1«កាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ។ គេបានតម្តើងក្នុងពួកអុីស្រាអែល ប៉ុន្តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
2ឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ថែមហើយថែមទៀត។ ពួកគេបានបន្សុទ្ធដែកស្វែងរកប្រាក់របស់គេ ធ្វើជារូបព្រះដែលមានជំនាញធ្វើការបានសម្រេច រូបព្រះទាំងនោះជាស្នាដៃរបស់ពួកជាង។ មនុស្សនិយាយពីរូបទាំងនោះថា មនុស្សដែលថ្វាយយញ្ញបូជា ចូរថើបរូបគោនេះ។
3ដូច្នោះ ពួកគេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ហើយដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
4ប៉ុន្ដែ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីអេស៊ីប។ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5យើងបានស្គាល់អ្នកនៅក្នុងទីរហោស្ថាន ក្នុងនៅលើទឹកដីហួតហែង។
6ពេលអ្នកមកដល់កន្លែងវាលស្មៅ អ្នកក៏បានបរិភោគឆ្អែត ហើយកាលគេបានស្កប់ស្កល់ហើយ ចិត្តរបស់អ្នកលើកឡើង។ ដ្បិតមូលហេតុនេះហើយដេលអ្នកបំភ្លេចយើង។
7ដូច្នេះ យើងនឹងត្រឡប់ដូចជាសិង្ហដល់គេ ដូចជាខ្លារខិន យើងចាំមើលនៅតាមផ្លូវ។
8យើងនឹងសង្រ្គបលើពួកគេ ដូចខ្លាឃ្មុំដែលលូចកូនរបស់វា។ យើងនឹងហែកបេះដូងរបស់គេ ហើយនៅទីនោះ យើងនឹងត្របាក់ស៊ីគេដូចសិង្ហ គឺនឹងហែកគេ ដូចសត្វព្រៃហែកទៅជាចំណែកៗ។
9អុីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក តើអ្នកណាអាចជួយអ្នកបាន?
10តើស្តេចរបស់អ្នកនៅទីណា ដែលស្តេចអ្នកនឹងជួយសង្គ្រោះអ្នកនិងក្រុងទាំងឡាយ? តើពួកមេដឹកនាំរបស់អ្នក តើអំពីអ្នកណាដែលអ្នកបាននិយាយមកយើង ចូរឲ្យយើងមានស្តេចហើយពួកមេដឹកនាំមក?
11យើងបានឲ្យអ្នកមានស្តេច ទាំងកំហឹងរបស់យើង ហើយយើងបានដកស្តេចចេញ ក្នុងការក្រោធរបស់យើង។
12អំពើទុច្ចរិតរបស់អេប្រាអិមបានរក្សាទុកហើយ កំហុសរបស់គេក៏បានសន្សំទុកដែរ។
13ការឈឺចាប់ដូចស្រ្ដីសម្រាលកូន បានមកដល់លើគេហើយ តែគេជាកូនដែលគ្មានប្រាជ្ញា ដ្បិតដល់ពេលកំណត់វាបានកើតមក ហើយវាមិនព្រមចេញមកពីផ្ទៃម្ដាយមកទេ។
14តើយើងត្រូវសង្គ្រោះគេចេញពីស្ថានឃុំព្រលឹងទេ? តើយើងត្រូវសង្គ្រោះគេឲ្យរួចពីសេចក្ដីស្លាប់? តើសេចក្តីស្លាប់និងគ្រោះកាចអ្នកនៅឯណា? តើស្ថានឃុំព្រលឹងមនិងការហិនវិនាសរបស់អ្នកនៅទីណា? សេចក្ដីអាណិតមេត្តាបានបាំងពីភ្នែករបស់យើងហើយ»។
15ទោះបើអេប្រាអិមបានចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ហើយខ្យល់ពីទិសខាងកើតនឹងមក ខ្យល់នៃព្រះអម្ចាស់នឹងបក់មកពីមុខទីរហោស្ថាន។ អេប្រាអិមក្បាលទឹកនឹងរីងស្ងួត ហើយអណ្តូងទឹករបស់គេគ្មានទឹកដែរ។ សត្រូវរបស់គេនឹងប្លន់យកពីឃ្លាំងរបស់គេ និងគ្រប់របស់ទ្រព្យដ៏មានតម្លៃ។
16សាម៉ារីនឹងត្រូវមានទោស ដោយព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយដាវ កូនក្មេងតូចៗរបស់គេ នឹងត្រូវបោកខ្ទេចជាចំណែក ហើយស្ដ្រីដែលមានទម្ងន់នឹងត្រូវវះពោះ។