1មានបុរសម្នាក់ឈ្មោះឡាសាមានជំងឺ។ គាត់នៅភូមិបេតថានី នៅក្នុងភូមិដែលនាងម៉ារី និងបងស្រីរបស់នាងម៉ាថា។
2នាងម៉ារីគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលាបលើព្រះអម្ចាស់ ហើយយកសក់របស់នាងជូតជើងរបស់ព្រះអង្គ រីឯ ឡាសាដែលឈឺនោះជាប្អូនរបស់នាង។
3នោះបងស្រីទាំងពីរបានចាត់គេឲ្យទៅឯព្រះយេស៊ូ និយាយថា៖ «ព្រះអម្ចាស់អើយ មើល អ្នកដែលព្រះស្រឡាញ់ឈឺហើយ»។
4នៅពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានបន្ទូលថា៖ «ជំងឺនេះមិនស្លាប់ទេ ប៉ុន្តែផ្ទុយទៅវិញ ជំងឺនេះដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់វិញ ដើម្បីឲ្យបុត្រារបស់ព្រះបានទទួលសិរីល្អដោយសារវាដែរ»។
5ព្រះយេស៊ូស្រឡាញ់នាងម៉ាថា និងប្អូនស្រីរបស់នាង ព្រមទាំងឡាសាផង។
6ដូច្នេះ នៅពេលព្រះអង្គឮថា ឡាសាឈឺ ព្រះយេស៊ូស្នាក់នៅកន្លែងដែលព្រះអង្គនៅនោះពីរយប់ថែមទៀត។
7បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «តោះ យើងទៅស្រុកយូដាម្តងទៀត»។
8ពួកសិស្សនិយាយទៅកាន់ព្រះអង្គថា៖ «រ៉ាប៊ី ពួកយូដាកំពុងតែចង់ចោលព្រះអង្គនឹងដុំថ្ម តើព្រះអង្គនៅតែចង់ត្រឡប់ទៅវិញម្តងទៀត?»
9ព្រះយេស៊ូឆ្លើយថា៖ «តើមួយថ្ងៃមិនមានដប់ពីរម៉ោងទេឬអី? ប្រសិនបើ អ្នកណាម្នាក់ដើរនៅពេលថ្ងៃ គាត់នឹងមិនជំពប់ទេ ព្រោះគាត់មើលឃើញ ដោយសារពន្លឺរបស់លោកីយ៍នេះ។
10ប៉ុន្តែ ប្រសិនបើ គាត់ដើរពេលយប់វិញ គាត់នឹងជំពប់មិនខាន ព្រោះពន្លឺមិននៅក្នុងគាត់ទេ»។
11ព្រះអង្គមានបន្ទូលពីការទាំងនេះ ហើយបន្ទាប់ពីមានបន្ទូលពីការទាំងនេះហើយ ទ្រង់មានបន្ទូលទៅពួកគេថា៖ «មិត្តសម្លាញ់របស់យើងឡាសាបានដេកលក់ហើយ ប៉ុន្តែ ខ្ញុំនឹងទៅ ដើម្បីខ្ញុំដាស់គាត់ឲ្យក្រោកពីគេវិញ»។
12ដូច្នេះហើយ បានជាពួកសិស្សទូលទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ គាត់ដេកលក់មែន គាត់នឹងភ្ញាក់ឡើងវិញ»។
13ព្រះយេស៊ូមានបន្ទូលពីការស្លាប់របស់គាត់ ប៉ុន្តែ ពួកគេគិតថា ព្រះអង្គកំពុងមានបន្ទូលពីការដេកសម្រាក។
14បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេយ៉ាងច្បាស់ថា៖ «ឡាសាស្លាប់ហើយ»។
15ដោយព្រោះអ្នករាល់គ្នា ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំមិននៅទីនោះដើម្បីឲ្យអ្នករាល់គ្នាអាចជឿ។ តោះ ចូរយើងទៅជួបគាត់»។
16លោកថូម៉ាស ដែលហៅថា ឌីឌីម និយាយទៅពួកសិស្សទាំងអស់ថា៖ «តោះ យើងទៅ ដើម្បីឲ្យយើងអាចស្លាប់ជាមួយព្រះយេស៊ូ»។
17នៅពេលព្រះយេស៊ូយាងមកដល់ ព្រះអង្គបានឃើញថា ឡាសាត្រូវបានដាក់ទៅក្នុងផ្នូរបួនថ្ងៃរួចស្រេចទៅហើយ។
18ភូមិបេថានីនៅជិតយេរ៉ូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ។
19ពួកយូដាជាច្រើនបានចូលទៅឯនាងម៉ាថា និងម៉ារី ដើម្បីកម្សាន្តចិត្តពួកនាងពីប្អូនរបស់របស់ពួកគេ។
20បន្ទាប់មក នាងម៉ាថា នៅពេលដែលនាងបានឮថាព្រះយេស៊ូយាងមក នាងបានទៅជួបព្រះអង្គ ប៉ុន្តែនាងម៉ារីកំពុងអង្គុយនៅក្នុងផ្ទះ។
21បន្ទាប់មក នាងម៉ាថាបាននិយាយទៅកាន់ព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ព្រះអង្គនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនស្លាប់ទេ។
22ខ្ញុំម្ចាស់ដឹងថា អ្វីក្តីដែលព្រះអង្គទូលសូមដល់ព្រះជាម្ចាស់ ទ្រង់នឹងប្រទានដល់ព្រះអង្គមិនខាន»។
23ព្រះយេស៊ូឆ្លើយទៅនាងថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញម្តងទៀត»។
