1ប្រាំមួយថ្ងៃមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានយាងចូលភូមិបេថានី ជាកន្លែងដែល ព្រះយេស៊ូបានប្រោសឡាសា ពីស្លាប់ឡើងវិញ។
2ដូច្នេះ ពួកគេបានចម្អិនអាហារល្ងាចសម្រាប់ព្រះអង្គនៅទីនោះ ហើយនាងម៉ាថាជាអ្នកធ្វើម្អូប ប៉ុន្តែ ឡាសាគឺជាម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ។
3បន្ទាប់មក នាងម៉ារីបានយកទឹកអប់ដែលធ្វើឡើងចេញពីទេព្វិរូបរិសុទ្ធដ៏មានតម្លៃបំផុត ចាក់លាបព្រះបាទារបស់ព្រះយេស៊ូជាមួយទឹកអប់នោះ ហើយបានជូតជើងព្រះអង្គជាមួយនឹងសក់របស់នាង។ នៅក្នុងផ្ទះពេញដោយក្លិនក្រអូបរបស់ទឹកអប់នោះ។
4លោកយូដាសអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គ ជាម្នាក់ដែលក្បត់ព្រះអង្គ បាននិយាយថា៖
5«ម្តេចមិនយកទឹកអប់ទៅលក់បីរយឌេណារី រួចចែកដល់អ្នកក្រទៅ?»។
6គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកទុកដាក់ជាមួយអ្នកក្រទេ ប៉ុន្តែ ដោយសារគាត់ជាចោរ គាត់ជាអ្នកកាន់ថងលុយ ហើយគាត់បានលួចពីអ្វីដែលដាក់ទៅក្នុងថង់នោះ។
7ព្រះយេស៊ូមានបន្ទូលថា៖ «ឲ្យនាងបន្តធ្វើអ្វីដែលនាងមានសម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំចុះ។ អ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច។
8ប៉ុន្តែ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
9មានសាសន៍ជាច្រើនបានដឹងថា ព្រះយេស៊ូនៅទីនោះ ហើយពួកគេក៏មករក មិនគ្រាន់តែមករកព្រះយេស៊ូទេ ប៉ុន្តែ ពួកគេក៏ចង់ឃើញឡាសា ដែលព្រះយេស៊ូបានប្រោសគាត់ពីសេចក្តីស្លាប់ឡើងវិញដែរ។
10នាយកបូជាចារ្យបានរួមគំនិតគ្នាធ្វើដូច្នោះ ដើម្បីចង់សម្លាប់ឡាសាដែរ។
11ដោយសារតែគាត់ សាសន៍យូដាជាច្រើនចេញពីពួកគេ ហើយបានជឿលើព្រះយេស៊ូ។
12នៅថ្ងៃបន្ទាប់មានហ្វូងមនុស្សយ៉ាងច្រើនកោះករទៅចូលរួមបុណ្យ។ នៅពេលពួកគេឮថាព្រះយេស៊ូមកក្រុងយេរ៉ូសាឡិមដែរ
13ពួកគេបានយកស្លឹកត្នោត ហើយចេញទៅជួបព្រះអង្គ ហើយស្រែកឡើងថា «ហូសាណា! មានពរហើយ អ្នកដែលមកក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃអ៊ីស្រាអែល»។
14ព្រះយេស៊ូបានជួបជាមួយនឹងសត្វលាស្ទាវមួយ ហើយក៏គង់នៅលើវា ដូចមានសេចក្តីចែងទុកមកថា៖
15«កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ ព្រះមហាក្សត្ររបស់អ្នកមកហើយ ព្រះអង្គគង់នៅលើខ្នងលា។
16ដំបូង ពួកសិស្សរបស់ព្រះអង្គមិនយល់ពីការទាំងនេះទេ ប៉ុន្តែ នៅពេលព្រះយេស៊ូបានទទួលសិរីល្អ ពួកគេបាននឹកចាំ ការទាំងនេះដែលបានចែងអំពីព្រះអង្គ ហើយពួកគេបានធ្វើការទាំងនេះចំពោះព្រះអង្គ។
17បណ្តាជនបានធ្វើបន្ទាល់ថា ពួកគេបាននៅជាមួយព្រះអង្គ នៅពេលទ្រង់ហៅឡាសាចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ពីស្លាប់មកវិញ។
18ដោយសារហេតុផលនេះហើយ បានជាបណ្តាជនចេញទៅជួបព្រះអង្គ ព្រោះពួកគេបានឮថាព្រះអង្គបានធ្វើទីសម្គាល់នេះ។
