1នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមា ទាក់ទងនិងប្រជាជាតិផ្សេងៗ។
2នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចទឹកដីយូដា ព្រះចៅផារ៉ោននេកោ ជាស្ដេចទឹកដីអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូក្នេសា ជាស្ដេចទឹកដីបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីទឹកដីអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកោដូចតទៅ៖
3ចូរតម្រៀបគ្នាជាក្បួនទ័ពតូច ឬធំ ចូររៀបចំខ្លួនចូលច្បាំង។
4ទ័ពសេះត្រូវចងបង្ហៀរសេះ ហើយឡើងជិះទៅ ចូរតម្រៀបគ្នាជាជួរ ពាក់មួកដែក សំលៀងមុខលំពែង ហើយពាក់អាវក្រោះទៅ។
5ហេតុអ្វីបានជាយើងឃើញពួកគេ ធ្លាក់ទឹកចិត្តដូច្នេះ? ពួកគេនាំគ្នាដកទ័ពថយ ទាហានដ៏ខ្លាំងពូកែត្រូវខ្មាំងសម្លាប់ ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយ។ ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
6អ្នករត់លឿនពុំអាចរត់រួចខ្លួនឡើយ ហើយពួកទាហានរបស់ក៏ពុំអាចគេចខ្លួនបានដែរ។ ពួកគេនឹងជំពប់ដួលត្រង់ នៅទិសខាងជើង ដៃទន្លេអឺប្រាត។
7តើនរណាប្រៀបដូចទន្លេនីលជន់ជោរឡើង ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង?
8គឺអេស៊ីបនេះហើយដែលប្រៀបដូច ទន្លេនីលជន់ជោរឡើង ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង។ អ្នកនៅអេសុីបថា៖ ខ្ញុំនឹងជន់ឡើងលិចផែនដី។ ខ្ញុំនឹងវាយក្រុង និងសម្បត្តិទ្រព្យទាំងអស់។
9ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ! រទេះចម្បាំង។ ចូរសម្រុកទៅមុខយ៉ាងលឿន! ទាហានដ៏ខ្លាំងពូកែ ពីទឹកដីអេត្យូពី ទឹកដីពូធ ដែលជាអ្នកកាន់ខែល និងទាហានពីទឹកដីលូឌដែលជាអ្នកបាញ់ព្រួញចូរនាំគ្នាចេញទៅដែរ។
10នៅថ្ងៃនោះគឺជាថ្ងៃសងសឹក ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមួល ហើយព្រះជាម្ចាស់នឹងសងសឹកទៅលើខ្មាំងសត្រូវរបស់ព្រះអង្គ។ មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ។ ហើយមានឈាមដាបគ្រប់ទិសទី។ ដ្បិត នៅទីនោះនឹងមានយញ្ញបូជា ថ្វាយដល់ ព្រះអម្ចាស់ដ៏ជាព្រះនៃពិភពទាំងមូល នៅក្នុងទឹកដីខាងជើង តាមមាត់ទន្លេអឺប្រាត។
11ឱកូនស្រីក្រមុំនៃទឹកដីអេស៊ីព្ទអើយ ចូរឡើងទៅឯទឹកដីកាឡាត យកប្រទាលមុខសះចុះ អ្នកនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ អ្នកនឹងមើលខ្លួនមិនជាឡើយ។
12ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់ ព្រោះសម្រែករបស់អ្នក លាន់ឮពាសពេញលើផែនដី។ ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា ដួលស្លាប់ទាំងពីរនាក់»។
13នេះជាព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងប្រាប់ដល់ព្យាការីយេរេមាអំពីព្រះចៅនេប៊ូក្នេសា ជាស្ដេចទឹកដីបាប៊ីឡូន ត្រូវទៅវាយទឹកដីអេស៊ីប៖
14«ចូរប្រកាសនៅទឹកដីអេស៊ីប ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប និងក្រុងថាផ្នេស! ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ ដ្បិតដាវនៃសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ។
15ហេតុអ្វីបានជាព្រះគោ ដ៏ខ្លាំងពូកែរបស់អ្នក បែរជាអោនមុខទៅដីដូច្នេះ? ពួកព្រះទាំងនោះគឺមិនអាចឈរបានទេ នៅពេលព្រះអម្ចាស់ផ្ដួលគេ ឲ្យរលំទៅលើដីនោះ។
