1វាលរហោស្ថាន និង ទីហួតហែងរីករាយឡើងវិញ ហើយ វាលខ្សាច់នឹងមានអំណរអរសប្បាយ នឹង ផ្ការីកស្គុះស្គាយ។ ដូចផ្កាកុលាប
2វានឹងរីកជាបរិបូណ៌ ហើយរីករាយ និងមានអំណរ ទាំងច្រៀងផង គេនឹងសរសើរពីសិរីរុងរឿងរបស់ព្រៃល្បាណូន ព្រមទាំងភាពរុងរឿងនៃភ្នំកើមែល និង វាលសារ៉ុនដែរ គេនឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ និងសិរីល្អរបស់ព្រះនៃយើងរាល់គ្នា។
3ចូរចម្រើនកម្លាំងដល់ដៃដែលល្វើយ ហើយឲ្យជង្គង់ដែលញ័របានរឹងមាំឡើង។
4ត្រូវប្រាប់ទៅអស់អ្នកដែលមានចិត្តភ័យខ្លាចថា «ចូរមានកម្លាំង កុំភ័យខ្លាចអី! មើលព្រះនៃអ្នករាល់គ្នានឹងមកសងសឹកជួសអ្នករាល់គ្នា ហើយនាំយករង្វាន់របស់ព្រះមកផង។ ព្រះអង្គនឹងមកជួយសង្គ្រោះអ្នក»។
5ពេលនោះភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ហើយត្រចៀកមនុស្សថ្លង់នឹងស្តាប់ឮ។
6គ្រានោះមនុស្សខ្វិននឹងលោតឡើងដូចជាក្តាន់ ហើយអណ្តាតមនុស្សគនឹងស្រែកច្រៀងឡើង ត្បិតនៅទីរហោស្ថាននឹងមានទឹកផុសចេញមក ហើយក៏មានផ្លូវទឹកហូរចេញពីវាលខ្សាច់ដែរ។
7ដីហួតហែងនឹងត្រឡប់ទៅជាបឹង ហើយ ដីដែលរីងស្ងួតនឹងមានទឹកផុសចេញមក នៅក្នុងរូងចចកនឹងមានស្មៅ និង ដើមត្រែងវិញ។
8មានផ្លូវមួយដែលគេនឹងហៅផ្លូវនោះថា ផ្លូវដ៏វិសុទ្ធ ។ មនុស្សមិនស្អាតនឹងមិនដើរលើផ្លូវនោះទេ។ តែទុកសម្រាប់តែបានប្រោសលោះប៉ុណ្ណោះ ក៏មិនមានមនុស្សលីលាណានឹងដើរលើផ្លូវនោះទេ។
9នឹងគ្មានសត្វសឹង្ហ ក៏គ្មានសត្វសាហាវណានៅទីនោះដែរ មានតែមនុស្សដែលបានប្រោសលោះទេដែលដើរនៅទីនោះ។
10អស់អ្នកដែលព្រះអម្ចាស់បានប្រោសគេ នោះគេនឹងត្រឡប់មកវិញទាំងច្រៀងដល់ក្រុងស៊ីស៉ូន ហើយមានអំណរអស់កល្បជានិច្ចពាក់លើក្បាលគេ គេនឹងមានអំណររីករាយជាប់ជានិច្ច ក្តីទុក្ខសោក នឹងសម្រែកថ្ងូរនឹងចាកឆ្ងាយទៅ។