ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហូសេ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1អេប្រាអិម​ចំអែត​ខ្លួន​ដោយ​ខ្យល់ ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត។ គេ​បន្តចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ។ ពួកគេ​តាំងសម្ពន្ឋមេត្រីជាមួយ​​អាស‌ស៊ើរ ហើយនាំយក​ប្រេង​អូលីវទៅ​អេស៊ីប។
2ព្រះ‌អម្ចាស់​មាន​បណ្តឹង​ទាស់និង​យូដា ហើយនឹង​ដាក់​ទោស​យ៉ាកុប​តាម សម្រាប់អ្វីដែលគាត់បានធ្វើ ព្រះអង្កនឹងសង​គេសម្រាប់អ្វីដែលគេបានប្រព្រឹត្ត។
3ពេល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង ហើយ​មាន​វ័យ​ពេញ​កម្លាំង​ យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះជាម្ចាស់។
4លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា ហើយ​ក៏​បាន​ឈ្នះ។ លោក​បាន​យំ ហើយ​អង្វរ​សុំ​ការ​ប្រណី​សន្ដោស។ លោក​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេតអែល នៅ​ទី​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលជាមួយ​លោក។
5នេះគឺព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពីភពទាំងមូល «ព្រះ​អម្ចាស់» គឺជា​នាម​ដើម្បីសម្រាប់ហៅ។
6ដូច្នេះ ចូរ​វិល​មក​រក​ព្រះ​ជាម្ចាស់​របស់អ្នក។ ចូរ​រក្សាកិច្ចព្រមព្រៀង ស្មោះត្រង់ ហើយ​យុត្តិ‌ធម៌ ហើយ​រង់​ចាំ​ចំពោះសម្រាប់ព្រះជាម្ចាស់​របស់​អ្នក។
7ពួកឈ្មួញ​ដែល​​ប្រើ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ នៅក្នុងដៃគេ ហើយពួកគេចូលចិត្តបន្លំ។
8អេប្រាអិម​បាននិយាយ​ថា «ខ្ញុំ​ពិតជា​អ្នក​មាន​ទ្រព្យ ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​សម្រាប់ខ្លួនខ្ញុំ។ ក្នុងការងារ​ទាំង​ឡាយ​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិតនៅក្នុងខ្ញុំទេ ឬ​អ្វីដែលជាអំពើ​បាប​»។
9«យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកតាំង​ពី​នៅ​អេស៊ីប។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​នៅ​ក្នុង​ក្រសាល​ម្តង​ទៀត ដូច​នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់។
10យើង​បាន​និយាយ​ទៅ​កាន់​ពួក​ព្យាការី គឺ​យើង​នេះ​ហើយ​ដែល​សម្ដែង ឲ្យ​ឃើញ​និមិត្ត​កាន់​តែ​ច្រើនសម្រាប់អ្នក។ ​តាម​រយៈ​ដៃពួក​ព្យាការី​ដែរ យើងនឹងឲ្យជាពាក្យប្រៀបធៀប»។
11បើសិន​មាន​អំពើ​ទុច្ចរិតនៅក្នុងកាឡាត ពិតណាស់មនុស្ស​នឹង​ទៅជាគ្មានប្រយោជន៍។ ក្នុង​គីល‌កាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អាសនា​របស់​គេ​ប្រៀប​ដូច​ជា​គំនរដុំ​ថ្ម នៅ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។
12យ៉ាកុប​បានគេច​ទៅ​ដល់​​អើរ៉ាម អុីស្រា‌អែល​បានធ្វើការ​បម្រើ​ ដើម្បី​បាន​ប្រពន្ធ ហើយរក្សា​​ហ្វូង​ចៀមដើម្បី​ឲ្យ​បាន​ប្រពន្ធ។
13ព្រះ‌អម្ចាស់បាន​នាំ​អីុស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីប ​ដោយ‌សារ​ព្យាការី ព្រះ‌អង្គ​បាន​ការ​ពារពួក​គេ។
14អេប្រាអិម​បាន​ធ្វើ​ឲ្យព្រះ‌អម្ចាស់​ខ្ញាល់។ ដូច្នេះ ព្រះ​អម្ចាស់​របស់​គេ​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​គេ នៅ​ជាប់​លើ​ខ្លួន​គេ ហើយ​ព្រះ‌អង្គ​នឹង​បង្វែ​សេចក្ដី​អាម៉ាស់ របស់​គេ​ទៅ​លើ​គេ​វិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។