1បងប្អូនអើយ មិនមានមនុស្សច្រើនទេដែលបានធ្វើេជាគ្រូបង្រៀន។ យើងដឹងថាយើងនឹងត្រូវទទួលការវិនិច្ឆ័យទោសធ្ងន់ធ្ងរដែរ។
2ដ្បិត យើងតែងតែធ្វើខុសជាញយដង។ បើសិនជានរណាម្នាក់មិនបានធ្វើខុសដោយពាក្យសម្តី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ ហើយអាចត្រួតលើខ្លួនឯងទាំងមូលបាន។
3ប្រសិនបើ យើងដាក់បង្ហៀរនៅមាត់របស់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង យើងអាចបញ្ជារូបកាយវាឲ្យទៅណាក៏បាន។
4ចូរសង្កេតមើលសំពៅដូចគ្នាដែរ ទោះបីជាវាធំយ៉ាងណា ហើយខ្យល់បក់ខ្លាំងក៏ដោយ អ្នកបើកសំពៅអាចបត់បែនទៅណាក៏បាន តាមចិត្តរបស់អ្នកបើកសំពៅចង់ទៅ ទោះបីវាមានចង្កូតតូចមូយក្តី។
5អណ្តាតក៏ដូចគ្នាដែរ វាជាផ្នែកមួយតូចមូយនៃរាងកាយ តែវាពូកែបង្កើតបញ្ហាណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងតូចមួយវាអាចធ្វើឲ្យឆេះព្រៃធំមូយបាន។
6អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត ដែលជាផ្នែកមួយនៅក្នុងរូបកាយរបស់យើង។ វាអាចធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។
7ដ្បិត សត្វព្រៃគ្រប់ប្រភេទ រួមមានសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក មនុស្សអាចផ្សាំងបានទាំងអស់។
8ប៉ុន្តែ គ្មាននរណាម្នាក់អាចផ្សាំងអណ្ដាតបានឡើយ ព្រោះវាមិនអាចគ្រប់គ្រងបាន ហើយចង្រៃអាក្រក់បំផុត ពោរពេញទៅដោយពិសពុល បណ្តាលឲ្យស្លាប់បាន។
9ដោយសារអណ្តាត យើងអាចសរសើរព្រះជាម្ចាស់ និងព្រះបិតា ហើយដោយសារអណ្តាតដដែល យើងក៏ដាក់បណ្តាសាដល់មនុស្ស ដែលព្រះជាម្ចាស់បានបង្កើតដូចជារូបអង្គទ្រង់ដែរ។
10វាចេញពីមាត់តែមួយ ប៉ុន្តែ វាអាចជាព្រះពរហើយក៏បណ្តាសាដែរ។ បងប្អូនអើយ ការនេះមិនគួរឲ្យកើតឡើងក្នុងចំណោមពួកយើងឡើយ។
11តើដែលមានប្រភពទឹកមួយអាចបញ្ចេញទឹកផ្អែម និងល្វីងផងបានទេ?
12បងប្អូនអើយ តើដើមឧទុម្ពរអាចចេញផ្លែអូលីវបានទេ? ឬតើដើមទំពាំងបាយជូរ អាចចេញផ្លែឧទុម្ពរបានទេ? រន្ធទឹកមួយមិនអាចចេញទឹកប្រៃ និងទឹកផ្អែមផងបានទេ។
13តើក្នុងចំណោមបងប្អូន មានអ្នកណាមានប្រាជ្ញាដែរឬទេ? សូមឲ្យអ្នកនោះបង្ហាញគំរូជីវិត ដោយការប្រព្រឹត្តល្អ ក៏ដូចជាការដាក់ខ្លូនពេញដោយប្រាជ្ញា។
14ប៉ុន្តែ ប្រសិនបើមានការច្រណែន ជូរល្វីង និងមហិច្ឆតានៅក្នុងចិត្តរបស់អ្នកនោះ សូមកុំអួតខ្លួន និងកុហកទាស់នឹងសេចក្ដីពិតឲ្យសោះ។
15នេះមិនមែនជាប្រាជ្ញាដែលមកពីព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ ប្រាជ្ញាទាំងនេះមកពីលោកីយ៍ ពីមនុស្ស និងអារក្សវិញ។
16ដ្បិត ទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។
17ប៉ុន្តែ ប្រាជ្ញាដែលមកពីព្រះជាម្ចាស់គឺវិសុទ្ធ សន្តិភាព សុភាព ស្តាប់បង្គាប់ ហើយពេញដោយសេចក្តីមេត្តា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានសេចក្កីលំអៀងនិងពុតត្បុតឡើយ។
18ផលនៃសេចក្តីសុចរិតបានសាបព្រោះនៅក្នុងចំណោមអ្នកកសាងសន្ដិភាព។