1នៅគ្រានោះក្នុងស្រុកអ៊ីស្រាអែលមិនមានស្តេចសោយរាជ្យទេ កាលនោះមានបុរសម្នាក់ពីកុលសម្ព័ន្ធលេវី រស់នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ គាត់បានយកស្រ្តីម្នាក់ពីភូមិបេថ្លេហិម ក្នុងស្រុកយូដា មកធ្វើជាប្រពន្ធចុង។
2ប៉ុន្តែ នាងបានក្បត់ចិត្តប្តី ហើយនាងបានចាកចេញពីប្តី ត្រឡប់ទៅផ្ទះឪពុករបស់នាង នៅភូមិបេថ្លេហិម ក្នុងស្រុកយូដាវិញ ហើយនាងរស់នៅទីនោះអស់រយៈពេលបួនខែ។
3ប្តីរបស់នាងបានធ្វើដំណើរទៅតាមក្នុងគោលបំណងលួងលោមនាងអោយត្រឡប់មកវិញ។ គាត់បានយកអ្នកបម្រើ និងលាមួយគូរទៅជាមួយ។ ប្រពន្ធរបស់គាត់បាននាំគាត់ចូលទៅក្នុងផ្ទះឪពុករបស់នាង។ ពេលដែលឪពុកនាងបានឃើញគាត់បានទទួលដោយអំណរ។
4ឪពុកក្មេករបស់គាត់បានឃាត់គាត់ឲ្យស្នាក់នៅទីនោះចំនួនបីថ្ងៃ។ បុរសនោះបរិភោគអាហារ និងស្រា ហើយសម្រាន្ដនៅទីនោះ។
5នៅថ្ងៃទីបួន បុរសនោះនិងអ្នកបម្រើបានក្រោកពីព្រលឹម រៀបចំនឹងចាកចេញ ប៉ុន្តែឪពុករបស់ស្រ្តីបានពោលទៅកាន់កូនប្រសារថា «ចូរទទួលទានអាហារអោយមានកម្លាំងសិន សឹមចេញដំណើរទៅ។»
6ដូច្នេះទាំងពីរនាក់ ក៏អង្គុយចុះ បរិភោគអាហារនិងស្រាជាមួយគ្នា។ បន្ទាប់មកឪពុករបស់ស្ត្រីបាននិយាយទៅកាន់កូនប្រសារថា៖ «សូមកូនសម្រាកនៅទីនេះមួយយប់ទៀតសិនទៅ។»
7បុរសលេវីក្រោកឡើងរៀបនឹងចាកចេញ តែដោយឪពុកក្មេកចេះទទូចអង្វរពេក គាត់ក៏ប្តូរគំនិតហើយព្រមស្នាក់នៅទីនោះមួយយប់ទៀត។
8នៅព្រលឹមថ្ងៃទីប្រាំ បុរសលេវីបានក្រោកឡើងរៀបចំចេញដំណើរ ប៉ុន្តែ ឪពុករបស់ស្ត្រីនិយាយទៅគាត់ថា៖ «សូមកូនពិសារអាហារសិន ចាំដល់ថ្ងៃជ្រេរសឹមចេញដំណើរទៅចុះ»។ ដូច្នេះ ពួកគេនាំគ្នាបរិភោគ។
9នៅពេលដែលបុរសលេវី ប្រពន្ធចុងរបស់គាត់ ហើយនិងនាក់បម្រើរៀបចេះដំណើរ ឪពុកក្មេករបស់គាត់និយាយថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ។ សម្រាកនៅទីនេះលេងសិនចុះ ស្អែកសឹមនាំគ្នាចេញដំណើរពីព្រលឹមត្រឡប់ទៅផ្ទះ»។
10ប៉ុន្តែ គាត់មិនបានយល់ព្រមសម្រាកនៅទីនោះទេ គឺគាត់បានក្រោកឡើង នាំប្រពន្ធចុងរបស់គាត់ និងសត្វលាទាំងពីររបស់គាត់ដែលមានចងកែបរួចជាស្រេច ហើយចាកចេញទៅ។ គាត់បានធ្វើដំណើរទៅទល់មុននឹងទីក្រុងយេប៊ូស គឺក្រុងយេរូសាឡឹម។
11ពេលដែលពួកគេទៅជិតដល់យេប៊ូស ថ្ងៃក៏ជិតលិចទៅហើយ អ្នកបម្រើនិយាយទៅកាន់ម្ចាស់របស់គាត់ថា៖ «យើងគួរតែចូលទៅក្នុងក្រុងយេប៊ូល ហើយសម្រាកនៅក្នុងក្រុងនៅយប់នេះ»។
12ចៅហ្វាយរបស់គាត់ឆ្លើយទៅគាត់ថា «យើងនឹងមិនចូលទៅក្នុងក្រុងរបស់ជនបរទេសដែលមិនមែនជារបស់ជនជាតិអ៊ីស្រាអែលនោះទេ។ យើងនឹងធ្វើដំណើរទៅក្រុងគីបៀរ»។
13គាត់និយាយទៅយុវជននេះថា៖ «តោះយើងទៅកន្លែងផ្សេងទៀតដែល ហើយយើងនឹងសម្រាកនៅក្រុងគីបៀរ ឬក្រុងរ៉ាម៉ា»។
14ដូច្នេះ ពួកគេបន្តដំណើរទៅទៀត ហើយថ្ងៃបានលិចនៅពេលដែលពួកគេមកជិតដល់គីបៀរ នៅក្នុងទឹកដីបេនយ៉ាមីន។
15ពួកគេចូលទៅក្នុងទីក្រុងហើយហើយសម្រាកនៅក្នុងក្រុងគីបៀរ។ ពួកគេអង្គុយនៅតាមផ្លូវក្រុង ប៉ុន្តែ មិនមានអ្នកណាម្នាក់មកអញ្ជើញពួកគេឲ្យទៅសម្រាកនៅក្នុងផ្ទះរបស់ខ្លួនឡើយ។
16នៅពេលល្ងាចមានលោកតាម្នាក់ដែលត្រឡប់មកពីចម្ការរបស់គាត់។ គាត់មានដើមកំណើតពីតំបន់ភ្នំអេប្រាអ៊ីម ហើយគាត់មករស់នៅគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធប៊េនយ៉ាមីន។
