1លោកអប៊ីម៉ាឡេក កូនប្រុសរបស់លោកយេរូប បាល បានទៅរកបងប្អូន និង សាច់ញាតិម្តាយរបស់លោកនៅស៊ីគែម ហើយគាត់បាននិយាយទៅកាន់បងប្អូន និងសាច់ញាត់ទាំងអស់របសើម្តាយគាត់ថា៖
2«សូមអ្នករាល់គ្នានិយាយមក! ដើម្បីឲ្យអ្នកមុខអ្នកការចាស់ទុំនៅស៊ីគែមទាំងអស់បានឮថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបបាលទាំងចិតសិបនាក់ គ្រប់គ្រងលើអ្នករាល់គ្នាឬ ក៏ចង់ឲ្យមានតែម្នាក់? សូមចងចាំថា ខ្ញុំជាសាច់ឈាមរបស់អស់លោកដែរ»។
3សាច់ញាតិខាងម្តាយរបស់លោកអប៊ីម៉ាឡេកបាននាំយកពាក្យនេះទៅជម្រាបដល់ចាស់ទុំអ្នកមុខអ្នកការរបស់ស៊ីគែម ហើយពួកគេបានគាំទ្រលោក ដោយនិយាយ៖ «លោកជាបងប្អូនរបស់យើង»។
4ពួកគេបានយកប្រាក់ចិតសិបតម្លឹងពីព្រះវិហាររបស់ព្រះបាល បេរិតមកឲ្យលោក លោកបានយកប្រាក់នេះទៅជួលមនុស្សគ្មានច្បាប់ទម្លាប់ និងមនុស្សពាលឲ្យមកតាមលោក។
5លោកអប៊ីម៉ាឡេកបានត្រឡប់ទៅផ្ទះឪពុករបស់គាត់នៅអូរប្រា នៅទីនោះលោកបានសម្លាប់បងប្អូនប្រុសទាំងចិតសិបនាក់ ដែលជាកូនរបស់លោកយេរូបបាលក្នុងពេលតែមួយ មានតែលោកយ៉ូថាម ដែលជាកូនប្រុសពៅរបស់លោកយេរូបាលប៉ុណ្ណោះទេ ដែលនៅរស់ គឺលោកបានលាក់ខ្លួនរបស់លោក។
6ចាស់ទុំនៅស៊ីគែម និង បេតមីឡូទាំងអស់ បានមកជួបជុំគ្នាហើយពួកគេបានលើកលោកអប៊ីម៉ាឡេកឡើងជាស្តេច គឺនៅជិតដើមជ្រៃ ក្បែរស្តូបថ្ម ក្នុងស៊ីគែម។
7ពេលដែលលោកយ៉ូថាមបានទទួលដំណឹងនេះ នោះលោកក៏ឡើងទៅលើកំពូលភ្នំ កេរីស៊ីន ទាំងស្រែកយ៉ាងខ្លាំងថា៖ «ពួកចាស់ទុំនៃស៊ីគែមអើយចូលស្តាប់ ដូច្នេះ សូមព្រះជាម្ចាស់ស្តាប់អ្នករាល់គ្នាដែរ។
8ថ្ងៃមួយដើមឈើទាំងឡាយបានចេញស្វែងរកស្តេចគ្រងរាជ្យលើពួកគេ។ ពួកគេបាននិយាយទៅកាន់ដើមអូលីវថា៖ «ចូរគ្រងរាជ្យលើយើង»។
9ប៉ុន្តែ ដើមអូលីវតបវិញថា៖ «តើខ្ញុំគួរនឹងបោះបង់ប្រេងរបស់ខ្ញុំ ដែលប្រើសម្រាប់តែងតាំងព្រះនិងមនុស្ស ចោល ហើយអោយខ្ញុំត្រឡប់ទៅយោលខ្លួនជាមួយដើមឈើឯទៀតៗឬអី?
10រួចមកដើមឈើទាំងឡាយនិយាយទៅកាន់ដើមឧទុម្ពរថា «សូមមក ហើយគ្រងរាជ្យលើយើង!»