24នាងម៉ាថាឆ្លើយទៅកាន់ព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា ព្រះអង្គនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
25ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អស់អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ក៏ដោយ នឹងរស់ឡើងវិញជាមិនខាន។
26ហើយអស់អ្នកដែលរស់នៅនៅឡើយ ដែលជឿដល់ខ្ញុំ នឹងមិនស្លាប់ឡើយ។ តើអ្នករាល់គ្នាជឿការនេះទេ?»។
27នាងនិយាយទៅកាន់ព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿថា ព្រះអង្គគឺជាព្រះគ្រិស្ត ជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលបានយាងមកនៅលើផែនដីនេះ»។
28នៅពេលដែលនាងនិយាយការនេះរួចហើយ នាងបានចេញទៅហៅនាងម៉ារីជាប្អូនស្រីរបស់នាងដោយសម្ងាត់។ នាងនិយាយថា៖ «លោកគ្រូមកដល់ហើយ ហើយសួររកអូនឯង»។
29នៅពេលនាងឮដូច្នេះ នាងបានក្រោកឡើងយ៉ាងលឿន ហើយទៅរកព្រះអង្គ។
30ព្រះយេស៊ូមិនទាន់បានចូលទៅក្នុងភូមិនៅឡើយទេ ប៉ុន្តែ ព្រះអង្គនៅកន្លែងដែលនាងម៉ាថាបានជួបព្រះអង្គ។
31ដូច្នេះ នៅពេលពួកយូដា ដែលនៅក្នុងផ្ទះជាមួយនាង និងអ្នកដែលមកកម្សាន្តចិត្តនាង ឃើញនាងម៉ារីក្រោកឡើងយ៉ាងលឿន ហើយចេញក្រៅយ៉ាងដូច្នេះ ពួកគេក៏ដើរតាមនាង គិតថានាងទៅឯផ្នូរ ដើម្បីយំនៅទីនោះ។
32នៅពេលនាងម៉ារីមកដល់កន្លែងដែលព្រះយេស៊ូគង់នៅ ហើយបានឃើញព្រះអង្គ។ នាងបានលុតជង្គង់ចុះនៅជិតព្រះបាទាព្រះអង្គ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ព្រះអង្គនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំម្ចាស់ មិនស្លាប់ទេ»។
33នៅពេលព្រះយេស៊ូឃើញនាងយំ ហើយពួកយូដាដែលមកជាមួយនាងកំពុងយំផងដែរ ព្រះអង្គមានព្រះទ័យក្តុកក្តួលជាខ្លាំងនៅខាងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយអន្ទះសារជាខ្លាំង។
34ទ្រង់មានបន្ទូលថា៖ «តើអ្នកបានគាត់នៅឯណា?» ពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងមក ព្រះអង្គនឹងឃើញ»។
35ព្រះយេស៊ូទ្រង់ព្រះកន្សែង។
36បន្ទាប់មក ពួកយូដានិយាយថា៖ «មើល ព្រះអង្គស្រឡាញ់ឡាសាប៉ុណ្ណា!»
37ប៉ុន្តែ មានអ្នកខ្លះនៅក្នុងចំណោមពួកគេនិយាយថា៖ «តើបុរសម្នាក់នេះ ដែលអាចធ្វើឲ្យមនុស្សខ្វាក់ភ្លឺបាន តើគាត់អាចធ្វើឲ្យបុរសនេះមិនស្លាប់បានទេ?»
38បន្ទាប់មក ព្រះយេស៊ូមានព្រះទ័យក្តុកក្តួលម្តងទៀតនៅក្នុងព្រះអង្គ ទ្រង់បានយាងទៅឯផ្នូរ។ នៅឯផ្នូរ មានថ្មបិទជិត។
39ព្រះយេស៊ូមានបន្ទូលថា៖ «ចូរយកថ្មនេះចេញ!»។ នាងម៉ាថា បងស្រីរបស់ឡាសាទូលទៅកាន់ព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ មកដល់ពេលនេះរូបកាយរលួយហើយដ្បិតគាត់បានស្លាប់បួនថ្ងៃហើយ»។
40ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបាននិយាយទេឬអីថា ប្រសិនបើអ្នកជឿ អ្នកនឹងបានឃើញសិរីល្អរបស់ព្រះជាម្ចាស់?»។
41ដូច្នេះ ពួកគេបានយកថ្មចេញ។ ព្រះយេស៊ូបានសម្លឹងមើល ហើយ មានបន្ទូលថា៖ «ព្រះបិតាអើយ ទូលបង្គំដឹងថា ព្រះអង្គស្តាប់ទូលបង្គំ។
42ទូលបង្គំដឹងថា ព្រះអង្គស្តាប់ទូលបង្គំជានិច្ច ប៉ុន្តែ ដោយព្រោះហ្វូងមនុស្សដែលកំពុងឈរនៅជុំវិញទូលបង្គំ បានជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមក»។
43បន្ទាប់ពីព្រះអង្គមានបន្ទូលរួចហើយ ព្រះអង្គក៏ស្រែកសម្លេងយ៉ាងខ្លាំងថា៖ «ឡាសា ចេញមក!»
