ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហូសេ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ជន‌ជាតិ​អុីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​កំពុង​តែ​ទាស់​នឹង​មនុស្សដែលនៅលើទឹកដីនេះ ដោយព្រោះគ្មានអ្នកណា​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​នរណា​ទទួលស្គាល់​ព្រះ‌ជាម្ចាស់​ក្នុងទឹកដីដែរ។
2គឺជាការ​ដាក់​បណ្ដាសា​គ្នា ការ​បោក​ប្រាស់​គ្នា សម្លាប់​គ្នា អំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់។ មនុស្សបំបាក់ឆ្អឹង​ទាំងនោះ ហើយឈាមនឹងហូរចុះមកមិនចេះដាក់។
3ដូច្នេះទឹកដីគឺរាំង​ស្ងួត ហើយមនុស្សទាំងអស់​ដែល​រស់​នៅលើទឹកដីនេះនឹងវិនាសអស់ទៅ រួមទាំងសត្វ​ព្រៃដែលនៅទីវាល និង​បក្សា‌បក្សីដេលនៅលើមេឃ ហើយ​ត្រី​ដែលនៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យអស់។
4ប៉ុន្តែ មិន​ត្រូវ​ឲ្យ​នរណា​នាំនូវការពាក្យបណ្តឹង ហើយកុំឲ្យនរណាម្នាក់ចោទប្រកាន់​នរណាម្នាក់ឡើយ។ ដ្បិត​គឺជាអ្នក ដែលជាបូជាចារ្យទទួលការបន្ទោសពីយើង​។
5អ្នកគឺបូជាចារ្យ​នឹង​ជំពប់​ដួលនៅពេលថ្ងៃ ពួកព្យាការី​នឹងជំពប់​ដួល​ជា​មួយ​អ្នកនៅពេលយប់ ហើយ​យើង​នឹង​បំផ្លាញ​ម្ដាយ​របស់​អ្នក។
6ប្រជា‌ជន​របស់​យើងត្រូវ​បានបំផ្លាញ ពីព្រោះ​ពួក​គេខ្វះការចេះដឹង។ ដោយ​អ្នក​ជាបូជាចារ្យបានបដិសេធការទទួលស្គាល់ យើង​នឹងបដិសេធ​អ្នកជាបូជាចារ្យ​របស់យើង។ ដោយ​អ្នក​បាន​បំភ្លេច​ក្រឹត្យ‌វិន័យ​របស់​យើង ទោះយើងជាព្រះជាម្ចាស់របស់អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។
7ពួក​បូជា‌ចារ្យ​កាន់តែចម្រើនឡើង អំពើ​បាប​ក៏កាន់តែទាស់ប្រឆាំង​នឹង​យើង។ ​ពួកគេប្តូរកិត្តិយស​របស់ខ្លួន ​សម្រាប់ការ​​អាម៉ាស់វិញ។
8ពួកគេបានឆ្អែតដោយសារប្រជាជនរបស់យើង ហើយពួក​គេល្មោប​ប្រព្រឹត្ត​អំពើ​អាក្រក់។
9បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរ យើង​នឹង​ដាក់​ទោស​ពួក​គេតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត យើង​នឹង​សងសឹកពួកគេសម្រាប់ការប្រព្រឹត្តរបស់ពួកគេ។
10ពួក​គេ​បរិភោគតែ​មិន​ចេះ​ឆ្អែត ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​មិន​បាន​ចម្រុង‌ចម្រើន​ទេ ដោយព្រោះ​ពួក​គេ​ចាកឆ្ងាយពី​យើង ​ព្រះ‌អម្ចាស់។
11ពួកគេចូលចិត្តការអសីលធម៌ អំពើ​ពេស្យា‌ចារ ហើយចូលចិត្តស្រា​ និង​ស្រា​ថ្មី ដែលបានធ្វើឲ្យស្មារតីរបស់ពួកវង្វេង។
12ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ដែលធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង។ ដ្បិតគំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ហើយពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។
13ពួក​គេ​ថ្វាយយញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំ ហើយ​ដុត​គ្រឿង​កំញាន​នៅ​តាម​ជ្រលោងភ្នំ នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ និង​ក្រោម​ដើម​ម៉ៃ‌សាក់ ដោយព្រោះ​មាន​ម្លប់​ដ៏​ត្រជាក់‌ល្អ។ ដច្នេះកូន​ស្រី​របស់​អ្នក​ ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយកូន​ប្រសា​ស្រី​របស់​អ្នក​ ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ដែរ។
14យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​ ​ពេលគេបានជ្រើសរើស​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់អ្នក​ នៅពេលគេប្រព្រឹត្ត​អំពើ​ផិត​ក្បត់​។ ដ្បិត​ពួកបុរស​​បាន​ឲ្យខ្លួនគេ រួមជាមួយសេចក្តី កំផឹតដែរ និង​គេថា្វាយ​យញ្ញ‌បូជា ដើម្បីពួកគេ​អាចធ្វើអំពើអសីលធម៌ ​ជា​មួយ​ស្រី​ពេស្យា​ដែរ។ ដូច្នោះប្រជា‌ជន​ទាំងនេះដែលមិនបានយល់ នឹង​ទំលាក់ចុះ។
15អុីស្រា‌អែល​អើយ ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ក្តី ​យូដា​មិនបានទៅជាមានទោសទេ។ មនុស្សអើយ កុំ​ឲ្យទៅ​គីល‌កាល់ និងកុំ​ទៅ​បេតអា‌វេន ហើយកុំឲ្យ​ស្បថ​ ដោយនិយាយថា «ដូចព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្មរស់»។
16ដ្បិតអុីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​។ តើព្រះ‌អម្ចាស់​នឹងនាំពួក​គេ​ទៅវាលស្មៅដូចកូន​ចៀម នៅ​តាម​វាល​ស្មៅ​បាន​នោះ?
17អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ចូរចាកចេញពីគេទៅ។
18ទោះបីពួក​គេ​បានស្វាង​ស្រាទៅហើយនោះ ពួក​គេ​នៅតែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ អ្នក​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​ភាពអាម៉ាស់។
19ខ្យល់នឹង​កួច​ពួក​គេ​យក​ទៅជាមួយនឹងស្លាបវា ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។