ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហូសេ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរនិយាយទៅកាន់បងប្អូនប្រុស «រាស្រ្តរបស់យើងអើយ!» ហើយបងប្អូនស្រីរបស់អ្នកថា «គឺអ្នកបានបង្ហាញចិត្តក្តូលអាណិតហើយ»។
2ចូរ​នាំពាក្យបណ្តឹងទាស់និង​ម្តាយ​របស់​អ្នក ចូរ​នាំពាក្យបណ្តឹង​ទៅចុះ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​យើង​ទេ យើង​ក៏​មិន​មែន​ជា​ប្តី​របស់​នាង​ដែរ។ ចូរ​ឲ្យ​នាង​លះ​ចោល​អំពើ​ពេស្យា‌ចារ​ពី​មុខ​នាង​ចេញ ហើយ​អំពើ​ផិត​ក្បត់​ពី​ចន្លុះទ្រូង​នាង​ផង។
3ពុំ​នោះ​ទេ យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក។ យើងឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ក៏​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។
4យើង​នឹង​មិន​អាណិត​មេត្តា​ដល់​កូន​របស់​នាងទេ ព្រោះ​គេ​សុទ្ធ​តែ​ជា​កូន​នៃ​អំពើ​ពេស្យា‌ចារ។
5ដ្បិតម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា ហើយនាង​ដែល​បាន​ពរ​ពោះពួកគេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់។ ​នាង​បាន​និយាយថា «ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ដ្បិតពួក​គេ​បាន​ឲ្យ​នំបុ័ងនិង​ទឹកដល់​ខ្ញុំ ​ហើយឲ្យរោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង»។
6ដូច្នេះហើយ យើង​នឹងសង់របងបិត​ផ្លូវ​នាងជាមួយ​បន្លា។ ​យើងសង់​កំពែង​ទាស់​នឹង​នាង ដូច្នោះកុំ​ឲ្យ​នាង​រក​ផ្លូវរបស់នាង​ឃើញ​ឡើយ។
7នាង​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​នាង តែ​តាម​រកស្នេហានាងមិន​ទាន់​ឡើយ។ នាង​នឹង​ស្វែង​រក​គួស្នេហ៍របស់នាង តែនាង​នឹង​មិនបានជួបគេឡើយ។ រួចហើយ នាង​នឹងនិយាយ​ថា «ខ្ញុំ​នឹង​វិល​ទៅ​រក​ប្តី​ដើម​ខ្ញុំ​វិញ ដ្បិត​នៅ​គ្រា​កន្លង គឺប្រសើរ​ជាងពេលនេះ»។
8ដ្បិត នាង​មិន​បាន​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​បាន​ផ្ដល់​ស្រូវ និងស្រា​ថ្មី ហើយ​ប្រេង​ដល់​នាង ​ហើយ​បាន​ផ្ដល់​ប្រាក់និង​មាស​ជា​ច្រើន​ដល់​នាង ដែលពួកគេនឹង​ប្រើសម្រាប់ថ្វាយ​ព្រះ​បាល​ទៅ​វិញ។
9ដូច្នេះយើង​នឹង​ដក​យក​ស្រូវ​របស់​យើង​នៅ​រដូវ​ចម្រូត យើង​នឹង​ដក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវរបស់វា។ យើង​ក៏​នឹង​ដក​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​យើង ដែល​សម្រាប់​បិទ​បាំង​ភាព​អាក្រាតរបស់​នាង​។
10ក្រោយមក យើង​នឹង​បើក​កេរ្តិ៍​ខ្មាស​របស់​នាង នៅ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​អ្នក​ណាអាចជួយនាង​ចេញ​ពី​ដៃ​យើង​ទេ។
11យើង​នឹង​ធ្វើ​ឲ្យការអបអរសាទរត្រូវបញ្ឈប់ ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ បុណ្យ​ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដែល​បាន​កំណត់​ទាំង​ឡាយ​របស់​នាង។
