1អ្នកស្រុកអេប្រាអ៊ីម បានលើកគា្នឆ្លងទន្លេយ័រដាន់សំដៅទៅក្រុងសាផូន ហើយនិយាយទៅកាន់លោកយ៉ែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយ? យើងនឹងដុតផ្ទះរបស់លោកចោល រួមទាំងរូបលោកផងដែរ។
2តបទៅពួកគេថា៖ «ខ្ញុំនិងមនុស្សរបស់់ខ្ញុំមានជម្លោះយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ពេលដែលខ្ញុំហៅអ្នករាល់គ្នា តែអ្នករាល់គ្នាមិនបានជួយសង្រ្គោះខ្ញុំពីពួកគេនោះទេ។
3នៅពេលដែលខ្ញុំឃើញថា បងប្អូនមិនសង្រ្គោះខ្ញុំទេនោះ ខ្ញុំសុខចិត្តប្តូរជីវិតរបស់ខ្ញុំ ហើយឆ្លងទៅច្បាំងជាមួយជនជាតិអាំម៉ូន ព្រះអម្ចាស់បានប្រទានជ័យជម្នះមកឲ្យខ្ញុំ។ ហេតុអ្វីបានជាបងប្អូនមកធ្វើសឹកនឹងខ្ញុំនៅថ្ងៃនេះ»។
4ហើយប្រយុទ្ធជាមួយពួកអេប្រាអ៊ីម។ អ្នកស្រុកកាឡាតប្រយុទ្ធជាមួយពួកអេប្រាអ៊ីមព្រោះពួកនេះបាននិយាយថា៖ «ពួកកាឡាតអើយ អ្នករាល់គ្នាគឺជាពួកដែលរត់ចោលអេប្រាអ៊ីម ទៅចុះចូលនឹងពួកម៉ាណាសេ»។
5អ្នកស្រុកកាឡាតវាយយកបានកន្លែងឆ្លងនៃទន្លេយ័រដាន់ ទៅកាន់កាប់ច្រកចូលអេប្រាអ៊ីម។ ពេលនោះពួកអេប្រាអ៊ីមដែលបាក់ទ័ព បានរត់មកសុំពួកគេឆ្លង អ្នកស្រុកកាឡាតសួរពួកគេថា៖ «តើអ្នកជាពួកអេប្រាអ៊ីមឬ?» គេឆ្លើយតបថា៖ «ទេ»
6នោះពួកកាឡាតបង្គាប់ថា៖ «ចូរនិយាយថា ស៊ីបូលេត ហើយប្រសិនបើ គេនិយាយថា៖ «ឈីបូលេត» (ព្រោះពួកគេនិយាយពាក្យនេះមិនច្បាស់ទេ) នោះពួកកាឡាតនឹងចាប់ហើយសម្លាប់ពួកគេនៅត្រង់កន្លែងឆ្លងនៃទន្លេយ័រដាន់។ ពួកអេប្រាអ៊ីមចំនួនបួនម៉ឺនពីរពាន់់នាក់ត្រូវបានសម្លាប់នៅគ្រានោះ។
7លោកយ៉ែបថា បានដឹកនាំអ៊ីស្រាអែលអស់រយៈពេលប្រាំមួយឆ្នាំ បន្ទាប់មកលោកយ៉ែបថាអ្នកស្រុកកាឡាតក៏ទទួលមរណហើយគេបញ្ចុះសពលោកនៅក្នុងក្រុងមួយនៃស្រុកកាឡាត។
8បន្ទាប់ពី លោកកាឡាត លោកអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិមបានដឹកនាំលើអ៊ីស្រាអែល។
9លោកមានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ លោកបានលើកកូនលោកស្រីរបស់លោកឲ្យរៀបការនិងបុរសក្នុងកុលសម្ព័ន្ធដទៃ ហើយក៏បានជ្រើសរើសនារីពីកុលសម្ព័ន្ធដទៃមករៀបការនឹងកូនប្រុសរបស់លោកទាំងសាមសិប។ លោកបានគ្រប់គ្រងលើអ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ
10លោកអ៊ីបសាន បានទទួលមរណភាពហើយសពរបស់លោកត្រូវបានបញ្ចុះក្នុងភូមិបេថ្លេហិម។
11បន្ទាប់ពី លោកអ៊ីបសាន លោកអេឡូនពីកុលសម្ព័ន្ធសាប់យូឡូន គ្រប់គ្រងលើអ៊ីស្រាអែល លោកដឹកនាំអស់រយៈពេលដប់ឆ្នាំ។
12លោកអេឡូនក៏បានទទួលមរណភាព ហើយសពរបស់លោកត្រូវបានគេបញ្ចុះនៅភូមិអាយូឡូនក្នុងទឹកដីសាប់យូឡូន។
13បន្ទាប់ពី លោកអេឡូន គឺលោកអាប់ដូន ជាកូនប្រុសរបស់លោកហ៊ីលេលអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើអ៊ីស្រាអែល។
14លោកមានកូនប្រុសសែសិបនាក់និងចៅសាមសិបនាក់។ ពួកគេមានលាចំនួនចិតសិបជាជំនិះ លោកបានគ្រប់គ្រងលើអ៊ីស្រាអែលរយៈពេលប្រាំបីឆ្នាំ។
15លោកអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានទទួលមរណភាព ហើយសពរបស់លោកត្រូវបានបញ្ចុះក្នុងស្រុកពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នោះលើភ្នំរបស់ជនជាតិអាម៉ាឡេក។