ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 36

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះបាទ សានហេរីម ជាស្តេចស្រុកសាសន៍​អាស្ស៊ីរី​ ទ្រង់ច្បាំងយក បន្ទាយទាំងប៉ុន្មាននៅស្រុកយូដា។
2គ្រានោះស្តេច អាសស៊ើរបញ្ជូនមេទ័ពមួយរូបមកពី កន្លែងបោះទ័ពនៅឡាគីស ឲ្យទៅក្រុងយេរូសាឡិមដើម្បីជួបព្រះបាទហេសេគាព្រមទាំងនាំកងទ័ពយ៉ាងច្រើនមកជាមួយផង។ លោកក៏ឈរនៅប្រឡាយទឹក ដែលជាប់នឹងស្រះទឹកខាងលើ តាមផ្លូវទៅចម្ការរបស់ជាងប្រមោក។
3ពេលនោះអេលាគីមជាកូនហ៊ីលគីយ៉ាជា ឧកញ៉ារាជវាំង និង សេបណា ជាស្មៀនហ្លួង ហើយយ៉ូអាជាកូនអេសាភ ជាអ្នកតែងពង្សាវតាក៏ចេញទៅឯលោក។
4ពេលនោះមេទ័ពក៏ពោលថា «សូមអស់លោកទៅទូលព្រះបាទហេសេគាជាមហាក្សត្រធិរាជ គឺជាមហាក្សត្រនៃស្រុក​អាស្ស៊ីរី​មានរាជឱង្ការថា «តើព្រះអង្គមានអ្វីបានទ្រង់អង់អាចយ៉ាងនេះ?
5យើងគិតថា គំនិត និងកម្លាំងសម្រាប់ច្បាំងនោះគ្មានប្រយោជន៍ទេ តើអ្នកនឹងពឹងអាងអ្នកណា? តើអ្នកណាឲ្យអ្នកហ៊ានបះបោរទាស់នឹងយើងដូច្នេះ?
6មើល៍! អ្នកបានពឹងអាងលើស្រុកអេស៊ីបទុកជាឈើច្រត់ជា ដើមត្រែងដែលបាក់ តែកាលណាគេផ្អែកទៅលើ ឈើនោះនឹងចាក់ទម្លុះដៃ នោះក៏ដូចជាអ្នកណាដែលទុកចិត្តលើស្តេចផារ៉ោន ជាស្តេចអេស៊ីបយ៉ាងនោះដែរ។
7តែបើអ្នករាល់គ្នានិយាយមកកាន់យើងថា «យើងខ្ញុំទុកចិត្តដល់ព្រះអម្ចាស់» យើងមិនមែនព្រះដែលហេសេគាបានកម្ទេចទីសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិម «អ្នកត្រូវក្រាបថ្វាយបង្គំនៅមុខអាសនៈយេរូសាឡិមនេះវិញ?»
8ឥឡូវនេះខ្ញុំសូមឲ្យអ្នកចុះសន្យានឹងស្តេចស្រុក​អាស្ស៊ីរី​ជាម្ចាស់យើងខ្ញុំសិន។ ខ្ញុំនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នកអាចរកអ្នកជិះបាន។
9ធ្វើម្តេចឲ្យអ្នកអាចយកឈ្នះមេទ័ពមួយយ៉ាងតូចពីអ្នកបម្រើរបស់ម្ចាស់យើងបាន? អ្នកបានទុកចិត្តស្រុកអេស៊ីបដើម្បីឱ្យរទេះចម្បាំង និងទ័ពសេះ!
10ឥឡូវនេះ តើយើងបានមកច្បាំងបំផ្លាញនៅស្រុកនេះ ដោយគ្មានព្រះអម្ចាស់ឬ? ព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា «ចូរច្បាំងហើយបំផ្លាញស្រុកនេះចុះ»
11ពេលនោះអេលាគីម សេបណា និង យ៉ូអា​បាននិយាយទៅមេទ័ព​អាស្ស៊ីរី​ថា «សូមលោកមានប្រសាសន៍មកយើងជាអ្នកបម្រើលោកជាភាសាអើរ៉ាមមក ដើម្បីឲ្យយើងបានយល់។ សូមលោកកុំមានប្រសាសន៍ជាភាសាយូដា ដែលប្រជាជននៅតាមកំពែងស្តាប់ឮ»។
12ប៉ុន្តែមេទ័ពនោះពោលថា «តើម្ចាស់របស់យើងបានបញ្ជូនយើងមកដើម្បីគ្រាន់តែនាំពាក្យទូលស្តេចរបស់លោកប៉ុណ្ណោះឬ? គឺលោកម្ចាស់ខ្ញុំឱ្យខ្ញុំមកដើម្បីប្រាប់អ្នកនៅតាមកំពែងទាំងអស់ ពួកគេទាំងនោះស៊ីលាមក នឹងទឹកនោមខ្លួនឯងឬ?»
