1អុីស្រាអែលអើយ កុំត្រេកអរឡើយ! ជាអំណរដូចជនជាតិផ្សេង។ ដ្បិតអ្នកមិនបានស្មោះត្រង់ ដោយបោះបង់ចោលព្រះជាម្ចាស់របស់ខ្លួន។ អ្នកចូលចិត្តឲ្យប្រាក់ដល់ពួកពេស្យាហើយបំពេញតម្រូវការ នៅតាមទីលានបោកស្រូវ។
2ប៉ុន្តែនៅទីលានបោកស្រូវហើយនិងកន្លែងជាន់ទំពាំងបាយជូរ នឹងមិនបានឲ្យផលដល់ពួកគេទេ ស្រាទំពាំងបាជូរថ្មីនឹងធ្វើឲ្យគេស្រវឹង។
3ពួកគេនឹងមិនអាចបន្តរស់នៅ ក្នុងទឹកដីព្រះអម្ចាស់ទៀតទេ ផ្តូយទៅវិញ អេប្រាអ៊ីមនឹងត្រឡប់ទៅអេស៊ីបវិញ ហើយថ្ងៃមួយពួកគេនឹងបរិភោគអាហារមិនស្អាត នៅក្នុងស្រុកអាស្ស៊ីរី។
4ពួកគេចាក់ស្រាថ្វាយព្រះអម្ចាស់ ហើយពួកគេមិនគាប់ព្រះហឫទ័យដល់ព្រះអង្គដែរ។ យញ្ញបូជារបស់ពួកគេនឹងសម្រាប់ពួកគេដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគវានឹងស្មោកគ្រោក។ អាហាររបស់គេសម្រាប់គេខ្លួនឯងប៉ុណ្ណុះ វាមិនអាចយកចូលមកក្នុងដំណាក់នៃព្រះអម្ចាស់បានទេ។
5តើអ្នកនឹងធ្វើអ្វីនៅថ្ងៃបុណ្យដែលបានកំណាត់ ហើយនៅថ្ងៃបុណ្យនៃព្រះអម្ចាស់?
6ដ្បិត មើលចុះ! ប្រសិនបើពួកគេចាកគេចចេញពីការបំផាញ អេស៊ីបនឹងប្រមូលពួកគេ ហើយក្រុងណូបនឹងបញ្ចុះសព្វពួកគេ។ ដ្បិតទ្រព្យសម្បត្តិរបស់ពួកគេធ្វើពីប្រាក់ ហើយអញ្ចាញដែលមុតជាម្ចាស់ពួកវា ហើយបន្លាដុះនៅពេញត្រសាលរបស់ពួកគេ។
7ក្នុងថ្ងៃនៃសម្រាប់ជំនុំជម្រះ កំពុងតែមកដល់ហើយ ហើយថ្ងៃនៃសងសឹកកំពុងតែមកដល់ហើយ។ ចូរឲ្យអីុស្រាអែលបានដឹងពីការទាំងនេះ។ ពួកព្យាការីគឺជាមនុស្សឡប់ល្ងីល្ងើ ហើយពួកអ្នកលើកទឹកចិត្តគឺឆ្កូត ដោយសារតែអំពើទុច្ចរិតរបស់អ្នក និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក ហើយកាចសាហាវណាស់។
8ពួកព្យាការីគឺចាំយាមសម្រាប់ព្រះជាម្ចាស់របស់ខ្ញុំ នៅលើអេប្រាអ៊ីម។ ប៉ុន្តែអន្ទាក់បក្សីគឺនៅលើផ្លូវរបស់គេ ហើយការដ៏សាហាវមករកគេ នៅក្នុងដំណាក់នៃព្រះរបស់គេ។
9ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយខ្លួនគេ ដូចគ្រានៅគីបៀរដែរ។ ព្រះជាម្ចាស់នឹកនឹកចាំពីអំពើទុច្ចរិតរបស់ពួកគេ ហើយព្រះអង្គនឹងដាក់ទោស តាមអំពើបាបពួកគេ។
10ព្រះអម្ចាស់មានព្រះបន្ទូលថា «ពេលយើងបានឃើញអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន។ ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ ហើយយើងបានឃើញដូចតាអ្នកដែរ។ ប៉ុន្តែពួកគេទៅដល់ បាលពេអ៊រ ហើយនាំគ្នាបំផាញខ្លួន ទៅក្នុងកាអាម៉ាស់នៃព្រះនោះ។ ពួកគេក្លាយទៅជាគួរស្អប់ខ្ពើម ដូចព្រះដែលគេស្រឡាញ់ដែរ។
11សម្រាប់អេប្រាអ៊ីម កិត្តិយសរបស់គេនឹងហើរចេញ ដូចសត្វស្លាប។ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ហើយមានមានគភ៌ដែរ។
12ពួកគេបានមើលថែក្មេងៗឡើង យើងនឹងយកក្មេងទាំងនោះចេញ ដូច្នោះគ្មានគ្មានណានឹងមានជីវិតបានទេ។ វេទនាដល់ពួកគេ នៅពេលយើងបែរចេញពីពួកគេ!
13យើងបានឃើញថាអេប្រាអ៊ីម ក៏ដូចក្រុងទីរ៉ុស បានដាំនៅក្នុងវាលស្មៅ តែអេប្រាអ៊ីមនឹងបញ្ជូនកូនរបស់ខ្លួនទៅដល់អ្នកណាម្នាក់ដើម្បីប្រហារ»។
14ប្រគល់ដល់ពួកគេ ព្រះអម្ចាស់អើយ តើអ្វីទៅដែលព្រះអង្គនឹងប្រទានដល់ពួកគេ? ប្រគល់ដល់គេនៅការរលូតកូនពីផ្ទៃ ហើយសុដនដែលគ្មានទឹកដោះ។
15«ដោយព្រោះអំពើទុច្ចរិតទាំងឡាយនៅក្នុងគីលកាល់ នេះហើយដែលធ្វើឲ្យយើងស្អប់ពួកគេ។ ដោយពួកគេប្រព្រឹត្តអំពើបាប យើងនឹងដេញពួកគេចេញ ពីដំណាក់របស់យើង។ យើងនឹងមិនស្រឡាញ់ពួកគេទៀតទេ ហើយអ្នកដឹកនាំទាំងឡាយបះបោរ។
16អេប្រាអ៊ីមគឺជាជំងឺ ហើយឫសរបស់ពួកគេស្ងួតអស់ ពួកគេមិនអាចបង្កើតផលបានទេ។ ប្រសិនបើពួកគេបង្កើតកូន យើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់ របស់ពួកគេបាត់បង់ជីវិត»។
17ព្រះជាម្ចាស់របស់ខ្ញុំនឹងបដិសេធពួកគេ ព្រោះពួកគេមិនបានស្ដាប់ព្រះអង្គទេ។ ពួកគេនឹងវង្វេង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។