1អុីស្រាអែលអើយ ចូរវិលមករកព្រះអម្ចាស់ ដែលជាព្រះរបស់អ្នក ដ្បិតអ្នកបានធ្លាក់ចុះ ដោយអំពើទុច្ចរិតរបស់អ្នក។
2ចូរទទួលយកព្រះបន្ទូល ហើយវិលមករកព្រះអម្ចាស់វិញ។ ទូលព្រះអង្គថា «សូមដកអំពើទុច្ចរិតរបស់យើងចេញ ហើយទទួលអ្វីដែលល្អ ដូច្នោះយើងខ្ញុំបានថ្វាយផល នៃបបូរមាត់របស់យើងខ្ញុំ។
3អាស្សីុរីមិនអាចសង្គ្រោះយើងឡើយ ពួកយើងក៏មិនជិះសេះទៅធ្វើសង្គ្រាមដែរ។ យើងក៏លែងនិយាយពីការងារនៃដៃរបស់ពួកយើងថា «អ្នកជាព្រះរបស់យើង» ទៀតដែរ ដ្បិតនៅក្នុងព្រះអង្គមនុស្សកំព្រារកឃើញសេចក្ដីមេត្តា»។
4«យើងនឹងព្យាបាលផ្លូវបះបោរពួកគេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។
5យើងនឹងបានដូចទឹកសន្សើមដល់អុីស្រាអែល គេនឹងចេញផ្កាដូចផ្កាលីលី ហើយចាក់ឫសដូចដើមឈើនៅព្រៃល្បាណូន។
6មែករបស់វានឹងលូតចេញភាពលម្អរបស់វា នឹងបានដូចដើមអូលីវ ហើយមានក្លិនដូចក្លិននៅព្រៃល្បាណូន។
7មនុស្សដែលជ្រកក្រោមម្លប់របស់វា នឹងត្រឡប់មកវិញ ពួក គេនឹងលាស់ឡើងដូចស្រូវចេញផ្កា ដូចដើមទំពាំងបាយជូរ។ កិក្តិយសនាមរបស់គេ នឹងដូចជាស្រាទំពាំងបាយជូរ មកពីល្បាណូន។
8អេប្រាអិមអើយ តើយើងនឹងធ្វើយ៉ាងណាជាមួយរូបព្រះរបស់អ្នក? យើងគឺជាចម្លើលគេ ហើយថែរក្សាគេ។ យើងប្រៀបដូចជាដើមកកោះស្លឹកខៀវខ្ចី ចេញពីយើងអ្នកអាចបង្កើតផលបាន»។
9តើអ្នកណាដែលមានប្រាជ្ញា ដែលនឹងយល់សេចក្ដីទាំងនេះបាន? បើអ្នកណាមានចំណេះដឹងអំពីការនេះ ដូច្នេះគេនឹងយល់បានទេ? ដ្បិតផ្លូវនៃព្រះអម្ចាស់គឺទៀងត្រង់ ហើយអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សបះបោរនឹងភ័យខ្លាចនៅក្នុងពួកគេ។