1អុីស្រាអែល គឺដូចជាទំពាំងបាយជូរប្រណីត ដែលបង្កើត ផលផ្លៃ។ ហើយផ្លែកាន់តែចម្រើនឡើង ត្រូវតែសង់រោងឲ្យបានច្រើន។ ដីដែលបង្កើតកាន់ផលបានច្រើន គេត្រូវសង់សសរថ្មកាន់ តែធំដែរ។
2ចិត្តរបស់គេពេញដោយការបោកប្រាស់ ពេលនេះពួកគេត្រូវទទួលផលនៃទោស។ ព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈទាំងឡាយរបស់ ព្រះអង្គនឹងកម្ទេចសសររបស់ពួកគេដែរ។
3ដ្បិតពួកគេនឹងនិយាយគ្នាថា «យើងគ្មានស្ដេចទេ ព្រោះយើងមិនបានកោតខ្លាចព្រះអម្ចាស់ ហើយស្ដេច តើស្ដេចអាចធ្វើអ្វីបានសម្រាប់យើង?»
4ពួកគេពោលពាក្យគ្មានបានការ ហើយធ្វើសម្ពន្ឋមេត្រីក្នុងការស្បថមិនពិត។ ដូច្នោះយុត្តិធម៌ប្រៀបបាននឹង តិណជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
5ប្រជាជនសាម៉ារីនឹងភ័យខ្លាច ព្រោះតែរូបគោញី របស់បេតអាវេន។ ប្រជាជនគេនិងធ្វើពិធីកាន់ទុក្ខឲ្យពួកគេ ដូចជាបូជាចារ្យបានធ្វើដល់ព្រះក្លែងក្លាយដែលបានរីករាយលើពួកគេ ហើយការលូចប្លន់របស់ពួកគេ ប៉ុន្តែពួកគេមិនមាននៅទីនោះទៀតទេ។
6ពួកគេនឹងយកនឹងនាំទៅអាស្ស៊ីរី សម្រាប់ថ្វាយព្រះចៅអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ ហើយអុីស្រាអែលនឹងត្រូវខ្មាស់ដោយព្រះក្លែងក្លាយ។
7ស្តេចនៃសាម៉ារីនឹងត្រូវបំផាញ ដូចជាបន្ទះឈើ អណ្ដែតនៅលើផ្ទៃទឹក។
8ទីខ្ពស់សក្ការៈនៃសេចក្តីអាក្រក់ទាំងឡាយនឹងត្រូវបំផ្លាញ។ នេះគឺជាបាបរបស់អុីស្រាអែល! បន្លា និងអញ្ចាញ នឹងដុះឡើងលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា៖ «ចូរជួយលាក់យើងផង!» ហើយមនុស្សនឹងនិយាយទៅកាន់ភ្នំថា «គ្រប់បាំងយើង!» ហើយជ្រលោងភ្នំ «ធ្លាក់លើយើងមក!»
9«អុីស្រាអែល អ្នកបានធ្វើបាបចាប់តាំងពីពេលនៅគីបៀរ នៅទីនោះអ្នកបានបន្សល់ទុក។ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ តើមិនគួរឲ្យសង្គ្រាមកើតឡើងនៅក្នុងគីបៀរទេ?
10នៅពេលយើងសម្រេចចិត្ត យើងនឹងបង្រៀនដល់ពួកគេ។ ជនជាតិទាំងឡាយនឹងលើកគ្នាមកទាស់និងពួកគេ ហើយដាក់ចំណងពួកគេ សម្រាប់ការទុច្ចរិតផ្ទួនគ្នាដែលគេប្រព្រឹត្ត។
11អេប្រាអ៊ីមប្រៀបបានបង្ហាត់គោញី ឲ្យចូលចិត្តបញ្ជាន់ស្រូវ ដូច្នោះយើងនឹងដាក់នឹមលើករបស់គោញី។ យើងនឹងដាក់ទឹមលើអេប្រាអ៊ីម ជនជាតិយូដានឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់ដោយខ្លួនឯង។
12ចូរសាបព្រោះសេចក្ដីសុចរិត សម្រាប់ខ្លួនអ្នក ហើយច្រូតកាត់ផលនៃសម្ពន្ឋមេត្រីស្មោះត្រង់។ ចូរបំបែកដីដែលមិនទាន់បានភ្ជួរ ដ្បិតវាជាពេលត្រូវស្វែងរកព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមក ហើយចាក់ភ្លៀងនៃសេចក្ដីសុចរិតលើអ្នក។
13អ្នកបានភ្ជួររាស់អំពើអាក្រក់ ហើយអ្នកនឹងច្រូតកាត់អំពើទុច្ចរិត។ អ្នករាល់គ្នាបានបរិភោគផ្លែនៃបោកប្រាស់ ដោយព្រោះអ្នកទុកចិត្តក្នុងផែនការរបស់អ្នក ហើយនឹងព្រះទាំងឡាយរបស់អ្នក។
14ដូច្នេះ ការវឹកវរនៃសង្រ្គាមនឹងងើបឡើង ក្នុងចំណោមប្រជាជនអ្នក កំពែងទីក្រុងដ៏រឹងមាំរបស់អ្នកនឹងត្រូវបំផ្លាញ។ វាគឺជាសាលម៉ានបានបំផ្លាញ ក្រុងបេតអើបេល នៅថ្ងៃធ្វើចម្បាំង ពេលម្ដាយបានកម្ទេចជាចំណែកតូចៗ ជាមួយកូនរបស់ខ្លួន។
15ដូច្នោះវានឹងកើតដល់អ្នក បេតអែល ពីព្រោះអំពើអាក្រក់របស់អ្នក។ ពេលថ្ងៃរះ ស្តេចនៃះអុីស្រាអែលពិតជាត្រូវកាត់ចោល»។