17នៅពេលដែលគាត់ក្រឡេកឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតានិយាយថា៖ «តើអ្នកធ្វើដំណើរទៅណា មកពីណាដែរ?»។
18បុរសលេវីតបវិញថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងធ្វើដំណើរទៅផ្ទះរបស់ខ្ញុំ ដែលជាព្រះដំណាក់របស់ព្រះអម្ចាស់វិញ ប៉ុន្តែ មិនមានអ្នកណាម្នាក់ទទួលយើងឲ្យស្នាក់នៅក្នុងផ្ទះរបស់គេឡើយ។
19យើងមានចំបើងនិងស្មៅសម្រាប់សត្វលារបស់យើង ហើយនេះជាអាហារសម្រាប់ខ្ញុំ ប្រពន្ធរបស់ខ្ញុំ និងអ្នកបម្រើរបស់ខ្ញុំដែរ យើងមិនត្រូវការអ្វីឡើយ»។
20លោកតាក៏ពោលទៅកាន់គាត់ថា៖ «ខ្ញុំសូមស្វាគមន៍អ្នក នៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងប្រគល់នូវអ្វីៗដែលអ្នកត្រូវការ។ ដូច្នេះ មិនត្រូវសម្រាកនៅតាមផ្លូវដូច្នេះទេ។»
21លោកតាក៏នាំបុរសលេវីទៅផ្ទះរបស់គាត់ ហើយឲ្យចំណីសត្វលារបស់គាត់។ ពួកគេបានលាងជើង ហើយបរិភោគអាហារនិងស្រា។
22នៅពេលដែលពួកគេកំពុងតែបរិភោគយ៉ាងរីករាយ មានមនុស្សពាលក្នុងក្រុងនោះ បានមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារផ្ទះខ្លាំងៗ។ ពួកគេស្រែកហៅលោកតាថា៖ «ចូរនាំអ្នកដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកមកក្រៅ ដើម្បីឲ្យយើងរួមដំណេកជាមួយគេ»។
23លោកតាម្ចាស់ផ្ទះបានចេញទៅ ហើយនិយាយជាមួយគេថា៖ «ទេ! បងប្អូនអើយ សូមកុំប្រព្រឹត្តអំពើអាក្រក់នេះឡើយ! បុរសនេះជាភ្ញៀវនៅក្នុងផ្ទះរបស់ខ្ញុំ សូមកុំប្រព្រឹត្តអំពើថោកទាបនេះឡើយ!
24មើល៍ កូនស្រីរបស់ខ្ញុំគឺនៅព្រហ្មចារីយ៍នៅឡើង ហើយប្រពន្ធចុងរបស់លោកក៏នៅទីនេះដែរ។ សូមនាំពួកគេទៅជាមួយចុះ។ ខ្ញុំនឹងនាំពួកនាងចេញមក ហើយសូមធ្វើចំពោះពួកនាងស្រេចតែចិត្តអ្នកចង់ទៅចុះ។ ប៉ុន្តែ សូមកុំប្រព្រឹត្តការថោកទាបជាមួយបុរសនេះឡើយ។
25តែមនុស្សទាំងនោះមិនស្តាប់គាត់ទេ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់គាត់ទៅខាងក្រៅប្រគល់ឲ្យពួកគេ។ ពួកវានាំគ្នារំលោភលើនាង ហើយធ្វើបាបនាងមួយយប់រហូតទាល់ភ្លឺ ទើបលែងនាងត្រឡប់មកវិញ។
26ពេលព្រលឹមស្រាងៗ ស្ត្រីបានដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្តីនាងស្នាក់នៅ។ នាងនៅទីនោះរហូតដល់ថ្ងៃរះ។
27លុះព្រឹកឡើងប្តីរបស់នាងបើកទ្វារផ្ទះ ហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទោះទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ដួលដេកនៅច្រកទ្វារចូល ដោយដៃទាំងពីរតោងមាត់ទ្វារបងផង។
28បុរសលេវីហៅនាងថា៖ «ក្រោកឡើង យើងទៅមុនទៀត!» ប៉ុន្តែ មិនមានចម្លើយទេ។ លោកលើកនាងដាក់នៅលើខ្នងលា ហើយវិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។
29ពេលដែលបុរសលេវីបានមកដល់ផ្ទះ គាត់បានយកកាំបិតមកកាត់សាកសពប្រពន្ធចុងរបស់គាត់ជាដប់ពីរកំណាត់ ហើយផ្ញើកំណាត់នីមួយៗទៅកាន់កុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
30គ្រប់គ្នាបានឃើញហើយក៏និយាយថា៖ «តាំងពីអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដល់សព្វថ្ងៃនេះមិនដែលមានហេតុការណ៍បែបនេះកើតឡើងឡើយ។ ដូច្នេះ ត្រូវតែពិចារណាអោយបានល្អិតល្អន់ ហើយពិភាក្សាគ្នា តើយើងគួរសម្រេចបែបណា!»។