11ប៉ុន្តែ ដើមឧទុម្ពរតបវិញថា «តើគួរឲ្យខ្ញុំបោះបង់ផ្លែដ៏ល្អនិងមានរស់ជាតិដ៏ផ្អែមឆ្ងាញ់របស់ខ្ញុំចោល ហើយត្រឡប់ទៅយោលខ្លួនជាមួយដើមឈើឯទៀតៗឬ?»
12ពេលនោះដើមឈើទាំងឡាយនិយាយទៅកាន់ដើមទំពាំងបាយជូរថា «ចូរមកហើយគ្រងរាជ្្យលើយើង!»
13ដើមទំពាំងបាយជូរតបវិញថា៖ «តើគួរឲ្យខ្ញុំបោះបង់ស្រារបស់ខ្ញុំ ដែលធ្វើឲ្យព្រះ និងមនុស្សសប្បាយចិត្តគ្រប់គ្នានោះ ហើយត្រឡប់ទៅយោលខ្លួនជាមួយដើមឈើទាំងឡាយនោះឬអី»។
14ពួកឈើទាំងឡាយក៏និយាយទៅកាន់គុម្ពបន្លាថា «ចូរមក ហើយគ្រងរាជ្យលើយើង»។
15គុម្ពបន្លាក៏តបទៅវិញថា៖ «ប្រសិនបើ អ្នករាល់គ្នាពិតជាចង់អភិសេកខ្ញុំធ្វើជាស្តេចសោយរាជ្យលើអ្នករាល់គ្នាមែន ដូច្នេះ ចូរចូលមក ហើយជ្រកក្រោមម្លប់របស់ខ្ញុំចុះ។ បើមិនដូចទេ ចូរឲ្យមានភ្លើងចេញពីគុម្ពបន្លា ហើយបញ្ឆេះដើមតាត្រៅនៅស្រុកលីបង់ថែមទៀតចុះ»។
16ឥឡូវនេះ តើអ្នករាល់គ្នាបានលើក លោកអប៊ីម៉ាឡេក ជាស្តេចដោយទៀងត្រង់និងស្មោះអស់ពីចិត្តឬ ហើយតើអ្នករាល់គ្នាបានប្រព្រឹត្តចំពោះលោកយេរូបបាល និងគ្រួសាររបស់លោកដោយការដឹងគុណលោកចំពោះកិច្ចការដែលលោកបានធ្វើដល់អ្នករាល់គ្នាឬ?
17ឥឡូវចូលគិតមើលចុះ ឪពុករបស់ខ្ញុំបានច្បាំងដើម្បីអ្នករាល់គ្នា គាត់ស៊ូប្តូរជីវិតរំដោះអ្នករាល់គ្នាចេញពីកណ្តាប់ដៃរបស់ពួកម៉ាឌាន
18ប៉ុន្តែ ថ្ងែនេះអ្នករាល់គ្នាបានក្រោកឡើងប្រឆាំងនឹងក្រុមគ្រួសារលោក ហើយបានសម្លាប់កូនប្រុសរបស់លោកទាំងចិតសិបនាក់ក្នុងពេលតែមួយ បន្ទាប់មក អ្នករាល់គ្នាបានលើកលោកអប៊ីម៉ាឡេក ជាកូនរបស់ស្រីបម្រើឲ្យធ្វើជាស្តេចសោយរាជ្យលើចាស់ទុំរបស់ស៊ីគែម ព្រោះគេជាសាច់ញាតិរបស់អ្នករាល់គ្នា។
19ប្រសិនបើ អ្នករាល់គ្នាបានប្រព្រឹត្តដោយស្មោះត្រង់ និងសុចរិតជាមួយលោកយេរូបបាល និងក្រុមគ្រួសាររបស់លោក ដូច្នេះ សូមឲ្យអ្នករាល់គ្នាបានរីករាយជាមួយលោកអប៊ីម៉ាឡេក ហើយសូមឲ្យគេរីករាយជាមួយអ្នករាល់គ្នាដែរ។
