1«មក! សូមយើងវិលទៅរកព្រះអម្ចាស់វិញ។ ដ្បិតព្រះអង្គបានធ្វើហែកយើងជាចំណែក តែព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គធ្វើឲ្យយើងរបួស តែព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។
2ពីរថ្ងៃក្រោយមក ព្រះអង្គនឹងកែតម្រូវយើង នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើង ហើយពួកយើងនឹងរស់នៅចំពោះព្រះអង្គ។
3សូមឲ្យយើងស្គាល់ព្រះអម្ចាស់ ឲ្យយើង ឈានទៅស្គាល់ព្រះអម្ចាស់។ ការយាងរបស់ព្រះអង្គពិតដូចជាព្រឹកព្រលឹម។ ព្រះអង្គនឹងយាងមករកពួកយើងទឹកចាក់ស្រោច ដូចជាភ្លៀងធ្លាក់ស្រោចស្រពផែនដីតាមរដូវកាល»។
4អេប្រាអ៊ីមអើយ! តើឲ្យយើងធ្វើអ្វីដល់អ្នកទៅ? យូដាអើយ! តើឲ្យយើងធ្វើអ្វីដល់អ្នកបាន? ភាពស្មោះត្រង់របស់អ្នកមកលើយើង ប្រៀបដូចជាពពកនៅពេលព្រលឹម និងទឹកសន្សើម ដែលបាត់ទៅវិញយ៉ាងឆាប់ដែរ។
5ដច្នោះ យើងកាត់ពួកគេជាចំណែកដោយពួកព្យាការី យើងបានសម្លាប់ពួកគេ ដោយពាក្យដែលចេញពីម៉ាត់យើង។ ច្បាប់របស់អ្នកគឺដូចជាពន្លឺដែលចាំងចេញក្រៅ។
6ដ្បិតយើងចង់បានភាពស្មោះត្រង់ គឺមិនមែនយញ្ញបូជាទេ ហើយការទទួលស្គាល់ព្រះជាម្ចាស់ ជាជាងយកតង្វាយដុត។
7ដូចអដាំ ដែលបានបំផ្លាញសម្ពន្ធមេត្រី ពួកគេមិនបានស្មោះត្រង់និងយើង។
8កាឡាដគឺជាទីក្រុងនៃពួកអ្នកដែលធ្វើអាក្រក់ ជាមួយស្នាមជើងនៃឈាម។
9ដូចពួកចោរប្លន់ដែលចាំមនុស្សម្នាក់ ដូច្នោះពួកបូជាចារ្យរួមគ្នា ដើម្បីប្រព្រឹត្តការសម្លាប់នៅតាមផ្លូវទៅសុីគែល ពួកគេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។
10ក្នុងចំណោមប្រជាជនអុីស្រាអែល យើងបានឃើញការដែលគួរឱ្យរន្ធត់ គឺអំពើពេស្យាចាររបស់អេប្រាអ៊ីមនៅទីនោះ ហើយអុីស្រាអែលទៅជាមិនស្អាត់។
11យូដាអើយ អ្នកក៏ដូច្នោះដែរ យើងបានកំណាត់ពេលច្រូតកាត់រួហើយ ពេលយើងនឹងសាងសង់ជោគវាសនានៃប្រជារាស្រ្តយើងឡើងវិញ។