1ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចូរទៅម្តងទៀត ស្រឡាញ់ស្រី្តនេះ ដូចជាប្តីរបស់នាង តែនាងជាស្រីផិតក្បត់។ ចូរស្រឡាញ់នាង ដូចព្រះអម្ចាស់ស្រឡាញ់ជនជាតិអុីស្រាអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
2ដូច្នោះខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។
3ខ្ញុំបាននិយាយនាងថា «នាងត្រូវរស់នៅជាមួយខ្ញុំឲ្យបានច្រើនថ្ងៃ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។
4ដ្បិតជនជាតិអុីស្រាអែល នឹងរស់នៅរយៈពេលយូរ ដោយគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានអាវបូជាចារ្យ ឬអសនៈព្រះក្លែងក្លាយ ។
5ក្រោយមក ជនជាតិអុីស្រាអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកព្រះអម្ចាស់ជាព្រះរបស់ពួកគេ ព្រមទាំងព្រះបាទដាវីឌជាស្ដេចរបស់ពួកគេ នៅថ្ងៃចុងក្រោយ ពួកគេនឹងញាប់ញ័រចំពោះ ព្រះអម្ចាស់ ហើយស្វែងរកព្រះទ័យរបស់ព្រះអង្គ។