20ប៉ុន្តែប្រសិនបើ មិនដូច្នេោះទេ សូមឲ្យមានភ្លើងចេញពី លោកអប៊ីម៉ាឡេកមកបញ្ឆេះមនុស្សទាំងអស់នៃស៊ីគែម និង បេត មីឡូទៅចុះ ហើយក៏សូមឲ្យភ្លើងចេញពីមនុស្សនៅស៊ីគែម និងបេត មីឡូមកបញ្ឆេះលោកអប៊ីម៉ាឡេក។
21បន្ទាប់មកលោកយ៉ូថាមក៏គេចខ្លួនរត់ទៅស្រុកបៀរ ហើយគាត់រស់នៅទីនោះឆ្ងាយពីលោកអប៊ីម៉ាឡេក បងប្រុសរបស់លោក។
22លោកអប៊ីម៉ាឡេកបានសោយរាជ្យលើជនជាតិអ៊ីស្រាអែលអស់រយះពេលបីឆ្នាំ។
23ព្រះអម្ចាស់បានបញ្ជូនវិញ្ញាណអាក្រក់មក ដែលបណ្តាលអោយអប៊ីម៉ាឡេក និងចាស់ទុំនៅស៊ីគែមបាក់បែកគ្នា គឺពួកចាស់ទុំបានក្បត់អប៊ីម៉ាឡេក។
24ព្រះអម្ចាស់បានធ្វើអោយពួកគេទទួលទោសចំពោះឃាតកម្មដែលគេបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសទាំងចិតសិបរបស់យេរូបបាល ចំណែកលោកអប៊ីម៉ាឡេក បានទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់គាត់ រីឯពួកចាស់ទុំរបស់ស៊ីគែម ទទួលទោសព្រោះតែរួមគំនិតជាមួយគាត់ ក្នុងឃាតកម្មនេះ។
25ចាស់ទុំនៃស៊ីគែម បានដាក់មនុស្សទៅបង្កប់ខ្លួននៅកំពូលភ្នំដើម្បីវាយឆ្មក់គេ ហើយពួកគេបានប្លន់អស់អ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ។ មានគេនាំដំណឹងនេះទៅប្រាប់ដល់អប៊ីម៉ាឡេក។
26លោកកាអាល ជាកូនរបស់លោកអេបេត បានឡើងទៅស៊ីគែម ជាមួយសាច់ញាតិរបស់គាត់។ ពួកចាស់ទុំនៅស៊ីគែម ទុកចិត្តលោក។
27ពួកគេបានចេញទៅវាលបេះផ្លែទំពាំងបាយជូរ ហើយកៀបយកទឹក និងធ្វើបុណ្បយ៉ាងសប្បាយ។ ពួកគេបានប្រារព្ធពិធីនៅក្នុងវិហារនៃព្រះរបស់ពួកគេ ពួកគេស៊ីផឹក ហើយដាក់បណ្តាសារអប៊ីម៉ាឡេក។
28លោកកាអាល កូនប្រុសរបស់លោកអេបេតបានសួរថា៖ «តើលោកអប៊ីម៉ាឡេកជាអ្នកណា? ហើយស៊ីគែមជាអ្នកណា បានជាយើងត្រូវសង្គ្រោះពួកគេ? តើគេមិនមែនជាកូនប្រុសរបស់លោកយេរូប បាល ទេឬអី? តើសេប៊ូល មិនមែនជាតំណាងរបស់គេទេឬ? ហេតុអ្វីត្រូវបម្រើលោកអប៊ីម៉ាឡេក? ចូរបម្រើលោកហាម៉ោ ឪពុកស៊ីគែមដោយស្មោះត្រង់!