13ពេលនោះមេទ័ពនោះក្រោកឈរ ហើយស្រែកឮៗជាភាសាយូដាថា «ចូរនាំគ្នាស្តាប់រាជឱង្ការរបស់ព្រះមហាក្សត្រធិរាជ ជាស្តេចស្រុកអាស្ស៊ីរី។
14ស្តេចមានរាជឱង្ការថា កុំឱ្យស្តេចហេសេគាបោកបញ្ឆោតអ្នករាល់គ្នាឡើយ ត្បិតស្តេចនេះមិនអាចជួយរំដោះអ្នករាល់គ្នាបានឡើយ។
15កុំឲ្យស្តេចហេសេគានាំអ្នកឲ្យជឿទុកចិត្តព្រះអម្ចាស់ ដែលថា ព្រះអម្ចាស់នឹងជួយរំដោះយើងរាល់គ្នា ព្រះអង្គនឹងប្រគល់ក្រុងនេះទៅក្នុងកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរី»។
16សូមកុំស្តាប់ស្តេចហេសេគា ត្បិតនេះជារាជឱង្ការរបស់ស្តេចអាស្ស៊ីរីថា «ចូរមកចុះសន្ធិសញ្ញាជាមួយយើងដើម្បីសុំសន្តិភាពចុះ។ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែល្វារបស់គេ ហើយផឹកទឹកពីអណ្តូងរបស់ខ្លួន។
17អ្នករាល់គ្នានឹងធ្វើបែបនេះ ដរាបដល់ពេលដែលយើងនាំអ្នករាល់គ្នាទៅស្រុកមួយ ដូចស្រុករបស់អ្នករាល់គ្នា ជាស្រុកដែលស្រូវ​ មានទឹកទំពាំងបាយជូរ មាននំប៉័ង និងចម្ការទំពាំងបាយជូរផង»។
18ចូរប្រយ័ត្នក្រែងហេសេគាបបួលអ្នករាល់គ្នាដោយពោលថា «ព្រះអម្ចាស់នឹងសង្រ្គោះយើង» តើមានព្រះសាសន៍ដទៃណា ដែលជួយរំដោះគេឲ្យរួចពីកណ្តាប់ដៃស្តេចស្រុកអាស្ស៊ីរីបាន?
19តើព្រះរបស់ពួកក្រុងហាម៉ាត និង ក្រុងអើផាឌនៅឯណាទៅ។ តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណាទៅ? តើព្រះទាំងនោះបានជួយរំដោះ សាម៉ារីពីអំណាចរបស់យើងទេ?
20ក្នុងចំណោមព្រះទាំងនោះ តើមានព្រះណាមួយបានជួយរំដោះស្រុកគេឲ្យរួចពីអំណាចរបស់យើងទេ? បានជាព្រះអម្ចាស់អាចជួយរំដោះក្រុងយេរូសាឡិមពីអំណារបស់យើងទេ?»
21ប៉ុន្តែគេនៅស្ងៀមមិនឆ្លើយតបអ្វីសោះ ត្បិតស្តេចបានហាមថា «មិនត្រូវឆ្លើយតបអ្វីសោះ»។
22ពេលនោះអេលាគីម​ជាកូន ហ៊ីលគីយ៉ាជាឧកញ៉ារាជវាំង សេបណាជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភជាអ្នកតែងពង្សាវតារ គេមកគាល់ព្រះបាទហេសេគាទាំងស្លៀកខោអាវរហែក ហើយនាំពាក្យរបស់មេទ័ពទូលទ្រង់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។