ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅថ្ងៃនោះលោកស្រីដេប៉ូរ៉ា និងលោកបារ៉ាក់ជាកូនលោកអប៊ីណោម បានសសើរតម្កើងព្រះជាម្ចាស់ថា៖
2«ពេលដែលអ្នកដឹកនាំ ដឹកនាំក្នុងស្រុកអ៊ីស្រាអែល ពេលដែលប្រជាជនស្ម័គ្រចិត្តធ្វើសង្រ្គាម យើងសសើរតម្កើងព្រះអម្ចាស់!
3ស្តេចទាំងឡាយចូរស្តាប់! អ្នកដឹកនាំទាំងឡាយចូរយកចិត្តទុកដាក់! យើងនឹងច្រៀងសសើរតម្កើងព្រះអម្ចាស់! យើងនឹងច្រៀងសសើរតម្កើងព្រះអម្ចាស់! ជាព្រះនៃប្រជាជនអ៊ីស្រាអែល។
4ព្រះអម្ចាស់អើយ! ពេលដែលព្រះអង្គយាងចាកចេញពីស្រុកសៀរ! ពេលដែលព្រះអង្គយាងមកពីស្រុកអេដុម នោះផែនដីបានញាប់ញ័រ ផ្ទៃមេឃប្រែទៅជាខ្មៅងងឹត ហើយពពកក៏បង្អុលភ្លៀងធ្លាក់មក។
5ភ្នំទាំងឡាយញ័ររញ្ជួយនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយភ្នំស៊ីណៃក៏ញ័ររញ្ជួយនៅចំពោះទ្រង់ ជាព្រះនៃជនជាតិអ៊ីស្រាអែល!
6កាលនោះលោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអ៊ែល មិនមានអ្នកណាដើរតាមផ្លូវត្រង់ទេ គឺពួកគេដើរតាមផ្លូវវាង។
7មានតែអ្នកចម្បាំងមួយចំនួនតូចតែប៉ុណ្ណោះនៅក្នុងស្រុកអ៊ីស្រាអែល រហូតដល់ខ្ញុំ ដេបូរ៉ា ធ្វើជាម្តាយ បញ្ជាដល់អ៊ីស្រាអែល!
8នៅពេលដែលប្រជាជនជ្រើសរើសព្រះថ្មីៗ នោះមានសង្រ្គាមកើតឡើងនៅមាត់ទ្វារក្រុង ហើយក្នុងចំណោមជនជាតិអ៊ីស្រាអែលបួនម៉ឺននាក់ ពួកគេមិនអាចរកបានសូម្បីតែខែល ឬរំពែងមួយក៏គ្មានផង។
9ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយក្នុងអ៊ីស្រាអែល ហើយក្នុងចំណោមមនុស្សទាំងឡាយខ្ញុំពេញចិត្តនឹងអ្នកដែលស្ម័គ្រចិត្តណាស់ យើងសូមសសើរតម្តើងព្រះអម្ចាស់!
10អស់អ្នកដែលជិះលើលាសម្បុរស និងអស់អ្នកដែលអង្គុយលើកម្រាលព្រំអើយ ចូរពិចារណាមើលចុះ!
11ស្តាប់សូរសម្លេងនៃអ្នកដងទឹកដែលច្រៀងនៅក្បែរអណ្តូងទឹក។ ពួកគេរៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់ គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះ។ ពេលនោះ ប្រជាជនរបស់ព្រះអង្គបានចុះទៅទ្វារក្រុង។
12ចូរភ្ញាក់ឡើង! ចូរភ្ញាក់ឡើង! ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង! ចូរភ្ញាក់ឡើង! ច្រៀងចម្រៀងមួយបទ! ក្រោកឡើង លោកបារ៉ាក់ កូនរបស់លោកអបីណោម នាំប្រជាជនដែលជាប់ជាឈ្លើយមកវិញ។
13អស់អ្នកដែលរួចពីស្លាប់បានចុះមករកពួកអភិជនរបស់ខ្លួន ប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាមកជាមួយវីរជនឯទៀតៗ។
14ពួកគេមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក ហើយមនុស្សមកពីកុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែល។ មានមេទ័ពមកពីអំបូម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យ៉ូឡូម។
15ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខា បានទៅជាមួយដេបូរ៉ា ហើយអ៊ីសាខាក៏ទៅជាមួយបារ៉ាក់ដែរ ពួកគេរត់ពីក្រោយលោករហូតដល់ជ្រលងភ្នំ។ ក្នុងចំណោមកុលសម្ព័ន្ធរ៉ូបេនវិញ គេគិតតែពីជជែកវែកញែកមិនឈប់ឈរ។
16ហេតុអ្វីបានជាអ្នកនៅអង្គុយក្បែរភ្នក់ភ្លើង ស្តាប់ពួកគង្វាលលេងប៉ីរបស់ពួកគេអោយហ្វូងចៀមស្តាប់ដូច្នេះ? មែនហើយក្នុងចំណោមកុលសម្ព័ន្ធរ៉ូបេន គឺគេគិតតែពីជជែកគ្នាឥតឈប់ឈរ។
17ឯកាឡាត​ គេនៅតែខាងនាយទន្លេយ័រដាន ហើយកុលសម្ព័ន្ធដាន់ ហេតុអ្វីបានជាសំងំតែនៅលើកនាវា? ឯអាស៊ើរ ក៏នៅសំងំតាមឆ្នេរសមុទ្រហើយរស់នៅជិតកំពង់ផែរបស់ពួកគេ។
18មានតែសាប់យ៉ូឡូនប៉ុណ្ណោះ ដែលប្រថុយជីវិតដល់ស្លាប់ ហើយណែបថាលីក៏បានចូលរួមក្នុងចម្បាំងនេះដែរ។
19ពួកស្តេចបានមក គឺពួកស្តេចរបស់ស្រុកកាណានច្បាំងនៅតាណាក ក្បែរប្រភពទឹកមេគីដោ។ ប៉ុន្តែ ពួកគេមិនបានយកជ័យភ័ណ្ឌដ៏មានតម្លៃអ្វីឡើយ។
20សូម្បីតែ ហ្វូងផ្កាយក៏ច្បាំងពីលើមេឃ តាមគោចរ ប្រឆាំងនឹងស៊ីសេរ៉ាដែរ។
21ទន្លេគីសុនបានហូរនាំគេទៅ គឺទន្លេគីសុននេះហើយជាទន្លេចាស់ពីបុរាណ។ ឱ ព្រលឹងខ្ញុំអើយ ចូររឹងមាំឡើង!