29ខ្ញុំរំពឹងថាមនុស្សទាំងនេះនឹងនៅក្រោមការដឹកនាំរបស់ខ្ញុំ! បន្ទាប់មកខ្ញុំនឹងរលំអប៊ីម៉ាឡេក។ ខ្ញុំនឹងស្រែកទៅអប៊ីម៉ាឡេកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពទាំងអស់របស់អ្នកមក។»
30នៅពេលដែលលោកសេប៊ូល តំណាងក្រុង បានឮពាក្យរបស់លោកកាអាល កូនប្រុសរបស់លោក អេបេត គាត់ខឹងយ៉ាងខ្លាំង។
31គាត់បានបញ្ជូនអ្នកនាំសារជាសម្ងាត់ទៅប្រាប់លោកអប៊ីម៉ាឡេកថា៖ «មើល កាអាលកូនប្រុសរបស់អេបេតនិងសាច់ញាតិរបស់គេកំពុងតែមកស៊ីគែម ហើយពួកគេកំពុងញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងអ្នក។
32ឥឡូវនេះចូរលោកក្រោកឡើងទាំងយប់ ទៅលាក់ខ្លួននៅវាលស្រែជាមួយទាហានរបស់លោក។ ហើយនៅពេលព្រឹកព្រលឹម ព្រះអាទិត្យរះឡើងសឹមវាយចូលទីក្រុង។
33នៅពេលដែលគាត់និងមនុស្សរបស់គាត់ចេញមកប្រយុទ្ធជាមួយលោក លោកត្រូវធ្វើគ្រប់យ៉ាងដែលលោកអាចធ្វើបាន»។
34ដូច្នេះ ក្នុងវេលាយប់នោះ លោកអប៊ីម៉ាឡេក និងមនុស្សទាំងអស់ដែលនៅជាមួយ បានរៀបចំបង្កប់ខ្លួនប្រឆាំងនឹងស៊ីគែម ដោយបែងចែកជាបួនក្រុម។
35លោកកាអាល កូនលោកអេបេត បានចេញទៅហើយឈរនៅច្រកទ្វារទីក្រុង។ ចំណែកឯ លោកអប៊ីម៉ាឡេក និងមនុស្សដែលនៅជាមួយលោកបានចេញពីកន្លែងពួនរបស់ពួកគេ។
36នៅពេលដែលលោកកាអាលបានឃើញមនុស្ស គាត់និយាយទៅលោកសេប៊ូលថា «មើល! មានមនុស្សចុះមកពីកំពូលភ្នំ!» លោកសេប៊ូលតបថា៖ «អ្នកកំពុងឃើញស្រមោលពីលើភ្នំ ដែលពួកវាដូចជាមនុស្ស។»
37លោកកាអាលនិយាយម្តងទៀតថា៖ «មើលន៎ មនុស្សកំពុងចុះពីភ្នំនៅពាក់កណ្តាលនោះមែន ហើយមានមួយក្រុមដែលកំពុងមកតាមផ្លូវដើមជ្រៃរបស់ពួកព្យាការីដែរ»។
38នោះលោកសេប៊ូលឆ្លើយទៅគាត់ថា «តើពាក្យអំនួតរស់អ្នកនៅឯណា! អ្នកបាននិយាយថា តើលោកអប៊ីម៉ាឡេក ជាអ្នកណា ដែលយើងត្រូវបម្រើគេនោះ? តើទាំងនេះមិនមែនជាមនុស្សដែលអ្នកបានស្អប់ទេឬ? ចូរចេញទៅឥឡូវនេះ ហើយប្រយុទ្ធជាមួយនឹងពួកគេ។»
39លោកកាអាលបានដឹកនាំពួកស៊ីគែមចេញទៅ ហើយបានប្រយុទ្ធនឹងអប៊ីម៉ាឡេក។
40លោកកាអាលបាត់ទ័ព ហើយអប៊ីម៉ាឡេក បានដេញតាមគាត់ មនុស្សមួយចំនួនធំត្រូវរបួស ហើយដួលស្លាប់មុនទៅដល់មាត់ទ្វារក្រុង។
41លោកអប៊ីម៉ាឡេក ស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូល បានបណ្តេញលោកកាអាល និងសាច់ញាតិរបស់គាត់ចេញពីស៊ីគែម។
42អ្នកក្រុងស៊ីគែមបានរៀបចំខ្លួនចេញទៅវាល។
43គាត់បានបែងចែកមនុស្សរបស់គាត់ជាបីក្រុម ហើយពួកគេបានលាក់ខ្លួននៅតាមទីវាល។ គាត់បានមើលទៅឃើញមនុស្សកំពុងចេញពីក្រុងមក គាត់បានស្ទុះទៅវាយប្រហារនិងសម្លាប់ពួកគេ។
