ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហូសេ 8

Read Scripture freely. Divine Threads study for this chapter is coming later.

1«ចូរ​ដាក់ត្រែ​នៅលើបបូរមាត់អ្នក! ដូច​សត្វ​ឥន្ទ្រី ដែលនឹងមក​លើ​ដំណាក់នៃជា​ព្រះ‌អម្ចាស់ ដោយព្រោះ​ប្រជា‌ជន​បានធ្វើឲ្យខូច​​សម្ពន្ធ‌មេត្រីរបស់​យើង ហើយបះបោរ​ទាស់​នឹងច្បាប់​យើង។
2ពួក​គេ​ស្រែក​រក​យើង​ថា ព្រះជាម្ចាស់​នៃ​ទូលបង្គំ​អើយ យើង​នៅក្នុង​អុីស្រា‌អែល ស្គាល់​ព្រះអង្គ​។
3ប៉ុន្តែអុីស្រា‌អែល​បាន​បដិសេធការ​ល្អ ហើយសត្រូវ​ដេញ​តាម​ពួក​គេ។
4ពួក​គេ​​តាំង​ស្ដេចឡើង តែមិនបានខ្វល់ពី​យើង។ ពួកគេ​តាំង​មេ​ដឹក​នាំ​ តែអត់មានប្រាជ្ញាពី​យើង។ ពួក​គេ​យក​​ប្រាក់ហើយមាស​ធ្វើជា​រូប​ព្រះ​ក្លែង‌ក្លាយសម្រាប់ខ្លួន ប៉ុន្តែវាបានតែរូបព្រះ ដូច្នោះពួកគេនឹងកាត់ចេញ​»។
5«ព្រះ‌គោ​របស់​អ្នក​ត្រូវបានបដិសេធ សាម៉ារីអើយ។ កំហឹង​របស់​យើង​ឆេះ​ឡើង ទាស់និងមនុស្សទាំងនេះ។ តើ​យូរប៉ុណ្ណាទៀត​ទើប​ពួក​គេរស់នៅដោយគ្មានទោស?
6ដ្បិត រូប​ព្រះនេះ​​ចេញ​មក​ពី​អុីស្រា‌អែល មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេ! ​រូប​គោ​របស់​សាម៉ារី នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ចំណែកៗ។
7ដ្បិត ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កកមិនបានលូតក្បាលទេ គ្រាប់វាគ្មានម្សៅទេ។ ​ប្រសិន​បើ​វាដុះមកចេញពេញលក្ខណះ ជនជាតិផ្សេងនឹងសុីត្របាក់វាអស់។
8អុីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ ឥឡូវ​នេះពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោមជា‌ជាតិ​ផ្សេង ដូច​អ្វីដែលគ្មានប្រយោជន៍។
9ដ្បិតពួកគេបានទៅ​អាស្ស៊ីរី ដូចជាសត្វ​លា​ព្រៃ​នៅ​តែម្នាក់ឯង។ អេប្រាអ៊ីម​បែរ​ជា​ជួលមនុស្ស សម្រាប់បំពេញបំណងខ្លួនឯង។
10ទោះ​បី​ពួក​គេបានជួលមនុស្សគួរឲ្យស្រលាញ់ ពីចំណោមជនជាតិដទៃ ​យើងនឹង​ប្រមូល​​ពួក​គេ។ ពួកគេនឹងចាប់ផ្តើមលាងសម្អាតចេញ ដោយព្រោះនៃការជិះជាន់ពីស្តេចហើយពួកមន្ត្រីទាំងនោះ។
11ដ្បិតអេប្រាអ៊ីម​សង់អសនៈ​កាន់​តែ​ច្រើន​ សម្រាប់តង្វាយ លោះបាប តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង សម្រាប់​ប្រព្រឹត្ត​អំពើ​បាប​ជំនួស​វិញ។
12ទោះជា​យើង​សរសេ​រចុះក្រឹត្យ‌វិន័យ​របស់យើង សម្រាប់ពួកគេពីរពាន់ដង់ ប៉ុន្តែពួក​គេ​បានមើលច្បាប់យើង ហើយថាជាអ្វីដែលចម្លែកដល់ពួកគេវិញ ។
13សម្រាប់​យញ្ញ‌បូជា​នៃតង្វាយ​យើង ព្រោះ​ពួកជាសាច់ហើយក៏បរិភោគវា ប៉ុន្តែយើង ​​ព្រះ‌អម្ចាស់ មិន​ពេញ​ទទួល​តង្វាយ​របស់​ពួក​គេ​ទេ។ ឥឡូវនេះយើង​គិតពី​អំពើទុច្ចហើយការដាក់ទោសដល់បាបពួក​​គេ។ ពួក​គេនឹង​ត្រូវ​​ត្រឡប់​ទៅ​​អេស៊ីប​វិញ។
14អុីស្រា‌អែលបាន​បំភ្លេចយើង ​អ្នក​បង្កើត​គេ ហើយបានសង់វិមានជាច្រើន។ យូដាក៏បាន​សង់​ទីក្រុង និងកំពែង​រឹង‌មាំ​កាន់​តែ​ច្រើន តែយើងចាត់ភ្លើងទៅលើទីក្រុងទាំងអស់របស់គេ វានឹងបំផាញកំពែងរឹងមាំពួកគេដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។