22គ្រានោះបានឮសន្ធឹកជើងសេះកំពុងតែរត់ គឺពួកខ្លាំងពូកែដែលផាយយ៉ាងលឿន។
23នោះទេវតានៃព្រះអម្ចាស់មានប្រសាសន៍ថា៖ «ចូរដាក់បណ្តាសារពួក មេរ៉ូស! ប្រាកដណាស់ ចូរដាក់បណ្តាសាអ្នកស្រុក ដ្បិត ពួកគេមិនបានមកជួយដល់កិច្ចការរបស់ព្រះអម្ចាស់ គឺជួយដល់ការរបស់ទ្រង់ច្បាំងនឹងពួកខ្លាំងពូកែទេ»។
24នាងយ៉ូអ៊ែល ជាស្ត្រីដែលមានពរ លើសទាំងស្ត្រីនានា នាងយ៉ូអ៊ែល ភរិយាលោកហេបើរ ជាសាសន៍កែន នាងគឺជាស្រី្តដែលមានពរលើសទាំងស្រ្តីនានាដែលរស់នៅក្នុងត្រសាល។
25មនុស្សបានសុំទឹកពីនាង តែនាងបានផ្តល់ទឹកដោះឲ្យគេ នាងបាននាំយកខ្លាញ់នៃទឹកដោះដែលជាអាហារ សម្រាប់ពួករាជ្យបុត្រទៅឲ្យគាត់។
26ប៉ុន្តែ នាងបានចាប់ចម្រឹងតង់ ហើយដៃស្តាំរបស់នាងគឺកាន់ញញួររបស់ពួកជាង នាងបានវាយស៊ីសេរ៉ា ហើយនាងបានទម្លុះក្បាលរបស់គាត់ គឺនាងវាយទម្លុះក្បាលលោក គឺនាងទម្លុះត្រង់សៀតផ្កា។
27គាត់ឱនចុះនៅចន្លោះជើងរបស់នាង គាត់ដួល ហើយក៏ដេកនៅទីនោះ។ គឺនៅចន្លោះជើងរបស់នាងដែលគាត់បានដួលចុះ គាត់បានស្លាប់នៅកន្លែងដែលគាត់បានដួលចុះនោះ។
28នៅខាងក្រៅម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលទៅបង្អួច នាងសម្លឹងមើលតាមចម្រឹងបង្អួច ហើយនាងសួរទៅយ៉ាងក្រៀមក្រំថា៖ «ហេតុអ្វីបានជាកូនក្រមកម្លេ៉ះ? ហេតុអ្វីកង់រទេះរបស់កូនយឺតមកដល់ម្លេះ?»
29ពួកស្រ្តីអ្នកប្រាជ្ញរបស់គាត់ឆ្លើយឡើង ហើយក៏ឆ្លើយទៅកាន់ខ្លួននាងថា ៖
30«តើពួកគេរកមិនបានជ័យភ័ណ្ឌ ហើយពួកគេមិនបានចែកគ្នាទេឬ? គឺស្រ្តីក្រមុំម្នាក់ ឬស្រ្តីក្រមុំពីរនាក់ សម្រាប់ពួកគេ ហើយសម្រាប់ស៊ីសេរ៉ាគឺជ័យភ័ណ្ឌ ជាអាវដែលជ្រលក់ពណ៌ទេឬអី? គឺអាវប៉ាក់មានពណ៌ពីជ័យភ័ណ្ឌ ជាអាវប៉ាក់ទាំងសងខាងដែលសាកសមនឹងអ្នកដែលចាប់យកជ័យភ័ណ្ឌនោះទេឬអី?
31ឱព្រះអម្ចាស់អើយ! សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅ តែសូមឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់បានភ្លឺដូចថ្ងៃ ក្នុងកាលដែលរះឡើងពេញកំដៅ»។ បន្ទាប់មក ស្រុកទេសបានសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។