44បុគ្គលដែលស្លាប់នោះបានចេញមក ជើង និងដៃរបស់គាត់ត្រូវបានចងដោយក្រណាត់ ហើយមុខរបស់គាត់ក៏ត្រូវបានចងដោយក្រណាត់ដែរ។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ចេញទៅ»។
45បន្ទាប់មក មានពួកយូដាជាច្រើនដែលមកជាមួយនាងម៉ារី បានឃើញអ្វីដែលព្រះយេស៊ូបានធ្វើ ហើយបានជឿលើព្រះអង្គ។
46ប៉ុន្តែ មានអ្នកខ្លះក្នុងចំណោមពួកគេបានចេញទៅឯពួកផារីស៊ី ហើយប្រាប់ពួកគេពីអ្វីដែលព្រះយេស៊ូបានធ្វើ។
47នាយកបូជាចារ្យ និងពួកផារីស៊ីបានជួបជុំគ្នា ប្រឹក្សាជាមួយគ្នា ហើយនិយាយថា «តើយើងត្រូវធ្វើអ្វី?»។ បុរសម្នាក់នេះ បានធ្វើទីសម្គាល់ជាច្រើន។
48ប្រសិនបើ យើងទុកគាត់ឲ្យធ្វើដូច្នេះ មនុស្សគ្រប់គ្នាមុខជាជឿលើគាត់មិនខាន។ ពួករ៉ូមនឹងមក ហើយនឹងគ្រប់គ្រងលើយើង និងប្រទេសយើងផង»។
49ប៉ុន្តែ មានបុរសម្នាក់នៅក្នុងចំណោមពួកគេឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ មានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាគ្មានដឹងអ្វីទាំងអស់។
50អ្នករាល់គ្នាមិនគិតទេថា ប្រសិនបើ មនុស្សម្នាក់ស្លាប់ ជំនួសប្រជាជន ប្រសើរជាងមនុស្សមួយប្រទេសត្រូវវិនាស»។
51គាត់មានប្រសាសន៍ការនេះ មិនមែនដោយខ្លួនគាត់ទេ។ ផ្ទុយទៅវិញ ក្នុងនាមជាមហាបូជាចារ្យនៅក្នុងឆ្នាំនោះ គាត់បានថ្លែងទំនាយថា ព្រះយេស៊ូត្រូវសុគតដើម្បីប្រទេសជាតិ។
52ហើយមិនគ្រាន់តែសម្រាប់ប្រទេសជាតិប៉ុណ្ណឹងទេ ប៉ុន្តែ ដើម្បីឲ្យបុត្រធីតារបស់ព្រះជាម្ចាស់ដែលបានខ្ចាត់ខ្ចាយអាចប្រមូលមូលរួមតែមួយវិញ។
53ដូច្នេះ ចាត់តាំងពីថ្ងៃនោះមក ពួកគេបានរៀបគម្រោងពីរបៀបនៃការសម្លាប់ព្រះយេស៊ូ។
54ព្រះយេស៊ូលែងយាងនៅក្នុងចំណោមពួកគេជាសាធារណៈទៀតហើយ ប៉ុន្តែ ព្រះអង្គបានចេញពីទីនោះទៅតំបន់ដែលនៅជិតនឹងទីរហោស្ថានគឺនៅក្នុងក្រុងមួយដែលហៅថា អេប្រាអ៊ីម។ ព្រះអង្គគង់នៅទីនោះជាមួយពួកសិស្ស។
55ហើយពិធីបុណ្យរំលងរបស់សាសន៍យូដាជិតមកដល់ ហើយមានមនុស្សជាច្រើនមកពីប្រទេសផ្សេងបានឡើងទៅក្រុងយេរ៉ូសាឡិម មុនថ្ងៃបុណ្យចម្លង ដើម្បីធ្វើឲ្យពួកគេវិសុទ្ធ។
56ពួកគេស្វែងរកព្រះយេស៊ូ ហើយបាននិយាយទៅកាន់គ្នាទៅវិញទៅមក នៅពេលដែលពួកគេនៅក្នុងព្រះវិហារថា៖ «តើអ្នកគិតយ៉ាងដូចម្តេច? ថាតើគាត់នឹងមិនមកចូលរួមពិធីបុណ្យទេឬអី?»។
57នាយកបូជាចារ្យ និងពួកផារីស៊ីបានដាក់សេចក្តីបង្គាប់ថា ប្រសិនបើអ្នកណាម្នាក់ដឹងថាព្រះយេស៊ូនៅទីណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេបានចាប់ព្រះអង្គ។