមរយៈព្រះអង្គដែរ។
32ព្រះជាម្ចាស់នឹងតម្កើងព្រះអង្គនៅក្នុងអង្គទ្រង់ផ្ទាល់ ហើយទ្រង់នឹងតម្កើងព្រះអង្គភ្លាម។
33កូនតូចអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈខ្លីទៀតតែប៉ុណ្ណោះ។ អ្នករាល់គ្នានឹងស្វែងរកខ្ញុំ ដូចដែលខ្ញុំបាននិយាយទៅពួកយូដាដែរថា៖ «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទៅបានទេ»។ ពេលនេះ ខ្ញុំក៏និយាយទៅកាន់អ្នករាល់គ្នាដែរ។
34ខ្ញុំឲ្យដល់អ្នករាល់គ្នានូវក្រឹត្យវិន័យមួយថ្មី គឺថាអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ ដូច្នេះ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
35មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារការនេះ គឺដោយសារអ្នករាល់គ្នាស្រឡាញ់អ្នកទៅវិញទៅមក»។
36លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅណា?» ព្រះយេស៊ូឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំបានទេនៅពេលនេះ ប៉ុន្តែ អ្នកនឹងទៅតាមខ្ញុំនៅពេលក្រោយ»។
37លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គនៅពេលនេះ? ទូលបង្គំនឹងលះបង់ជីវិតរបស់ទូលបង្គំដើម្បីព្រះអង្គ»។
38ព្រះយេស៊ូឆ្លើយថា៖ «តើអ្នកនឹងលះបង់ជីវិតដើម្បីខ្ញុំ? ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់នឹងមិនរងាវទេ ប្រសិនបើអ្នកមិនបដិសេធខ្ញុំបីដង»។