44លោកអប៊ីម៉ាឡេក និងក្រុមរបស់គាត់បានវាយប្រហារ និងបិទច្រកចូលក្រុង ចំណែកពីរក្រុមផ្សេងទៀតបានវាយប្រហារនិងសម្លាប់មនុស្សទាំងអស់ដែលនៅទីវាល។
45លោកអប៊ីម៉ាឡេកបានវាយទីក្រុងពេញមួយថ្ងៃ។ គាត់ដណ្តើមបានទីក្រុង និងសម្លាប់មនុស្សដែលនៅក្នុងក្រុង។ គាត់បានរលំជញ្ជាំងក្រុង ព្រមទាំងបាចអំបិលលើក្រុងទៀតផង។
46នៅពេលដែលបានឮដំណឹងនេះ ចាស់ទុំទាំងអស់ដែលនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងគុហារ ដែលនៅក្រោមវិហារព្រះបេរិត។
47អប៊ីម៉ាឡេក បានទទួលដំណឺងថាចាស់ទុំទាំងអស់ប្រមូលគ្នានៅប៉មស៊ីគែម។
48ពេលនោះលោកអប៊ីម៉ាឡេក និងអស់អ្នកដែលនៅជាមួយគាត់បានឡើងទៅលើភ្នំសាលម៉ូន គាត់បានយកពូថៅហើយកាប់មែនឈើមួយមែក។ គាត់លីវាមកហើយក៏បញ្ជាទៅអ្នកដែលនៅជាមួយគាត់ «ប្រញាប់ឡើង ចូរធ្វើអ្វីដែលអ្នករាល់គ្នាបានឃើញខ្ញុំធ្វើនេះ»។
49ដូច្នេះ គ្រប់គ្នាបានកាប់ឈើមួយមែក ហើយលីមកតាមគាត់។ ពួកគេបានគរវានៅខាងមុខច្រកចូលប៉ម ហើយក៏បានដុតភ្លើង ដូច្នេះ មនុស្សទាំងអស់នៃប៉មស៊ីគែមបានស្លាប់ដោយរបៀបនេះ គឺមានទាំងបុរសនិងស្រ្តីប្រហែលជាមួយពាន់នាក់។
50បន្ទាប់មក លោកអប៊ីម៉ាឡេក បានឡើងទៅក្រុងថេរបេស គាត់ព័ទ្ធក្រុងនោះ ហើយវាយយកបាន។
51ប៉ុន្តែ ក្នុងក្រុងនោះមានប៉មមួយយ៉ាងរឹងមាំ មនុស្សទាំងអស់ ទាំងប្រុសទាំងស្រី ទាំងអ្នកមុខអ្នកការ បាននាំគ្នាទៅជ្រកក្នុងប៉មនោះ ពួកគេបានបិតទ្វារហើយឡើងទៅលើដំបូលប៉ម។
52លោកអប៊ីម៉ាឡេកចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារប៉មហើយដុតវា។
53ប៉ុន្តែ មានស្រ្តីម្នាក់បានទម្លាក់ត្បាល់លើក្បាលរបស់អប៊ីម៉ាឡេក ដែលធ្វើឲ្យក្បាលរបស់គាត់បែក។
54ភ្លាមនោះគាត់បានហៅយុវជនដែលកាន់អាវុធរបស់គាត់រួចបង្គាប់ថា៖ «ដកអាវុធរបស់ឯងហើយសម្លាប់យើងឥឡូវនេះ នោះនឹងមិនមានអ្នកណានិយាយពីយើងថា មនុស្សស្រីម្នាក់បានសម្លាប់គាត់ យុវជននោះបានចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
55នៅពេលដែលជនជាតិអ៊ីស្រាអែលបានឃើញថា លោកអប៊ីម៉ាឡេកស្លាប់បាត់ហើយនោះ ពួកគេក៏វិលត្រឡប់ទៅផ្ទះវិញ។
56ដូច្នេះឯង ដែលព្រះអម្ចាស់បានដាក់ទោសអប៊ីម៉ាឡេក ដែលគាត់បានធ្វើចំពោះឪពុករបស់គាត់ ដោយបានសម្លាប់បងប្អូនទាំងចិតសិបនាក់របស់គាត់។
57ព្រះអម្ចាស់ធ្វើឲ្យការអាក្រក់នៃអ្នកស្រុកស៊ីគែមទាំងអស់ត្រឡប់ទៅលើក្បាលរបស់ពួកគេ ស្របតាមពាក្យបណ្តាសាររបស់យ៉ូថាម កូនរបស់យេរូប បាល។