1«បូជាចារ្យអើយ ចូរស្ដាប់ការនេះ! ដោយយកចិត្តទុកដាក់ ពូជពង្សអុីស្រាអែលអើយ! សូមស្តាប់ ញាតិវង្សរបស់ស្ដេចអើយ! ដ្បិតការជំនុំជម្រះនឹងមកទាស់ និងអ្នករាល់គ្នា។ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាដាក់សំណាញ់នៅលើតាបោរ
2អ្នកបះបោរឈរជ្រៅក្នុងការសម្លាប់ ប៉ុន្តែយើងនឹងដាក់ទោសពួកគេទាំងអស់។
3យើងស្គាល់អេប្រាអ៊ីម ហើយយើងអុីស្រាអែលលាក់បាំងពីយើងបានទេ។ អេប្រាអ៊ីមអើយ អ្នកបានដូចពេស្យាចារ អុីស្រាអែលគឺស្មោកគ្រោក។
4អំពើដែលពួកគេប្រព្រឹត្ត មិនអាចឲ្យពួកគេត្រឡប់មករកព្រះជាម្ចាស់បានទេ ដ្បិតគំនិតនៃការកំផឹតគឺនៅក្នុងពួកគេ ពួកគេពុំស្គាល់ព្រះអម្ចាស់ដែរ។
5អំនួតរបស់អុីស្រាអែលទីបន្ទាល់ទាស់និងខ្លួនគេ ដូច្នេះអុីស្រាអែល និងអេប្រាអ៊ីម នឹងជំពប់ដួល ដោយកំហុសរបស់ខ្លួន ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
6ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ ដោយយកចៀម និងគោទៅជាមួយ តែពួកគេរកព្រះអង្គមិនឃើញទេ ដ្បិតព្រះអង្គបានដក់ចាកចេញពីពួកគេ។
7ពួកគេមិនស្មោះត្រង់ដល់ព្រះអម្ចាស់ ដោយបង្កើតកូនដែលគ្មានខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីនឹងលេបត្របាក់ពួកគេ ជាមួយស្រែចម្ការរបស់ពួកគេដែរ។
8ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា។ ចូរឲ្យសម្រែកចម្បាំងឮនៅបេតអាវេន «យើងនឹងតាមពីក្រោយអ្នកបេនយ៉ាមីន!»
9អេប្រាអ៊ីមនឹងទៅជាខូចបង់នៅថ្ងៃនៃចេសក្តីជំនុំជម្រះ។ នៅក្នុងចំណោម កុលសម្ព័ន្ធទាំងឡាយ នៃអុីស្រាអែលយើងបានប្រកាសពីអ្វីដែលនឹងកើតឡើងហើយ។
10ពួកអ្នកដឹកនាំនៃជនជាតិយូដា ដូចអ្នកដែលដកបង្គោលរបងថ្ម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេដូចជាទឹក។
11អេប្រាអ៊ីមនឹងត្រូវកំទេច គេត្រូវរងការកំទេចក្នុងការជំនុំជម្រះ ដោយព្រោះពួកគេពេញចិត្តដើរតាមព្រះក្លែងក្លាយ។
12ដូច្នះយើងដូចជាអង្គែដល់ពួកអេប្រាអ៊ីម ហើយដូចដំបៅដល់ពួកយូដា។
13ពេលអេប្រាអ៊ីមឃើញជំងឺរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ រួចហើយអេប្រាអ៊ីមទៅពឹងអាស្ស៊ីរី ហើយយូដាចាត់អ្នកនាំសារឲ្យទៅគាល់ស្តេចអធិរាជ។ ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។
14ដូច្នោះយើងដូចសិង្ហដល់អេប្រាអ៊ីម និងដូចសិង្ហស្ទាវដល់កូនចៅយូដា។ យើងទោះបើយើងនឹងហែកពួកគេ នោះយើងនឹងយកពួកគេចេញទៅ គ្មាននរណាអាចជួយពួកគេបានឡើយ។
15ហើយត្រឡប់មកដំណាក់របស់យើងវិញ រហូតដល់ពួកគេទទួលស្គាល់ទោសកំហុសរបស់គេ ហើយស្វែងរកមុខយើង រហូតដល់គេមានភាពស្មោះត្រង់ ស្វែងរកយើងក្នុងទុក្ខព្រួយរបស់គេ»។