19ដូច្នេះ ពួកផារីស៊ីបាននិយាយនៅក្នុងចំណោមពួកគេថា៖ «អ្នករាល់គ្នាមិនអាចធ្វើអ្វីបានទាល់តែសោះ មើល! មនុស្សបានទៅតាមអ្នកនោះអស់ហើយ»។
20សាសន៍ក្រិកមួយចំនួននៅក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំនៅថ្ងៃបុណ្យនោះ។
21ពួកគេបានទៅជួបលោកភីលីព ជាអ្នកដែលមកពីភូមិបេតសៃដា ក្នុងស្រុកកាលីឡេ បានសួរគាត់ ហើយនិយាយថា៖ «លោក ពួកយើងចង់ជួបព្រះយេស៊ូ»។
22លោកភីលីពបានទៅជួប ហើយប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពបានទៅជួប ហើយពួកគេបានប្រាប់ព្រះយេស៊ូ។
23ព្រះយេស៊ូឆ្លើយទៅពួកគេ ហើយមានបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ ដែលកូនមនុស្សនឹងទទួលសិរីល្អ។
24ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវមិនកប់ទៅក្នុងដី ហើយស្លាប់ទេ វានៅតែជាគ្រាប់ស្រូវដដែល ប៉ុន្តែ ប្រសិនបើវាស្លាប់ វានឹងបង្កើតផលជាច្រើន។
25អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន នឹងបាត់ជីវិតនោះ ប៉ុន្តែ អ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងលោកីយ៍នេះ នឹងរក្សាវាដើម្បីជីវិតអស់កល្បជានិច្ច។
26ប្រសិនបើ អ្នកណាម្នាក់បម្រើខ្ញុំ ឲ្យគេបម្រើខ្ញុំចុះ ហើយបើខ្ញុំនៅទីណា អ្នកបម្រើខ្ញុំនឹងនៅទីនោះដែរ។ ប្រសិនបើ អ្នកណាម្នាក់បម្រើខ្ញុំព្រះបិតាខ្ញុំនឹងផ្តល់កិត្តិយសដល់អ្នកនោះ។
27ឥឡូវនេះ ព្រលឹងខ្ញុំខ្វល់ខ្វាយ ហើយខ្ញុំនឹងនិយាយយ៉ាងដូចម្តេច? ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំនៅក្នុងវេលានេះ ប៉ុន្តែ ហេតុផលដែលទូលបង្គំមក គឺដើម្បីវេលានេះឯង។
28ឱព្រះបិតាអើយ សូមថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ»។ បន្ទាប់មក មានសម្លេងពីស្ថានសួគ៌មក ហើយមានបន្ទូលថា៖ «យើងបានទទួលសិរីរុងរឿង ហើយនឹងទទួលសិរីរុងរឿងម្តងទៀត»។
29នោះ បណ្តាជនដែលឈរនៅជិត បានឮ ហើយនិយាយថា «មានសម្លេងផ្គរលាន់»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «ទេវតាបាននិយាយជាមួយគាត់»។
30ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលថា៖ «សម្លេងដែលឮនេះមិនមែនសម្រាប់ខ្ញុំទេ ប៉ុន្តែ សម្រាប់អ្នករាល់គ្នាវិញ។
31សេចក្តីជំនុំជម្រះរបស់លោកីយ៍នេះមកដល់ហើយនៅពេលនេះ ហើយដល់ពេលដែលពួកគ្រប់គ្រងលោកីយ៍នេះ ត្រូវបោះទៅក្រៅហើយ។
32នៅពេលដែលខ្ញុំត្រូវបានលើកឡើងពីលោកីយ៍ ខ្ញុំនឹងនាំអ្នករាល់គ្នាមកជិតខ្លួនខ្ញុំផ្ទាល់។
33ព្រះអង្គមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីបែបបទនៃសេចក្តីស្លាប់ ដែលព្រះអង្គត្រូវសុគត។
34បណ្តាជនបានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រិស្តនឹងគង់នៅអស់កល្បជានិច្ច។ តើយើងអាចនិយាយយ៉ាងដូចម្តេច «បុត្រមនុស្សត្រូវតម្កើងឡើង? តើអ្នកណាជាបុត្ររបស់មនុស្ស?»
35បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនឹងនៅជាមួយអ្នករាល់គ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ចូរដើរក្នុងការដែលអ្នករាល់គ្នានៅក្នុងពន្លឺនៅឡើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យសេចក្តីងងឹតយកឈ្នះអ្នករាល់គ្នាឡើយ។ អស់អ្នកណាដែលដើរក្នុងសេចក្តីងងឹត មិនដឹងថាពួកគេកំពុងទៅណាទេ។
36ក្នុងការដែលអ្នករាល់គ្នាមានពន្លឺ ចូរជឿលើពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ»។ ព្រះយេស៊ូមានបន្ទូលការទាំងនេះរួចហើយ ព្រះអង្គក៏ចាកចេញទៅ ហើយលាក់ខ្លួនពីពួកគេ។
37ទោះបីជាព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើននៅចំពោះពួកគេ ប៉ុន្តែ ពួកគេនៅតែមិនជឿលើព្រះអង្គទៀត
38ដូច្នេះ ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាជឿលើការរាយការណ៍របស់យើង ហើយព្រះអម្ចាស់ចង់ឲ្យអ្នកណាឃើញព្រះហស្តរបស់ព្រះអង្គ?»
39ដ្បិត ហេតុផលដែលពួកគេមិនអាចជឿ ព្រោះលោកអេសាយក៏បានមានប្រសាសន៍ដូច្នេះដែរថា
40«ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយព្រះអង្គក៏ធ្វើឲ្យចិត្តរបស់ពួកគេរឹងរូសដែរ បើមិនដូច្នោះទេ ពួកគេអាចមើលឃើញដោយភ្នែករបស់ពួកគេ ហើយយល់នៅក្នុងចិត្តរបស់ពួកគេរឹង ហើយអាចប្រែចិត្ត ហើយយើងអាចប្រោសពួកគេឲ្យជា»។
41លោកអេសាយមានប្រសាសន៍ការទាំងនេះ ដោយសារគាត់ឃើញសីរីរុងរឿងរបស់ព្រះយេស៊ូ ហើយក៏មានប្រសាសន៍ពីព្រះអង្គ។
42ប៉ុន្តែ សូម្បីតែ អ្នកដឹកនាំជាច្រើនបានជឿលើព្រះយេស៊ូ ប៉ុន្តែដោយសារពួកផារីស៊ី ពួកគេមិនទទួលស្គាល់វាទេ ដើម្បីកុំឲ្យពួកគេត្រូវបណ្តេញចេញពីសាលាប្រជុំ។
43ពួកគេស្រឡាញ់ការសរសើរដែលមកពីមនុស្សច្រើនជាការសរសើរដែលមកពីព្រះជាម្ចាស់។
44ព្រះយេស៊ូបានបន្លឺសម្លេង ហើយមានបន្ទូលថា៖ «អ្នកណាដែលជឿដល់ខ្ញុំ មិនគ្រាន់តែជឿលើខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ អ្នកនោះបានជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ
45ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះដែលចាត់ខ្ញុំឲ្យមកដែរ។
46ខ្ញុំបានមកធ្វើជាពន្លឺនៃលោកីយ៍ ដូច្នេះ អស់អ្នកណាដែលជឿលើខ្ញុំ មិនស្ថិតនៅក្នុងសេចក្តីងងឹតឡើយ។
47ប្រសិនបើ អ្នកណាម្នាក់ឮពាក្យខ្ញុំ ប៉ុន្តែ មិនប្រព្រឹត្តតាមពាក្យនោះទេ ខ្ញុំមិនជំនុំជម្រះគាត់ទេ ដ្បិត ខ្ញុំមិនបានមកដើម្បីជំនុំជម្រះលោកីយ៍ ប៉ុន្តែ ដើម្បីសង្គ្រោះលោកីយ៍វិញ។
48អ្នកណាដែលបដិសេធខ្ញុំ ហើយអ្នកណាដែលមិនទទួលពាក្យរបស់ខ្ញុំ មានម្នាក់នឹងជំនុំជម្រះអ្នកនោះ។ ពាក្យដែលខ្ញុំបាននិយាយនឹងជំនុំជម្រះអ្នកនោះនៅថ្ងៃចុងក្រោយ។
49ដ្បិត ខ្ញុំមិនបាននិយាយដើម្បីខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះបិតាដែលចាត់ខ្ញុំឲ្យមក ជាអ្នកប្រទានសេចក្តីបង្គាប់ដល់ខ្ញុំ ពីអ្វីដែលខ្ញុំត្រូវនិយាយ និងពីអ្វីដែលត្រូវប្រាប់។
50ខ្ញុំដឹងថា សេចក្តីបង្គាប់របស់ព្រះអង្គគឺជាជីវិតអស់កល្បជានិច្ច នោះជាអ្វីដែលខ្ញុំនិយាយ ដូចដែលព្រះបិតាបានមានបន្ទូលមកកាន់ខ្ញុំ ដូច្នេះ ខ្ញុំក៏ប្រាប់»។