12«យើង​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើមឧទម្ពររបស់​នាង ដែល​នាង​ធ្លាប់​និយាយថា «ចម្ការ​ទាំង​នេះ​ជា​ឈ្នួល​ដែល​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន​ឲ្យ»។ យើង​នឹង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ត្រឡប់​ទៅ​ជា​ព្រៃ ហើយ​សត្វ​ព្រៃ​នឹង​ស៊ី​បង្ហិន​អស់។
13យើង​នឹង​ដាក់​ទោស​នាង​សម្រាប់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​បាល ​ពេល​ដែល​នាង​បាន​តែង​ខ្លួន ជាមួយ​ចិញ្ចៀនគ្រឿង​អលង្ការ​​របស់​នាង ហើយនាង​រត់​តាម​គូ​ស្នេហ៍​របស់​នាង រួចហើយ​បំភ្លេច​យើង​ចោល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។
14ដូច្នេះ យើងនឹងឈ្នះចិត្តនាងមកវិញ។ យើងនឹងនាំ​នាង​ទៅ​ទី​រហោ‌ស្ថាន ហើយ​និយាយលួង​លោម​ចិត្ត​នាង។
15យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ របស់​នាងឲ្យ​នាង​វិញ ហើយ​ធ្វើ​ឲ្យ​ជ្រលង​ភ្នំ​អាកោរ ក្លាយ​ជា​ទ្វារ​នៃ​សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូចគ្រា​នៅ​ពី​ក្មេង គឺ​ដូច​គ្រា​ដែល​នាង​បាន​ចេញ​ពី​ស្រុក​អេស៊ីប។
16«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា វានឹងកើតឡើងនៅ​ថ្ងៃ​នោះ ដែលនាង​នឹង​ហៅ​យើង​ថា «លោក​ប្តីខ្ញុំអើយ» ហើយនាង​នឹង​មិនដែល​ហៅ​យើង​ថា «ព្រះបាល។
17ដ្បិត​យើង​នឹង​ដក​ឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ចេញ​ពី​មាត់​នាង ហើយនឹងមិនមានអ្នកណានៅចាំពីឈ្មោះរបស់ពួកគេទៀតឡើយ»។
18«នៅ​ថ្ងៃ​នោះ យើង​ក៏​នឹង​តាំង​សម្ពន្ឋមេត្រី​សម្រាប់ពួកគេ ជា​មួយ​សត្វ​ព្រៃនៅតាមទីវាល ជាមួយនិងសត្វ​ហើរ​លើ​អាកាស ហើយជាមួយនិង​សត្វ​លូន​វារ​លើ​ដីផងដែរ។ យើង​នឹង​បំបាត់​ធ្នូ និងដាវ ហើយនិង​សង្គ្រាម​ចេញ​ពី​ទឹកដី ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​យ៉ាង​សុខ​សាន្ត។
19យើង​សន្យាថានឹង​ជាប្តីរបស់នាងជា​រៀង​រហូត។ យើងសន្យាថានឹងធ្វើជាប្តីរបស់នាង ដោយ​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌។
20យើង​នឹង​រៀបចំខ្លួនយើងសម្រាប់នាង ដោយ​សេចក្ដី​ស្មោះ​ត្រង់ ហើយ​នាង​នឹង​ស្គាល់​ព្រះ‌អម្ចាស់។
21នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ឆ្លើយ​តប ដែល​យើង​នឹង​ឆ្លើយ​តប​ដល់​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​នឹង​ឆ្លើយ​តប​ដល់​ផែន‌ដី។
22ចំណែក​ផែន​ដី​នឹង​ឆ្លើយ​តប​ដល់​ស្រូវ ហើយស្រា​ថ្មី និង​ប្រេង គេ​នឹង​ឆ្លើយ​តប​ដល់​យេស‌រាល។
23យើង​នឹង​សាប‌ព្រោះ​ពូជ​គេ​នៅ​លើ​ផែន‌ដី​សម្រាប់​យើង ហើយយើង​នឹង​ផ្តល់​មេត្តា​ដល់​ឡូរូហាម៉ា។ យើងនឹង​និយាយ​ទៅ​ឡូអាំមីថា «អ្នកឡូអាំមី អាតា​» រួចហើយ​គេ​នឹង​ពោល​មកយើងថា «ព្រះ‌អង្គ​ជា​ព្រះជាម្ចាស់នៃ​ទូល​បង្គំ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។