ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហូសេ 7

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​ពេល​យើង​ចង់​ប្រោសអុីស្រា‌អែល ​អំពើបាប​របស់​អេប្រាអ៊ីមបានលាតត្រដាង ដូចជាអំពើ​ទុច្ចរិតរបស់​សាម៉ារី ដ្បិត​ពួក​គេ​ប្រព្រឹត្តអំពើបោក​ប្រាស់​ ​មាន​ចោរ​ចូលមកក្នុង ហើយនឹងក្រុមចោរមួយហ្វូងធ្វើសកម្មភាពនៅលើផ្លូវ។
2ពួក​គេ​មិនដឹងនៅក្នុងចិត្តគេថា យើង​នឹក​ចាំ​ពីអំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត។ ពេលនេះ ការប្រព្រឹត្តរបស់​ពួក​គេ បានឡោម‌ព័ទ្ធ​ពួក​គេ​ ហើយពួកគេនៅចំពោះមុខយើង។
3ជាមួយការអាក្រក់របស់គេ ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​រីករាយ ហើយតាមរយះកុហករបស់គេដល់ពួកមន្ត្រី។
4ពួក​គេ​ទាំងអស់ជា​មនុស្សកំផឹត ​ដូច​ជា​ឡ​កម្តៅមួយដោយ​អ្នក​ដុតនំ ឈប់ដាក់ភ្លើង​ចាប់​ពី​ពេលច្របាច​ម្សៅរហូត​ដល់វាឡើងដំបែ។
5នៅ​ថ្ងៃនៃស្ដេចរបស់យើង ពួកមន្ត្រីធ្វើឲ្យខ្លួនគេឈឺជាមួយ​ផឹក​ស្រាខ្លាំង។ គេបាន​ឈោង​ដៃ​របស់គេ ទៅជា​មួយ​មនុស្សដែល​ឡក‌ឡឺយ។
6ដ្បិតនៅក្នុងចិត្ត​​ដូចជា​ឡ​ភ្លើង ពួកគេបង្កើតផែនការបោកប្រាស់។ កំហឹងរបស់គេក្តៅខ្លាំងពេញ​ពេល​យប់ នៅព្រលឹម​ឡើង វាឆេះឡើងខ្ពស់ដូចជាអណ្ដាតភ្លើង។
7ពួក​គេ​ទាំង​អស់​គ្នា​ក្ដៅ​ដូច​ជាឡ​ភ្លើង ហើយពួក​គេលេបត្របាក់ អ្នកដែលគ្រប់គ្រងលើពួកគេ។ ស្ដេច​របស់គេទាំងអស់បានធ្លាក់ចុះ ហើយគ្មាន​នរណាស្រែករកយើង​ទេ។
8អេប្រាអ៊ីម​លាយបញ្ចូលគ្នាខ្លួនលោក ក្នុងចំណោមមនុស្ស។ អេប្រាអ៊ីម​​ដូច​ជា​នំ​សំប៉ែតដែល​គេ​មិន​បាន​ប្រែ។
9ជន​បរទេស​លេបត្របាក់​កម្លាំងខ្លួន​គេ ប៉ុន្តែគេ​នៅ​តែ​មិន​ដឹង​ខ្លួនទេ។ ​សក់​ស្កូវ​បានរោយលើគាត់ហើយ ​តែ​គាត់អស់​ដឹង​ពីវាទេ។
10អំនួត​របស់​អុីស្រា‌អែល ​ជាសាក្សី​ទាស់នឹងគេ ទោះជាយ៉ាងក៏ដោយ ពួក​គេ​មិនបានត្រឡប់មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ពួក​គេ​ គ្មានពួក​គេណា​ទៅ​ស្វែង​រក​គេ ក្នុងរណ្តៅអស់ទាំងនេះ។
11អេប្រាអ៊ីមដូចជា​សត្វ​ព្រាប វាចេះនិយាយតែគ្មានប្រាជ្ញា ពួក​វា​ស្រែកហៅទៅ​​រកអេស៊ីប រួចហើយហើរ​ទៅ​​អាស្ស៊ីរីវិញ។
12ពេល​ពួកគេហើរ​ទៅទី​នោះ យើង​នឹងលាតសំណាញ់​យើង​ទៅលើ​ពួកគេ យើង​នឹង​ទំលាក់​គេចុះដូច​សត្វ​ស្លាបនៅលើមេឃ។ យើង​នឹងដាក់ទោសពួកគេ នៅក្នុងហ្វូងរបស់គេទាំងអស់គ្នា។
13​វេទនាដល់ពួកគេហើយ! ដ្បិតពួក​គេ​បាន​វង្វេងចេញ​ពី​យើង។ អន្តរាយកំពុងមកដល់ពួកគេ! ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង! យើង​អាចសង្គ្រោះ​ពួក​គេ​ តែ​ពួក​គេ​បាននិយាយ​កុហក ទាស់នឹងយើង។
14ពួក​គេមិនបាន​ស្រែករកយើងដោយអស់ពីចិត្តទេ តែពួក​គេ​​ទុក្ខសោកនៅលើគ្រែរបស់គេ​។ ពួក​គេ​បានជួបជុំគ្នាសម្រាប់ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ ហើយពួក​គេ​បែរចេញពី​យើង។
15ទោះបីជាយើង​បាន​បណ្ដុះ​បណ្ដាល និង​ចម្រើន​កម្លាំង​ដៃរ​គេ ពួក​គេ​ក្នុងពេលនេះ មាន​គម្រោង​អាក្រក់ប្រឆាំង​នឹង​យើង។
16ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ជាទីខ្ពស់បំផុត។ ពួកគេដូចជាគ្រប់ព្រួញដែលវៀច។ ពួកមេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ដោយព្រោះ​ពាក្យ​សម្ដី​ព្រហើនក្នុងអណ្តាតរបស់​ខ្លួន។ ការទាំងនេះនឹងក្លាយជាការចំអករបស់គេ នៅក្នុងទឹកដីរបស់អេសុីប។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។