16ព្រះជាម្ចាស់ក៏បានធ្វើមនុស្សចំនួនច្រើភ័យញ័រ។ ទាហានបានដូលលើគ្នាម្តងមួយៗ។ ពួកគេបានទាំងពោលថា ចូរយើងក្រោកឡើង។ ត្រឡប់ទៅផ្ទះយើងវិញ។ សូមឲ្យយើងត្រឡប់ទៅរកអ្នកស្រុក និងមាតុភូមិរបស់យើងវិញ។ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
17ពួកបានគេប្រកាសថា ព្រះចៅផារ៉ោន ជាស្ដេចទឹកដីអេស៊ីប គឺបានតែសម្លេង គឺជាស្តេចដែលមានត្រចៀកសរ។
18ព្រះមហាក្សត្រដែលមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូល ដោយយកព្រះជន្មរបស់ ព្រះអង្គផ្ទាល់ជាសាក្សីថា តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ ហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណា។
19ប្រជាជនទឹកដីអេស៊ីប ចូរវេចបង្វេចទៅ ដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។ ក្រុងណូបនឹងក្លាយទៅជាទីស្មសាន ជាកន្លែងដែលឆេះខ្ទេចខ្ទី គ្មាននរណារស់នៅ។
20ទឹកដីអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាត តែនឹងមានមូសដ៏សាហាវ។ ពីទិសខាងជើងមកខាំ។
21ពួកទាហានដែលទឹកដីអេស៊ីបជួលមកច្បាំង ឲ្យពួកគេ សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន តែទាហានទាំងនោះក៏បកក្រោយដែរ គេរត់ទាំងអស់គ្នា។ គ្មាននរណាស៊ូទ្រាំបានទេ ដ្បិតថ្ងៃមហន្តរាយ គឺជាពេលដែលយើងដាក់ទោសពួកគេ បានធ្លាក់មកលើពួកគេហើយ។
22ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅយ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
23ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ទោះបីព្រៃនោះពិបាកចូលក៏ដោយ។ ដ្បិតពួកសត្រូវមានចំនួនច្រើនឥតគណនា គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត ហើយមិនអាចរាប់បាននោះទេ។
24ប្រជាជននៅទឹកដីអេស៊ីបត្រូវអាម៉ាស់។ ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិ ដែលមកពីទិសខាងជើង»។
25ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអុីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូ ព្រមទាំងផារ៉ោន ជាស្ដេចទឹកដីអេស៊ីប គឺយើងដាក់ទោសព្រះ និងស្ដេចទឹកដីអេស៊ីប យើងដាក់ទោសផារ៉ោន និងអស់អ្នកដែល ផ្ញើជីវិតលើស្ដេចនេះ។
26យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ អស់អ្នកដែលចង់ប្រហារជីវិតពួកគេ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចទឹកដីបាប៊ីឡូន និងក្នុងកណ្ដាប់ដៃនាយទាហានរបស់គេ។ ក្រោយមកទៀត ទឹកដីអេស៊ីបនឹងមាន មនុស្សរស់នៅ ដូចកាលពីមុន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
27យ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម យើងនឹងសង្គ្រោះអ្នកឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នក ពីទឹកដីដែលគេជាប់ជាឈ្លើយ។ កូនចៅយ៉ាកុបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
28យ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងស្ថិតនៅជាមួយអ្នក យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកម្ចាត់កម្ចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថា គ្មានទោសបានទេ»។